ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាង​លង់ទឹក​ស្លា.ប់​ទាល់តែ​របូត​អាក្រាត​ល្វែង​ក្រោមឬ?…​ការ​ពិត​បាន​បំភ្លឺ​ហើយ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​៩ ខែតុលា ម្ចាស់​ស្រះ​ចិញ្ចឹម​ត្រី​បាន​ជួយ​ដល់​ក្រុម​គ្រួសារ​សព​ចំនួន​២៥០​ម៉ឺន​រៀល ដើម្បី​យក​ទៅ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី ។ សូម​បញ្ជាក់​ថា ស្រះ​ចិញ្ចឹម​ត្រី​នេះ ​មាន​ជម្រៅ​៣​ម៉ែត្រ…

រាជធានី​ភ្នំពេញ ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​៩ ខែតុលា ម្ចាស់​ស្រះ​ចិញ្ចឹម​ត្រី​បាន​ជួយ​ដល់​ក្រុម​គ្រួសារ​សព​ចំនួន​២៥០​ម៉ឺន​រៀល ដើម្បី​យក​ទៅ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី ។ សូម​បញ្ជាក់​ថា ស្រះ​ចិញ្ចឹម​ត្រី​នេះ ​មាន​ជម្រៅ​៣​ម៉ែត្រ ។ ​ខណៈម្តាយ​ក្មេង​ស្រី​រង​គ្រោះ​មិន​អស់ចិត្ត​បាន​និយាយ​ថា «ហេតុ​អ្វីបានជា​កូន​របស់​គាត់​លង់ទឹក​ស្លាប់​ទាំង​អាក្រាត​ល្វែង​ក្រោម​បែប​នេះ?» ។ ទោះបីជា​បែប​ណា​ ការ​ពិត​ត្រូវ​បាន​បំភ្លឺ​ច្បាស់នា​ព្រឹក​ថ្ងៃ​ទី​៩ តុលា ដដែល ដោយ​មន្ត្រី​នគរបាលបញ្ជាក់ថា «ក្មេង​ស្រី​ដែល​ស្លាប់​ក្នុង​សភាព​អាក្រាត​ល្វែងក្រោម​នៅ​ស្រះ​ចិញ្ចឹម​ត្រី ជា​ករណី​លង់ទឹក​មិនមែន​ជា​ការ​ចាប់រំលោភ​ទេ» បន្ទាប់​ពី​មានការ​ភ្ញាក់ផ្អើល​នៅ​ពេល​ប្រទះ​ឃើញ​និង​បញ្ជូន​នាង​ទៅមន្ទីរពេទ្យ​សម្តេចឪ​គីឡូម៉ែត្រ​លេខ​៦​ដើម្បី​សង្គ្រោះតែ​នាង​បាន​ស្លាប់​ទៅ​ហើយ ។

សូមរំលឹកថា ក្មេង​ស្រី​ជំទង់​ម្នាក់​អាយុ​ទើបតែ​១៧​ឆ្នាំ ដែល​តាម​ប្រភព​ថា បានរ​ត់ទៅ​តាម​សង្សារ​អស់​រយៈ ពេល​២​ខែ​មក​ហើយ​នោះ ស្រាប់តែ​ម្តាយ​បាន​ទទួល​ដំណឹង​ថា កូនស្រី​គាត់បាន​ស្លាប់ ដោយសារ​តែ​លង់ទឹក​ស្រះ​ចិញ្ចឹម​ត្រី តែ​អ្វី​ដែល​ធ្វើ​ឱ្យ​មាន​មន្ទិល​នោះ គឺ​សព​របស់​នាង​មិន​មាន​ស្លៀកខោ​ទេ​គឺ​អាក្រាត ។ ហេតុ
ការ​ណ៍​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​យប់​ថ្ងៃ​ទី​៨ តុលា តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​សម្តេចឪ​ស្ថិត​នៅ​ក្នុង​សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌឫស្សីកែវ ខណៈ​ដែល​សព​របស់​នាង​ត្រូវ​បាន​នាំ​មក​តម្កល់​ទីនោះ​រង់ចាំ​ក្រុម​គ្រួសារ ។

ក្មេង​ស្រី​រង​គ្រោះ​ដែល​ស្លាប់​នេះ​ មានឈ្មោះ​ពេជ្រ លី​ហេង អាយុ​១៧​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​១៤៣ ផ្លូវលំ ភូមិ​ក្រោលគោ សង្កាត់​គីឡូ​ម៉ែ​ត​លេខ​៦ ខណ្ឌឫស្សីកែវ ម្តាយ​ឈ្មោះ សួន ផ​ល្លី អាយុ​៥៥​ឆ្នាំ ។ ដោយឡែក​ បុរស​ជា​សង្សារ​ឈ្មោះ ពេជ្រ អាយុ​២២​ឆ្នាំ ស្នាក់​នៅ​កន្លែង​ចិញ្ចឹម​ត្រី​ គឺ​នៅ​កន្លែង​កើតហេតុ​ក្នុង​សង្កាត់​សំរោង ខណ្ឌ​ព្រែក​ព្នៅ ។

តាម​ប្រភព​ព័ត៌មាន​ពី​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​ដែល​ស្លាប់​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​កូនស្រី​របស់​គាត់​ជា​ធម្មតា​តែងតែ​ជួយ​លក់​បបរ​គាត់​រាល់ថ្ងៃ ទើបតែ​រយៈពេល​២​ខែ​នេះ​ទេ ដែល​កូនស្រី​គាត់​បាន​ចេញពីផ្ទះ ហើយ​ទៅ​នៅ​ជាមួយ​សង្សារ ឯ​ភូមិ​ទួល​ត្រក សង្កាត់​សំរោង ខណ្ឌ​ព្រែក​ភ្នៅ ជា​កន្លែង​ចិញ្ចឹម​ត្រី ។

លុះ​ពេលកើតហេតុ​ខាងលើ​នេះ ​គឺ​នៅ​ម៉ោងជាង​៤​រសៀល គាត់​បាន​ទទួល​ព័ត៌មាន​ពី​ខាង​បងប្អូន​នៅ​ឯ​សង្កាត់​ព្រៃវែង​ថា​ កូនស្រី​គាត់បាន​លង់ទឹក​ស្លាប់​នៅ​ក្នុង​ស្រះ​ចិញ្ចឹម​ត្រី ប៉ុន្តែ​គាត់​ថា​ មិន​ទាន់​ជឿ​ទេ ។ រហូត​ដល់​ម៉ោង​៧​យប់​ទើប​មាន​មនុស្ស​២​ទៅ​៣​នាក់ រួម​ជាមួយនឹង​សង្សារ​កូនស្រី​គាត់​ផង បាន​ដឹក​យក​មក​តាម​រថយន្ត​កូរ៉េ​ដឹក​ត្រី មក​ដល់​មន្ទីរពេទ្យ​បង្អែក​សម្តេចឪ ទើប​មានការ​ផ្អើល​ទាំង​អ្នក​ភូមិ​ក្រោលគោ និង​សមត្ថ​កិច្ច​មូលដ្ឋាន​ប៉ុស្តិ៍​គីឡូម៉ែត្រ​លេខ​៦ចុះ​ត្រួតពិនិត្យ ។ ចំណែក​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​មិន​អស់ចិត្ត​ថា «ហេតុ​អ្វីបានជា​កូន​របស់​គាត់​លង់ទឹក​ស្លាប់​ទាំង​អាក្រាត​ល្វែង​ក្រោម​បែប​នេះ» គាត់​បាន​ដាក់​ការ​សង្ស័យ​ថា មាន​មនុស្ស​រំលោភ​ហើយ​សម្លាប់​បោះ​ចូល​ក្នុង​ទឹកស្រះ​ចិញ្ចឹម​ត្រី​ហើយ​មើលទៅ ។

ហេតុការណ៍​ខាងលើ​នេះ​ស្ត្រី​ជា​ម្តាយ​បាន​សុំ​ឱ្យ​សមត្ថកិច្ច​ដែល​ពាក់ព័ន្ធ​ខាងលើ​ជួយ​ពិនិត្យ​ផង ប្រសិនបើ​ពិនិត្យ​ឃើញ​ថា ពិតជា​រំលោភ​មែនឬ​អត់ ហើយ​បើ​រក​ឃើញ​ថា​ជា​ការ​រំលោភ​រួច​សម្លាប់​មែន​នោះ​សូម​មេត្តា​ជួយ​តាម​រក​ជនល្មើស​ដែល​ធ្វើ​សកម្មភាព​រំលោភ​ទៅ​លើ​កូនស្រី​គាត់​យក​មក​កាត់ទោស ។ ចំណែកឯ​សមត្ថកិច្ច​ក៏​បាន​សន្និដ្ឋាន​មិន​ទាន់​ច្បាស់​ថា ជន​រង​គ្រោះជា​ត្រូវ​គេ​រំលោភ​នោះ​ទេ ។

ក្រោយ​ពេល​កើតហេតុ​ខាងលើ​នេះ​សព​ជន​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​នៃ​សព​ដឹក​យក​ទៅ​តម្កល់​នៅ​ឯ​វត្ត​ទួល​អស់លោក​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី ។

ក្រោយ​ពី​មានការ​ភ្ញាក់ផ្អើល នគរបាល​មូលដ្ឋា​ន​និង​នគរបាល​ជំនាញ​ព្រមទាំង​គ្រូពេទ្យ​តុលាការ បាន​ទៅ​ពិនិត្យ​សព​និង​សាកសួរ​បំភ្លឺ​នៅ​កន្លែងកើតហេតុ​ភ្លាម​ៗ​ដែរ ។ តាម​នគរបាល​មូលដ្ឋាន ដែល​បាន​ចុះ​ទៅ​ស្រាវជ្រាវ​ជុំវិញ​ការ​ស្លាប់​នេះ​ឲ្យដឹង​ថា មុន​ពេល​កើតហេតុ​វេលា​ម៉ោង​ប្រមាណ​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​៨ ខែតុលា ក្មេង​ស្រី​រង​គ្រោះ​រួម​នឹង​ក្មេង​ប្រុស​ម្នាក់​អាយុ​៨​ឆ្នាំ បាន​នាំ​គ្នា​ជិះទូក និង​ហែល​ទឹក​លេង​ក្នុង​ស្រះ​ចិញ្ចឹម​ត្រី នៅ​ក្នុងភូមិ​សំរោង​ខាងត្បូង សង្កាត់​សំរោង ខណ្ឌ​ព្រែក​ព្នៅ ។

ខណៈ​ជិះទូក​នោះ ក្មេង​ប្រុស​បាន​លោតទឹក​និង​ហែល​ទឹក​លេង ឯ​ក្មេង​ស្រី​រង​គ្រោះ​ដែល​ស្លៀកខោ​រឹត​កៅស៊ូ​តែ​អត់​ស្លៀកខោ​ក្នុង​នោះ​ក៏​លោត​ចុះ​ទឹក​ដែរ ប៉ុន្តែ​ដោយសារ​អត់​ចេះ​ហែល​ទឹក នាង​ក៏​បាន​លិច​បាត់​តែ​ម្តង ។ ក្រោយ​ពេល​ក្មេង​ស្រី​លិច​បាត់​ទៅ​ក្នុង​ទឹកស្រះ ក្មេង​ប្រុស​ក៏​ទៅ​ប្រាប់​ចាស់​ៗ​ដែល​នៅ​ក្បែរ​នោះ​នាំ​គ្នា​មុជ​រាវរក​និង​បាន​ប្រទះ​ឃើញ​ក្មេង​ស្រី​ក្នុង​សភាព​ដែល​នាងរ​បូ​ូ​ត​ខោ​នៅ​ជាប់ជើង​ម្ខាង ។

ភ្លាម​ៗ​នោះ ក៏​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង ហើយ​អ្នក​ភូមិ​បាន​យក​សារុង​មក​ស្លៀក​ឱ្យ​និង​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​សម្តេចឪ តែ​នាង​បាន​ស្លាប់​បាត់​ទៅ​ហើយ ។ ក្រោយមក​ក៏​មានការ​ភ្ញាក់ផ្អើល​ដល់​ក្រុម​គ្រួ សារ ។ ភ្លាម​ៗ ដោយសារ​ពេល​ស្រង់​ចេញពី​ទឹក​ឃើញ​នាង​អាក្រាត​កាយ ទើប​ធ្វើ​ឱ្យ​ក្រុម​គ្រួសារ​មានការ​សង្ស័យ​ថា​កូនស្រី​ត្រូវ​គេ​រំលោភ តែ​បន្ទាប់​ពី​ត្រួតពិនិត្យ​រួច គ្រូពេទ្យ​តុលាការ​បាន​បញ្ជាក់​ថា ក្មេង​ស្រី​ស្លាប់​ដោយសារ​លង់ទឹក ។

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ