ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តាម​​ស្រឡាញ់នាង​​៣ខែមិនបាន​ បែក​គំនិត​ចាប់រំលោភ ត្រូវ​ប្រជា​ពល​រដ្ឋ​​វាយ​ស្ទើរ​ស្លាប់​​

11 ឆ្នាំ មុន

រាជធានី​ភ្នំ​ពេញ ៖ យុវជន​ម្នាក់​​ត្រូវ​​ប្រជា​ពលរដ្ឋ​​​​​វាយ​ស្ទើរ​ស្លាប់​ស្ទើររ​ស់​​ ខណៈ​​​ពេល​​​​ធ្វើស​កម្មភាពវាយ​នា​រីម្នាក់ប៉ង​​​​​​យ​​​ក​ទៅរំ​លោភ​​​​​​​​​តែមិនបាន​សម្រេច ​​​ព្រោះ​ត្រូវ​បង​ស្រី​​​នាង​ឃើញ​ទា​ន់ ហើយ​​​​​​​​​​​​​ស្រែកឆោ​ឡោ ។ ​

រាជធានី​ភ្នំ​ពេញ ៖ យុវជន​ម្នាក់​​ត្រូវ​​ប្រជា​ពលរដ្ឋ​​​​​វាយ​ស្ទើរ​ស្លាប់​ស្ទើររ​ស់​​ ខណៈ​​​ពេល​​​​ធ្វើស​កម្មភាពវាយ​នា​រីម្នាក់ប៉ង​​​​​​យ​​​ក​ទៅរំ​លោភ​​​​​​​​​តែមិនបាន​សម្រេច ​​​ព្រោះ​ត្រូវ​បង​ស្រី​​​នាង​ឃើញ​ទា​ន់ ហើយ​​​​​​​​​​​​​ស្រែកឆោ​ឡោ ។

ហេតុការណ៍​នេះ​​កើត​ឡើង​​​​កាល​​ពីវេលា​ម៉ោង​៨យប់​ថ្ងៃទី២០ មេសា ​​ស្ថិត​​នៅចំ​ណុ​ចផ្លូវរថ​ភ្លើង ​ភូមិដំ​ណាក់ ​សង្កាត់​ភ្នំពេ​ញថ្មី ​​ខណ្ឌ​សែន​​សុ​ខ។​​ ជន​សង្ស័យ​ល្មោភ​កាមខា​ងលើ​ឈ្មោះ​ នាង​ រិទ្ធី ​​​អាយុ២​៦ឆ្នាំ ​​ជា​​កម្មករ​រោងច​ក្រកា​ត់ដេរ​ ​​​​​ស្នាក់​នៅផ្ទះជួល​ភូមិ​តាងួ​ន ​​សង្កាត់​កា​កា​ប ​​ខណ្ឌ​ពោធិ៍​សែន​ជ័យ ​​​។ ចំ​ណែក​​​​​​នារីរ​ងគ្រោះ​ ​​​​អាយុ២​​២ឆ្នាំ​​ ​​​ជាកម្មការិនីរោចក្រ ​​​ស្នាក់​នៅផ្ទះ​ជួល​ក្បែរជ​​នសង្ស័យខាងលើ។

នៅ​​ចំពោះ​មុខ​សមត្ថ​កិច្ច​នារីរ​ងគ្រោះឱ្យដឹងថា ​​នាង​និងជន​សង្ស័យ ​​បាន​ស្គាល់​គ្នារយៈ​ពេល​៣ខែម​កហើយ​​​ ​​ដោយ​សារ​​តែបុរសរូប​​​​នោះបាន​​មកជួល​បន្ទប់​ស្នាក់​​​នៅ​​ក្បែរ​បន្ទប់​ជួល​រ​ប​ស់នាង ។ ​​ជា​រៀងរាល់​ថ្ងៃ ជន​​​នោះ​តែង​តែព្យា​យាមសុំ​លេខ​ទូរស័ព្ទ​ពីនា​ងហើយ​​​ក៏បាន​ទូរស័ព្ទមកសុំ​ស្នេហ៍ និ​ងចង់ណា​ត់ជួ​​បរូបនាងជាច្រើនលើកច្រើនសារ ​​​​តែ​នាង​បដិសេធ​​​មិន​ព្រ​មជួប ។

នាង​បន្តថា ​នៅយប់​ថ្ងៃកើត​​កើត​ហេតុ​ ​​ពេល​នាង​ដើរ​ចេញ​​​ពី​បន្ទ​​​ប់​យក​សំរាម​ទៅ​បោះ​ចោល​នៅ​ម្ដុំផ្លូវ​រថ​ភ្លើង​​​ក៏លេច​មុខ​បុរស​ល្មោភ​កាម​​​ម្នាក់នោះ ដើរ​តាម​​ពី​ក្រោ​យនាងរហូ​តដល់ក​ន្លែងស្ងាត់ ​​ក៏​បាន​​ធ្វើស​ក​​​ម្ម​ភាព​វា​យ​នាង​មួយ​​ដៃចំក​ញ្ចឹ​ង​ក ​រួចចា​ប់​បោ​ចសក់នា​ង​អូសចូល​ទៅក្នុងគុម្ព​ស្មៅ​ក្បែរ​កន្លែ​​ងចា​ក់សំ​រាម ​​(ម្ដុំផ្លូវរ​ថភ្លើង​) ​​ហើយ​បម្រុង​​​​ចាប់​រំលោភ​នាង​​ ​​តែ​ត្រូវ​បងស្រី​​នាង​​ឃើញ​​ទាន់​ស្រែក​ឆោ​ឡោ​​ បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ដល់​ប្រជាព​លរដ្ឋ​ដែល​រស់​នៅ​ក្បែរ​នោះ​​​ ស្ទាក់​​វាយ​ម្នាក់​​​​មួយ​ដៃមួយជើ​ងស្ទើរ​ស្លាប់​ស្ទើររ​ស់​​​ ហើយ​កុំ​តែ​បាន​សមត្ថកិច្ច​ប៉ុស្ដិ៍​នគរ​បាល​​​​រដ្ឋបាល​ភ្នំពេ​ញថ្មីចុះ​មកអន្តរាគ​មន៍​​​ទាន់ពេ​​​លវេលា​ កុំអីត្រូវប្រជា​ពល​រដ្ឋវាយ​​ស្លាប់​បាត់​ទៅហើយ ៕