អ្នកស្រី Christina DesMarals គឺជាមនុស្សដែលឲ្យតម្លៃលើការអភិវឌ្ឍន៍ខ្លួន ។ សម្រាប់អ្នកស្រី វាមានន័យថាការទុកសៀវភៅលើតុការងារ តុជិតគ្រែគេង និងនៅក្នុងរថយន្តខ្លួនជាដើម ។ ហើយខាងក្រោមនេះគឺជាមេរៀនសំខាន់ៗទាក់ទិននឹងគន្លឹះក្នុងការក្លាយជាមនុស្សជោគជ័យដែលអ្នកស្រីកត់ចំណាំពីសៀវភៅដែលអ្នកស្រីបានអាន៖
១. អ្នកត្រូវខិតខំធ្វើការច្រើនជាងអ្នកដទៃ៖
យោងតាមសៀវភៅ Rare Breed: A Guide to Success for the Definat, Dangerous, and Different បានឲ្យដឹងថា មនុស្សភាគច្រើនមិនខិតខំធ្វើការដើម្បីក្លាយជាអ្នកឈានមុខក្នុងវិស័យរបស់ខ្លួនទេ ប៉ុន្តែពួកគេមិនសប្បាយចិត្តពេលដែលមិនអាចឈានមុខអ្នកដទៃ ។ ពួកគេមិនធ្វើការនៅថ្ងៃចុងសប្តាហ៍ ឬមិនមកធ្វើការមុនម៉ោងដើម្បីឆាប់សម្រេចការងារដែលមានក្នុងដៃឡើយ ។
២. កុំស្តីបន្ទោសខ្លួនឯងគ្រប់ពេល៖
យោងទៅតាមលោក David Nichtern ដែលជាអ្នកនិពន្ធសៀវភៅ Creativity, Spirituality and Making a Buck បានប្រាប់មកថា ការស្តីបន្ទោសខ្លួនឯងគ្រប់ពេលគឺជាគំនិតអ្នកក្រ ។ មនុស្សជុំវិញខ្លួនអ្នកប្រហែលជាកំពុងតែគាំទ្រឲ្យអ្នកបរាជ័យ ប៉ុន្តែអ្នកមិនគួរក្លាយមនុស្សម្នាក់ក្នុងចំណោមពួកគេទេ ។ ប្រាកដណាស់ អ្នកត្រូវចេះវាយតម្លៃខ្លួនឯងដោយស្មោះត្រង់លើចំណុចខ្លាំង និងខ្សោយរបស់ខ្លួន ប៉ុន្តែអ្នកមិនគួរចុះចាញ់នឹងការស្តីបន្ទោសរបស់ខ្លួនឡើយ ។
៣. អ្នកត្រូវមានអ្នកណែនាំ៖
សៀវភៅ Aligned: Connecting Your True Self With the Leader You’re Meant to Be ប្រាប់មកថាអាជីវករក៏ត្រូវការគ្រួបង្វឹកដូចកីឡាករដែរព្រោះគ្រូបង្វឹក ឬអ្នកណែនាំអាចជួយអភិវឌ្ឍន៍ទេពកោសល្យ និងផ្តល់ជាការគាំទ្រផ្នែកផ្លូវចិត្តដល់ពួកគេជាដើម ។
៤. ផ្តោតស្មារតីលើអ្វីដែលអ្នកមិនមានពីធម្មជាតិ៖
Joseph Deitch បានបកស្រាយក្នុងសៀវភៅ Elevate: An Essential Guide to Life ថាមនុស្សភាគច្រើនចូលចិត្តផ្តោតស្មារតីលើការអភិវឌ្ឍន៍ចំណុចខ្លាំងរបស់ខ្លួន និងមើលរំលងចំណុចខ្សោយរបស់ខ្លួន ។ ប៉ុន្តែសមត្ថភាពក្នុងការបំពេញការងាររបស់អ្នកនឹងកើនឡើងយ៉ាងខ្លាំងប្រសិនបើអ្នកចាប់ផ្តើមរៀនធ្វើអ្វីដែលអ្នកមិនពូកែធ្វើ ។ វាមិនត្រឹមតែជួយដល់ការបំពេញការងារទេ តែវាជួយដល់រូបភាពដែលអ្នកមានផងដែរព្រោះការប្តេជ្ញាក្នុងការធ្វើអ្វីដែលពិបាកជួយធ្វើឲ្យអ្នកមានភាពឈានមុខដៃគូប្រកួតប្រជែងដទៃ ៕ កែសម្រួលដោយ ៖ សុឃាក់
ដោយយោងទៅតាម CDC បានឲ្យដឹងថា ការដែលមនុស្សយើងគេងមិនបានគ្រប់គ្រាន់ វាពិតជាដើមហេតុមួយនាំឲ្យកើតបញ្ហានៃសុខភាពច្រើនណាស់។ តើជឿឬអត់ដែលគេនិយាយថា ការគេងគឺជា...
នៅលើសកលលោកយើងនេះ កន្លែងណាក៏ដោយនៃរាងកាយសុទ្ធតែអាចទៅជាមហារីកទាំងអស់ ដូច្នេះមានតែសាមីខ្លួនផ្ទាល់ទេដែលអាចធ្វើអ្វីម្យ៉ាងដើម្បីកាត់បន្ថយការប្រឈមមុខមួយ...
សាច់ជាអាហារមួយប្រភេទដែលមានផ្ទុកសម្បូរទៅដោយជាតិប្រូតេអ៊ីន វីតាមីន B ជាតិដែក និងស័ង្កសី ព្រមទាំងសារធាតុចិញ្ចឹមផ្សេងទៀតដែលជួយក្នុងការរក្សាបាននូវសុខ...
រាជធានីភ្នំពេញ ៖បច្ចុប្បន្នបើទោះបីជាផលិតករខ្មែរបានខិតខំផលិតភាពយន្តភាគជាបន្តបន្ទាប់ក៏ដោយ ប៉ុន្តែប្រសិនបើប្រៀបធៀបជាមួយរឿងភាគថៃនោះ គឺការនិយមគាំទ្រពី...
រាជធានីភ្នំពេញ ៖ មានចម្ងល់ជាយូរមកហើយទាក់ទងនឹងទម្រង់កាយវិការពិតរបស់បដិមាព្រះបាទជ័យវរ្ម័នទី៧ ដោយអ្នកស្រាវជ្រាវខ្លះយល់ថា ព្រះអង្គមានកាយវិការសមាធិ ឯខ្លះ...
រាជធានីភ្នំពេញ៖ ក្រុមហ៊ុនវិនិយោគជប៉ុនមួយដែលកន្លងមកបានបោះទុនវិនិយោគនៅកម្ពុជាលើការផលិតការផលិតម៉ូទ័រនាំចេញទៅកាន់ទីផ្សារអន្តរជាតិនោះ ពេលនេះក្រុមហ៊ុនក៏...
រាជធានីភ្នំពេញ ៖ តារាសម្តែងអ្នកនាង ឆៃ លីដាឡែន បានចេញមុខព្រមានទៅកាន់បុរសម្នាក់ដែលបានប្រើប្រាស់ពាក្យនាងប្តូរប្តី ឲ្យមានការកែប្រែពាក្យពេចន៍ឡើងវិញ ខណៈពេល...
សហរដ្ឋអាមេរិក ៖ មន្ទីរប៉ង់តាហ្គោនរាយការណ៍ថា សហរដ្ឋអាមេរិកបានបាញ់សាកល្បងកាលពីថ្ងៃទី១២ធ្នូ មីស៊ីលបាលីស្ទិករយៈមធ្យមពុំមែននុយក្លេអ៊ែរថ្មី ចេញពីជើងទម្រនៅលើ...
កំពង់ឆ្នាំង៖ ប្រជាពលរដ្ឋនៅខេត្តកំពង់ឆ្នាំដែលប្រកបរបរចិញ្ចឹមជីវិតតាមរយៈការដាំបន្លែនៅខេត្តកំពង់ឆ្នាំងបានបង្ហាញនូវក្តីបារម្មណ៍ពាក់ព័ន្ធនឹងជីវភាពគ្រួសារ...
សហរដ្ឋអាមេរិក-ចិន ៖ កាលពីយប់ថៃ្ងទី១២ធ្នូប្រភពជិតដិតនឹងការចរចារាយការណ៍ថា សហរដ្ឋអាមេរិកបានទទួលយកការផ្អាកពន្ធគយមួយចំនួន លើបណ្ដាផលិតផលចិននិងកាត់បន្ថយពន្ធ...
រាជធានីភ្នំពេញ ៖ កីឡាករកីឡាការិនីជម្រើសជាតិកម្ពុជា បានត្រៀមខ្លួនរួចជាស្រេចហើយ ដើម្បីស្វាគមន៍ប្រតិភូកីឡាវ៉ូវីណាមមកពី ២៣ប្រទេស ចូលរួមក្នុងព្រឹត្តិការណ៍កីឡា...
ប្រទេសមីយ៉ាន់ម៉ា ៖ មេដឹកនាំមីយ៉ាន់ម៉ាលោកស្រីអ៊ួងសាន់ស៊ូជី កាលពីថ្ងៃទី១២ធ្នូបានស្នើដល់តុលាការយុត្តិធម៌អន្តរជាតិរបស់អ.ស.ប បដិសេធពាក្យបណ្ដឹងពីបទ...
កំពុងជួបប្រទះបញ្ហាស្ពឹកដៃមែនទេ0? កុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗ ប៉ុន្តែជួយបំបាត់អាការៈស្ពឹកដៃឆាប់រហ័ស ៖១. ម៉ាស្សាដៃ ៖ ពេល...
សម្រាប់មនុស្សភាគច្រើននាពេលបច្ចុប្បន្ននេះ គេលែងសូវគិតថា មនុស្សម្នាក់នោះនៅហ្ស៊ីន ឬអត់នោះទេ។ ប៉ុន្តែវានៅតែជាសំណួរមួយចោទសួរជ្រាំដែលៗសម្រាប់មនុស្សមួយ...
ប្រទេសអង់គ្លេស ៖ ពេលនេះលែងមានអ្វីរារាំងដល់ការចាកចេញរបស់អង់គ្លេសពីសហភាពអឺរ៉ុបហៅBREXITទៀតហើយ ដោយនាយករដ្ឋមន្ត្រីលោកបូរីសចនសុន ក្នុងការបោះឆ្នោតសភាកាលពី...
រាជធានីភ្នំពេញ ៖ តារាសម្តែងកញ្ញាដួង ម៉ានិច បានធ្វើឲ្យមហាជនចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើការតុបតែងខ្លួន និងគ្រងឈុតនាងនាគយ៉ាងស្រស់ស្អាតនៅក្នុងពិធីបុណ្យកតញ្ញូ...
រាជធានីភ្នំពេញ ៖ កីឡាករប្រដាល់ជើងខ្លាំងមកពីក្លិបពុទ្ធសេរីវង្សពោធិ៍សែនជ័យចំនួន២រូប ត្រូវបានគេរៀបចំឱ្យជួបប្រកួតដណ្ដើមប្រាក់លានរៀលជាមួយកីឡាករថៃនៅលើ...
មនុស្សស្រីគ្រប់រូប គួរតែថែរក្សាស្បូនឲ្យបានល្អ ទើបអាចធ្វើឲ្យអ្នកមិនងាយចាស់។ តើគួរតែធ្វើបែបណាទើបអាចការពារស្បូនឲ្យមានសុខភាពល្អទៅ?1-អ្នកគួរតែដើរលឿន...
ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា បុរសម្នាក់បានរងរបួសដៃធ្ងន់ធ្ងរ ក្នុងហេតុការណ៍ផ្ទុះមីនតោនកក្រើកដីចម្ការពោតមួយកន្លែង នៅវេលាម៉ោង០១ និង២០នាទីរសៀលថ្ងៃ...
ខេត្តប៉ៃលិន ៖ កម្លាំងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោក តូចសុភក្តី ព្រះរាជអាជ្ញាអមសាលាដំបូង បានចុះបង្ក្រាបជាក់ស្តែងក្នុងករណីរក្សាទុកប្រើប្រាស់ដោយ...