ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាញ់​ត​គ្នា​នៅ​ព្រំ​ដែន​ចិន​-វៀត​ណាម​ស្លាប់​7​នាក់​

11 ឆ្នាំ មុន

សារ​ព័ត៌​មាន​ក្នុង​ស្រុក​វៀត​ណាម​ រាយ​ការណ៍​ថា ជន​ជាតិ​ចិន​៥​នាក់​ និង​ឆ្មាំ​ព្រំ​ដែន​វៀត​ណាម​២​នាក់​បាន​ត្រូវ​ស្លាប់​ កាល​ពី​ថ្ងៃ​ទី​១៨​ មេសា កន្លង​មក​នេះ​ ក្នុង​ការ​បាញ់​ត​គ្នា​មួយ​នៅ​ព្រំ​ដែន​ខេត្ត​ក្វាង​នីញ​ ។

យោង​តាម​​សេច​ក្តី​រាយ​ការណ៍​ព័ត៌​មាន​ទាំង​ឡាយ​ថា ជន​ជាតិ​ចិន​ទាំង​៥​នាក់​ដែល​ស្លាប់​ស្ថិត​ក្នុង​ក្រុម​អន្តោ​ប្រវេសន៍​លួច​លាក់​មួយ

សារ​ព័ត៌​មាន​ក្នុង​ស្រុក​វៀត​ណាម​ រាយ​ការណ៍​ថា ជន​ជាតិ​ចិន​៥​នាក់​ និង​ឆ្មាំ​ព្រំ​ដែន​វៀត​ណាម​២​នាក់​បាន​ត្រូវ​ស្លាប់​ កាល​ពី​ថ្ងៃ​ទី​១៨​ មេសា កន្លង​មក​នេះ​ ក្នុង​ការ​បាញ់​ត​គ្នា​មួយ​នៅ​ព្រំ​ដែន​ខេត្ត​ក្វាង​នីញ​ ។

យោង​តាម​​សេច​ក្តី​រាយ​ការណ៍​ព័ត៌​មាន​ទាំង​ឡាយ​ថា ជន​ជាតិ​ចិន​ទាំង​៥​នាក់​ដែល​ស្លាប់​ស្ថិត​ក្នុង​ក្រុម​អន្តោ​ប្រវេសន៍​លួច​លាក់​មួយ​ដែល​ប៉ុន​ប៉ង​ចូល​ក្នុង​ប្រទេស​វៀត​ណាម​ ។ ជន​ជាតិ​ចិន​ទាំង​នោះ​ត្រូវ​អាជ្ញា​ធរ​វៀត​ណាម​ចាប់​ខ្លួន​ ។ ពេល​ត្រូវ​បញ្ជូន​ខ្លួន​ពួក​គេ​ទៅ​ស្រុក​វិញ​មាន​ជន​មួយ​ចំនួន​ក្នុង​ក្រុម​នេះ​បាន​ដណ្តើម​យក​កាំ​ភ្លើង​ពី​ឆ្មាំ​ព្រំ​ដែន​ម្នាក់​ ហើយ​បាញ់​ប្រហារ​សម្លាប់​ឆ្មាំ​ព្រំ​ដែន​ម្នាក់​នៅ​នឹង​កន្លែង​ ហើយ​ម្នាក់​ទៀត​ស្លាប់​នៅ​មន្ទីរ​ពេទ្យ​ ។ កង​ឆ្មាំ​ព្រំ​ដែន​បាន​បាញ់​តប​ត​វិញ​ ដើម្បី​ការ​ពារ​ខ្លួន​សម្លាប់​ជន​ជាតិ​៥​នាក់​ដែល​ប៉ុន​ប៉ង​កម្ទេច​ការិយា​ល័យ​ជា​កន្លែង​ដាក់​ពួក​គេ​។ សភាព​ការណ៍​អាច​គ្រប​់​គ្រង​បាន​នា​វេលា​ម៉ោង​១៥​និង​១៥​នាទី​ម៉ោង​ក្នុង​ស្រុក​ ក៏​ប៉ុន្តែ​មនុស្ស​៧​នាក់​បាន​ត្រូវ​ស្លាប់​ក្នុង​ឧប្បត្តិ​ហេតុ​នេះ​។ ក្រសួង​ការ​បរ​ទេស​ចិន​ថ្លែង​កាល​ពី​យប់​ថ្ងៃ​ទី​១៨​មេសា​ ថា​ ខ្លួន​ទទួល​ការ​ជូន​ដំណឹង​ពី​រឿង​នោះ​ ហើយ​និង​ពិនិត្យ​រាល់​ព័ត៌​មាន​ដែល​ទាក់​ទិន​ ៕