ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជីវកម្ម​ដឹក​ខ្សាច់​បំផ្លាញ​សេចក្តីសុខ​របស់​​អ្នក​ភូមិ ទោះ​ប្តឹង​ដល់​ណា​ក៏​ដោយ

4 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ ក្រុមហ៊ុន​ដែល​ប្រកប​អាជីវកម្ម​ដឹក​ខ្សាច់ នៅ​ក្នុង​ឃុំ​បឹង​ត្រាញ់​ខាងត្បូង ស្រុក​សំរោង ខេត្ត​តាកែវ បាន​ធ្វើការ​ដឹង​ខ្សាច់​បាន​យ៉ាង​រលូន​ដ មិនគោរព​កិច្ច​សន្យា​សោះ ទោះ​បីធ្លាប់​មានការ​ចេញ​លិខិត​ព្រមាន​ជា​២​ឬ​៣លើក​ក៏​ដោយ ក៏​ក្រុម​ហ៊​ុនទាំង​៣​នោះ…

ខេត្តតាកែវ ៖ ក្រុមហ៊ុន​ដែល​ប្រកប​អាជីវកម្ម​ដឹក​ខ្សាច់ នៅ​ក្នុង​ឃុំ​បឹង​ត្រាញ់​ខាងត្បូង ស្រុក​សំរោង ខេត្ត​តាកែវ បាន​ធ្វើការ​ដឹង​ខ្សាច់​បាន​យ៉ាង​រលូន​ដ មិនគោរព​កិច្ច​សន្យា​សោះ ទោះ​បីធ្លាប់​មានការ​ចេញ​លិខិត​ព្រមាន​ជា​២​ឬ​៣លើក​ក៏​ដោយ ក៏​ក្រុម​ហ៊​ុនទាំង​៣​នោះ នៅ​តែ​បន្ត​ដឹក​មិន​គោរព​ដដែល​។

ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​តំបន់​ដែល​ក្រុមហ៊ុន​ទាំង​៣​ បាន​និង​កំពុង​ដំណើរ​ដឹក​ដី​យ៉ាង​រលូន បាន​ប្រាប់​អោយ​ដឹង​ថា ក្រុមហ៊ុន​ទាំង​៣​នោះ​មានឈ្មោះ​ទី​១-ក្រុមហ៊ុន ណូ ប៊ុ​ន​ធឿ​ន ទី​- ក្រុមហ៊ុន ទូ ច​ន្ថ​ន និង​ទី​៣- ក្រុមហ៊ុន ឡុ​ញ សុ​ខឿន ។ ដោយ​កន្លង​ទៅ ​ខាង​អាជ្ញាធរ​ឃុំ​បាន​កោះហៅ​​ក្រុម​ហ៊ុ​ទាំង​៣​ មក​ធ្វើ​កិច្ចសន្យា​ច្រើន​លើក​ហើយ​ដែរ តែ​ពួក​គេ​នៅ​តែ​មិន​គោរព​តាម និង​បន្ត​ធ្វើ​ដឹក​ជញ្ជូន​បាន​ដោយ​លូន​ដដែល មិនដឹង​ថា​ក្រុមហ៊ុន​ទាំងនោះ​មាន​ខ្នងបង្អែក​នៅ​ពីក្រោយ​ខ្នង​ធំ​ឬ​យ៉ាងណា​នោះ​ទេ បានជា​មិន​ស្តាប់​និង​ធ្វើ​តាម​កា​រណែ នាំ​របស់​អាជ្ញាធរ​យ៉ាង​ដូច្នេះ​បែប​នេះ ។

លោក ឈ​ន សឿ​ន មេឃុំ​បឹង​ត្រាញ់​ខាងត្បូង នៅ​ថ្ងៃ​ទី​០៨ ​តុលា ឱ្យសា​ព័ត៌មាន​ដឹង​ដែរ​ថា លោក​បាន​កោះហៅ​ក្រុមហ៊ុន​ចំនួន៣​នេះ មក​ធ្វើ​កិច្ចសន្យា​៣​ដង​ហើយ និង​បាន​ណែនាំ​នីតិវិធី​ទៅ​កាន់​ម្ចាស់​ក្រុមហ៊ុន​ទាំងនោះ ដើម្បី​ចៀសវាង​មាន​ផល​ប៉ះពាល់​ដល់​ពលរដ្ឋ​នៅ​មូលដ្ឋាន ដោយ​ការ​ដឹក​ដីខ្សាច់​មិន​ឲ្យ​លើស​ចំនួន​កំណត់ នឹង​ដឹក​ត្រឹម​ទ្រុង​ឡាន​កំណើត​ហើយ ​​ក្នុង​ករណី​មិន​គោរព​តាម​ការ​កំណត់​របស់អា​ជ្ញា​ធរ និង​ត្រូវ​ផ្អាក​ជា​បណ្ដោះអាសន្ន​សិន ​។​ លោក​បន្ត​ថា ឥ​ទ្បូ​វ​ទោះបី ​ក្នុង​នាម​ខ្ញុំ​ជា​អាជ្ញាធរ​មួយ​រូប បាន​ហៅ​ពួក​គាត់​មក​ណែនាំ​យ៉ាងណា​ក៏​ដោយ ក៏​ពួក​គេ​នៅ​តែ​បន្ត​ដឹក​ និង​បំពាន​មិន​ធ្វើ​តាម​ដដែល ។

លោក កេ​ត ម៉ៅ អភិបាលស្រុក​សំរោង​ តាម​រយៈ​ទូរស័ព្ទ​អោយ​ដឹង​ថា បើ​ក្រុមហ៊ុន​ដឹក​ដី​ទាំង​៣​ខាងលើ ​នៅ​បន្ត​ដឹក​លើស​ចំណុះ ហើយ​មិន​ស្តាប់​តាម​ការ​ណែនាំ​របស់​អាជ្ញាធរ​ឃុំ​ទេ លោក​និង​ធ្វើការ​កោះហៅ​ក្រុមហ៊ុន​ដឹក​ដី​ទាំងនោះ មក​ធ្វើ​កិច្ចសន្យា​ម្តង​ជាមួយ​ថ្នាក់​ស្រុក ហើយ​បើ​នៅ​តែ​មិន​ស្តាប់​តាម​ការ​ណែនាំ ហើយ​បំពាន​នៅ​នៅ​កិច្ចសន្យា​បន្ត​ទៀត លោក​និង​រាយ​កាណ៍​ទៅ​អាជ្ញាធរ​ខេត្ត​ ដើម្បី​សុំ​គោលការណ៍ ដក​អាជ្ញាប័ណ្ណ ព្រោះ​មិន​ឲ្យ​ខូច​ផ្លូវ​បន្ត​ទៅ​ទៀត​បាន​ទ្បើ​យ ។

អត្ថបទសរសេរ ដោយ