ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំ​មើលឃើញ​តែ​ទោស​កំហុស​ត្រូវ​មើល​ពី​សេចក្តី​ល្អ​របស់​គេ​ខ្លះ​ផង

4 ឆ្នាំ មុន

ក្នុង​ចក្កវាឡ​នេះ​រក​មនុស្ស​ល្អ​បរិសុទ្ធ​ទាំងស្រុង​ថា​មិន​ឲ្យ​មាន​ចំណុច​ខ្វះខាត​សោះតែ​ម្តងនោះ​មិន​បាន​ទេ មនុស្ស​យើង​ម្នាក់​ៗ​ចៀស​មិន​ផុត​ពី​មាន​ចំណុច​ល្អ​ខ្លះ និង​ចំណុច​អាក្រក់​ខ្លះ​មិន​ខាន បុគ្គល​ដែល​យល់​ពី​លក្ខណៈ​ពិត​បែប​នេះ​រមែង​មិន​មើល​ទោស​អ្នក​ដទៃ​សោះឡើយ ។ ចំណុច​ខ្លះ​យើង​ថា​ល្អ តែ​អ្នក​ដទៃ​គេ​ថា​មិនល្អ ចំណុច​ខ្លះ​ទៀត យើង​ថា​មិនល្អ តែ​អ្នក​ផ្សេង​គេ​ថា​ល្អ…

ក្នុង​ចក្កវាឡ​នេះ​រក​មនុស្ស​ល្អ​បរិសុទ្ធ​ទាំងស្រុង​ថា​មិន​ឲ្យ​មាន​ចំណុច​ខ្វះខាត​សោះតែ​ម្តងនោះ​មិន​បាន​ទេ មនុស្ស​យើង​ម្នាក់​ៗ​ចៀស​មិន​ផុត​ពី​មាន​ចំណុច​ល្អ​ខ្លះ និង​ចំណុច​អាក្រក់​ខ្លះ​មិន​ខាន បុគ្គល​ដែល​យល់​ពី​លក្ខណៈ​ពិត​បែប​នេះ​រមែង​មិន​មើល​ទោស​អ្នក​ដទៃ​សោះឡើយ ។

ចំណុច​ខ្លះ​យើង​ថា​ល្អ តែ​អ្នក​ដទៃ​គេ​ថា​មិនល្អ ចំណុច​ខ្លះ​ទៀត យើង​ថា​មិនល្អ តែ​អ្នក​ផ្សេង​គេ​ថា​ល្អ ព្រោះតែ​គំនិត​ផ្ទុយ​គ្នា​យ៉ាងនេះ​ហើយ​ទើប​ចេះ​តែ​មានចិត្ត​ថ្នាំងថ្នាក់​គ្នា​ក៏​ធ្វើ​ឲ្យ​យើង​ខឹង​ក្រោធ​ភ្លាម ព្រោះ​ជា​ទស្សនៈ​ដែល​មិន​ត្រូវ​នឹង​ចិត្ត​យើង ។

ដូច្នេះ​ដើម្បី​រំសាយចិត្ត​ខឹង​គឺ​យើង​កុំ​ចេះ​តែ​នឹក​ដល់​ចំណុច​នោះ ផ្នែក​នោះ​របស់​គេ តែ​គប្បី​បែរ​ទៅ​មើល​ឬ​រលឹក​ដល់​សេចក្ដី​ល្អ​របស់​គេ​វិញ ព្រោះ​មនុស្ស​យើង​មិនមែន​ប្រព្រឹត្ត​តែ​អំពើអាក្រក់​ទាំងអស់​ទេ អំពើ​សុចរិត​ក៏​គេ​ធ្វើ​ខ្លះ​ដែរ បុថុជ្ជន​គឺ​វា​តែ​យ៉ាង​ហ្នឹងឯង គ្មាន​អ្នក​ណា​ល្អ​គ្រប់​ដប់​ឡើយ ។ (ដោយសាន សារិន)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ