ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យខាងឆក់ខ្សែ.កម្នាក់ ត្រូវកម្លាំងសមត្ថកិច្ចធ្វើការចាប់ខ្លួន កាលពីរសៀលថ្ងៃទី២០ មេសា ២០១៤ ស្ថិតនៅភូមិត្រពាំងបី សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ដោយយោងតាមដីការបស់តុលាការខេត្ត ក្នុងបទចោទប្រកាន់ពីបទឆក់ខ្សែ.កទាំង៣ករណីដូចគ្នា ដែលបានប្រព្រឹត្តឡើងក្នុងឆ្នាំ២០០៩ និងឆ្នាំ២០១៣ ។
ប្រភពបានឱ្យដឹងថា ជនសង្ស័យឈ្មោះជី ច័ន្ទឆាយ៉ា អាយុ២៤ឆ្នាំ រស់នៅភូមិកំពង់អុស សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង មានដីកាចាប់ខ្លួន៣ច្បាប់ ក្នុងបទចោទប្រកាន់ឆក់ប្លន់ខ្សែក៣ករណីផ្សេងៗគ្នា។
ប្រភពបានបន្តថា ករណីទី១ គេបានជិះម៉ូតូឆក់ខ្សែ.កបានសម្រេចនៅក្នុងភូមិទ្រាជើង ឃុំស្រែថ្មី ស្រុករលាប្អៀរ កាលពីខែតុលា ២០០៩ ។ ករណីទី២ ជិះម៉ូតូឆក់ប្លន់ខ្សែ.កបានសម្រេចនៅភូមិទី១ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង កាលពីថ្ងៃទី១២ វិច្ឆិកា ២០០៩ និងករណីទី៣ ជិះម៉ូតូឆក់ប្លន់ខ្សែ.កនៅភូមិធម្មយុត្តិ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង កាលពីថ្ងៃទី១ ខែឧសភា ២០១៣ ។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ