សម្តេច​តេ​ជោ ៖ ល្បែង​ដាក់​ទណ្ឌកម្ម​បរទេស​មិន​អាច​សម្លាប់​ប្រទេស​ណាមួយ​បាន​ឡើយ


រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា ល្បែង​ដាក់ ទណ្ឌកម្ម​របស់​បរទេស​ទៅ​លើ​បណ្តា​ប្រទេស​មួយ​ចំនួន មិន​អាច​ឲ្យ​ប្រទេស​ណាមួយ​ស្លាប់​បាន​នោះ​ទេ ។ ការ​បញ្ជាក់​ថា របស់​សម្តេច​តេ​ជោ បន្ទាប់​ពី​សម្តេច​អះអាង​ថា សេដ្ឋកិច្ច​ទីផ្សារ​កម្ពុជា បាន​ដំណើរការ​មុន​កិច្ចព្រមព្រៀង​ទី​ក្រុងប៉ារីស​២៣ តុលា ឆ្នាំ​១៩៩១​ទៀត​រាប់​ទាំង​សាលា​ឯកជន​ទៀត​ក៏​បាន​កើត​រួច​ហើយ ។

ជាង​នេះ​ការ​បញ្ជាក់​របស់​សម្តេច​តេ​ជោ ខណៈ​ដែល​សហភាព​អឺរ៉ុប​បាន​នឹង​កំពុងធ្វើការ​សិក្សា​ពី​របាយការណ៍ ដើម្បី​ព្យួរ​ការ​អនុគ្រោះ​ពន្ធ​ការ​នាំ​ចេញ​មក​លើ​កម្ពុជា ។ សម្តេច​តេ​ជោ​បាន​គូសបញ្ជាក់​ក្នុង​ពិធី​រំលឹក​ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤០​នៃ​ការ​បង្កើត​ធនាគារជាតិ​នៃ​កម្ពុជា (១០ តុលា ១៩៧៩-១០ តុលា ២០១៩) នៅ​សាលសន្និសីទ​ចតុមុខ​ថា ៖«​សូម​ចាំ​ដំណើរ​សេដ្ឋកិច្ច​ទីផ្សារ​របស់​កម្ពុជា មិនមែន​ក្រោយ​កិច្ចព្រមព្រៀង​ទី​ក្រុងប៉ារីស​ទេ​សុំ​ចាំ ។ មុន​កិច្ច​សន្និសីទ​ប៉ា​រី​សបាន​សេចក្តី​ថា សេដ្ឋកិច្ច​កម្ពុជា​ដំណើរការ​ឡើង​ភាគច្រើន​ទៅ​ហើយ រាប់​ទាំង​សាលា​ឯកជន ក៏​បាន​ចាប់ផ្តើម​មុន​ទៀត ក្នុង​ការ​ចូលរួម​បណ្តុះបណ្តាល​ធនធានមនុស្ស ក្នុង​នោះ​វិស័យ​កសិកម្ម សិប្បកម្ម …» ។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​តេ​ជោ​ក៏​បាន​លើក​ឡើង​ថា ពេល​នោះ​បណ្តា​ប្រទេស​មួយ​ចំនួន​បាន​ដាក់​ទណ្ឌកម្ម​មក​លើ​កម្ពុជា​គ្រប់​ទិស​ទី ប៉ុន្តែ​កម្ពុជា​មិន​ស្លាប់​ទេ ។ អ្នក​ដែល​ស្រែក​ដាក់​ទណ្ឌកម្ម​មក​លើ​កម្ពុជា​ក៏​រកស៊ី​ច្រើន​ជាមួយ​កម្ពុជា​ដែរ ។ សម្តេច​គូសបញ្ជាក់​ថា ៖«​ស្រែក​នោះ​ឮ​ពេញ​ផ្ទៃ​ប្រទេស​អាស៊ី​អាគ្នេយ​ក៏​ប៉ុន្តែ​រកស៊ី​ជាមួយ​កម្ពុជា​ក៏​ច្រើន ។ ព្រោះ​កម្ពុជា​បាន​ប្រើ​ដៃ​វិស័យ​ឯកជន​ទៅ​រកស៊ី​គេ​ដឹក​ទំនិញ​មក យើង​ដឹក​ទៅ​ឲ្យ​គេ ហើយ​ទូទាត់​ឲ្យ​គេ​ទៅ​» ។

ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​អះអាង​ថា ល្បែង​ដាក់​ទណ្ឌកម្ម​មិន​អាច​សម្លាប់ ប្រទេស​ណា​បាន​មួយ​នោះ​ទេ សូមកុំ​ឆ្ងល់​ពេក ។ យ៉ាងណា​ក្តី​សម្តេច​បាន​សង្កត់ធ្ងន់​ថា សម​ទ្ធិ​ផល​ដែល​កម្ពុជា​កសាង​ឡើង គឺ​មាន​ភាព​លំបាក ដូច្នេះ​ត្រូវ​តែ​ខិតខំ​ការពារ ។ នៅ​ប្រទេស​មួយ​ចំនួន​នាយក រដ្ឋមន្ត្រី​ឡើង​កាន់​អំណាច​ស្រួល​តែ​ម្តង ព្រោះថា អ្វី​ៗ​មាន​ស្រាប់ ប៉ុន្តែ​កម្ពុជា​វិញ​អ្វី​ៗ​សុទ្ធតែ​កើតឡើង​ថ្មី ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

០៨:៥០ | ក្នុងស្រុក

តើ​នឹង​មាន​អ្វី​កើតឡើង នៅ​ពេល​តារា​សម្តែង​ភាពយន្ត​ដ៏​ល្បី ទេព រិ​ន​ដា​រ៉ូ និង​តារា​ល្បី​ក្នុង​បណ្តាញ​សង្គម ហេង វិសាល ប្រឈម​មុខ​នឹង​សត្វព្រៃ​នៅ​ខេត្តបាត់ដំបង?

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ