សេចក្តីទុក្ខដែលព្រះដ៏មានព្រះភាគទ្រង់ត្រាស់សម្តែងយ៉ាងទូលំទូលាយនោះគឺ ជរាទុក្ខ ព្យាធិទុក្ខ និងមរណទុក្ខ ។ ទុក្ខទាំងបីប្រភេទនេះហៅថា សភាវទុក្ខតែងប្រព្រឹត្តទៅក្នុងជីវិតមនុស្សយើងម្នាក់ៗជាប្រាកដ សូម្បីព្រះអរហន្តក៏នៅតែធ្លាក់ចូលក្នុងអំណាចនៃសេចក្តីទុក្ខនេះផងដែរ ដូច្នេះពិតជាមិនមានបុគ្គលណាមួយក្នុងលោកនេះ អាចគេចពីសភាវទុក្ខបានឡើយ ។
ហេតុដែលនាំឱ្យសេចក្តីទុក្ខនេះកើតឡើងមកអំពីមនុស្សលោកយើងហ្នឹងនៅមានឧបាទាន គឺសេចក្តីប្រកាន់មាំ ថ្នាំងថ្នាក់មិនមែនមានតែសភាវទុក្ខប៉ុណ្ណឹងនោះទេ គឺនៅមានសេចក្តីទុក្ខច្រើនបែបច្រើនយ៉ាងទៀត ដែលបានចូលមកបន្ថែមលើសភាវទុក្ខនេះឱ្យទៅជាទុក្ខដ៏ខ្លាំងក្លាតាមផ្លូវកាយ ។
បើមិនមានឧបាទានទេ សេចក្តីទុក្ខក៏នៅត្រឹមតែជាសភាវទុក្ខសុទ្ធៗប៉ុណ្ណោះ ដូចជាសភាពចាស់ជរាជាដើម បើព្រមឱ្យចាស់ទៅតាមធម្មតារបស់សង្ខារ ក៏ជារឿងធម្មតានៃការចាស់ជរា មិនមានរឿងអ្វីដែលត្រូវកើតទុក្ខតាមផ្លូវចិត្តឡើយ ។
ប៉ុន្តែមិនដូច្នោះទេតាមធម្មតាមនុស្សយើងចេះតែជម្នះមិនព្រមទទួលយកបច្ច័យដែលបានតាក់តែងមកគឺចេះតែមានឧបាទាន ប្រកាន់ ថ្នាំងថ្នាក់ដោយប្រការផ្សេងៗទើបទៅជារឿងភ័យខ្លាចចាស់ មិនចង់ចាស់ ព្រោះចាស់ទៅវាត្រូវអស់ស្អាត អស់សង្ហា ដូច្នេះសេចក្តីទុក្ខក៏កើតឡើងភ្លាមទាន់ពេលវេលាដែរទៅ ។ (ដោយសាន សារិន)
<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ