យោងតាមមន្ដ្រីជាន់ខ្ពស់តំបន់១រូបថា មនុស្សជាង១០០នាក់បានត្រូវស្លាប់ក្នុងឱកាសនៃការវាយប្រហារប្លន់យកសត្វពាហនៈមួយ ហើយមានអន្ដរាគមន៍របស់កងកម្លាំងសន្ដិសុខនៅភាគខាងជើងប្រទេសស៊ូដង់ខាងត្បូង ។
មន្ដ្រីរូបនេះនិយាយកាលពីថ្ងៃទី១៩ មេសា ថា យើងបាត់បង់ជនស៊ីវិល២៨នាក់ ក្នុងជំរំដាច់ស្រយាលមួយរបស់ពួកអ្នកចិញ្ចឹមសត្វនៅរដ្ឋ WARRAP ។ រដ្ឋមន្ដ្រីព័ត៌មានរដ្ឋនេះលោក បុល ដែលថ្លែងតាមវិទ្យុ MIRAYA FM ជួយទ្រទ្រង់ដោយ អ.ស.ប ថា កងកម្លាំងប៉ូលិសនិងយោធាបន្ដដេញតាមពួកជនវាយប្រហារប្លន់សត្វពាហនៈហើយបានសម្លាប់ពួកនោះ៨៥នាក់ ។ ចោរប្លន់មួយចំនួនត្រូវតាមចាប់បាននៅតំបន់នានាជិតរដ្ឋ UNITE ។
ការប៉ះទង្គិចគ្នាដណ្ដើមយកសត្វពាហនៈកើតមានជារឿយៗនៅស៊ូដង់ខាងត្បូង ហើយមានលក្ខណៈយ៉ាងបង្ហូរឈាម ។ កាលពីដំណាច់ឆ្នាំ២០១១ មនុស្សជាង៦០០នាក់បានត្រូវសម្លាប់រង្គាលនៅរដ្ឋ JONGLEI ក្រោយការវាយប្រហារមួយរបស់ជនជាតិភាគតិច LOU NUER ប្រមាណជា៦.០០០នាក់ប្រឆាំងពួកជនជាតិភាគតិច MURLE ជាគូប្រជែង ៕
ចែករំលែកព័តមាននេះ