ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បន្ទាប់​ពី​មានការ​ដុត​ខ្លួន ស្ត្រី​អុី​រ៉​ង់​អាច​មើល​​ការ​ប្រកួត​ជម្រុះ​World Cup ​

4 ឆ្នាំ មុន

ស្ត្រី​អុ​ី​រ៉​ង់​ត្រូវ​បាន​គេ​អនុញ្ញាត​ជា​ផ្លូវការ​ឱ្យ​មើល​ការ​ប្រកួត​កីឡាបាល់ទាត់​បុរស​ជា​លើក​ដំបូង​ ក្នុងរយៈពេល​៤០​ឆ្នាំ​នៃ​ប្រវត្តិសាស្ត្រ​របស់​ខ្លួន​។ ការ​ប្រកួត​ជម្រុះ​World Cup រវាង​កម្ពុជា​និង​អុីរ៉ង់នៅ​ថ្ងៃ​ព្រ​ហ​ស្បត៍​នេះ ​នៅ​ទីក្រុង​តេ​អេ​រ៉​ង់​នេះ នឹង​ក្លាយ ជា​ការ​ប្រកួត​លើក​ដំបូង​ ដែល​ស្ត្រី​អុីរ៉ង់ទទួល​សិទ្ធិ​អាច​ចូល​មើល​ការ​ប្រកួត​កីឡា​បុរស​ដោយ​ផ្ទាល់​។ អង្គការ​FIFA…

ស្ត្រី​អុ​ី​រ៉​ង់​ត្រូវ​បាន​គេ​អនុញ្ញាត​ជា​ផ្លូវការ​ឱ្យ​មើល​ការ​ប្រកួត​កីឡាបាល់ទាត់​បុរស​ជា​លើក​ដំបូង​ ក្នុងរយៈពេល​៤០​ឆ្នាំ​នៃ​ប្រវត្តិសាស្ត្រ​របស់​ខ្លួន​។

ការ​ប្រកួត​ជម្រុះ​World Cup រវាង​កម្ពុជា​និង​អុីរ៉ង់នៅ​ថ្ងៃ​ព្រ​ហ​ស្បត៍​នេះ ​នៅ​ទីក្រុង​តេ​អេ​រ៉​ង់​នេះ នឹង​ក្លាយ ជា​ការ​ប្រកួត​លើក​ដំបូង​ ដែល​ស្ត្រី​អុីរ៉ង់ទទួល​សិទ្ធិ​អាច​ចូល​មើល​ការ​ប្រកួត​កីឡា​បុរស​ដោយ​ផ្ទាល់​។

អង្គការ​FIFA ប្រកាស​អោយ​លក់​សំបុត្រ​អោយ​ស្ត្រី​អុ​ី​រ៉​ង់​ ។​ ចំណែក​សំបុត្រ​ជា​ច្រើន​ពាន់​សន្លឹក​ ត្រូវ​បាន លក់​អោយ​ស្ត្រី​អុីរ៉ង់ ​ដើម្បី​ចូល​មើល​ការ​ប្រកួត​ជម្រុះ​World Cup ២០២០​។

ស្ត្រី​អុ​ី​រ៉​ង់​បាន​ទទួល​សិ​ទ្ធិ​ជា​ផ្លូវការ ​សម្រាប់​ការ​ចូល​ទស្សនាការ​ប្រកួត​កីឡា​បុរស​ជា​លើក​ដំបូង ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​៤០​ឆ្នាំ បន្ទាប់​ពី​ស្ត្រី​វ័យ​២៩​អាយុ​ម្នាក់​បាន​ដុត​ខ្លួន​ហើយ​ស្លាប់ ដោយសារ​តែ​ភ័យ​ខ្លាច​គេ ចាប់​ដាក់គុក​ដោយសារ​តែ​នាង​បាន​ស្លៀកពាក់​បន្លំ​ជា​មនុស្ស​ប្រុស​ដើម្បី​ចូល​មើល​ការ​ប្រកួត​កីឡា​ ។

អត្ថបទសរសេរ ដោយ