ខេត្តបន្ទាយមានជ័យ ៖ លោក វិរៈសេនីយ៍ទោ សូ ចាន់ណារី មេបញ្ជាការសមត្ថកិច្ចប៉ូលិសវរៈសេនាតូចការពារព្រំដែនគោកលេខ៩១១ ឈរជើងតំបន់ជាយដែនកម្ពុជា-ថៃ ក្រុងប៉ោយប៉ែត កាលពីវេលាម៉ោង ៩និង ៣០នាទី ព្រឹកថ្ងៃ ទី ១៩មេសា ២០១៤ បានដឹកនាំកម្លាំងសមត្ថកិច្ចក្រោមឱវាទចំនួន០៥នាក់ ចុះសូរសុខទុក្ខប្រជាពលរដ្ឋ ដែលរងគ្រោះរបើកដំបូលផ្ទះដោយខ្យល់កន្រ្តាក់កាលពីខែមេសា កន្លងមក នៅក្នុងភូមិគោកព្រិច ឃុំសូភី ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។
លោកវិរៈសេនីយ៍ទោ សូ ចាន់ណារី មេបញ្ជាកាវរៈសេនាតូចការពារព្រំដែនគោកលេខ៩១១ ប្រចាំក្រុងប៉ោយប៉ែត បានឱ្យដឹងថាយោងតាមបទបញ្ជាយ៉ាងមឺុងម៉ាត់ពីលោក ឧត្តមសេនីយ៍ត្រី ខេង ស៊ុម ស្នងការនគរបាល ខេត្តបន្ទាយមានជ័យទើបលោកដឹកនាំកម្លាំងក្រោមឱវាទចុះសូរសុខទុក្ខប្រជាពលរដ្ឋក្នុងភូមិខាងលើដែលរងគ្រោះដោយខ្យល់កន្រ្តាក់របើកដំបូលផ្ទះចំនួន០៤ខ្នង និងផ្ទះមួយខ្នងបើុងចេញពីជើងតាង សរុបទាំងអស់ចំនួន ០៥ខ្នង ដែលរងនៅការខូចខាត។
លោកវិរៈសេនីយ៍ទោ សូ ចាន់ណារី បានឱ្យដឹងថា ដោយពិនិត្យមើលឃើញជាក់ស្តែងផ្ទះប្រជាពលរដ្ឋមួយគ្រួសារបើុងចេញពីជើងតាងរងការខូចខាតអស់ទាំងស្រុង ទើបលោកចំណាយថវិការផ្ទាល់ខ្លួនចំនួន៣០មឺុនរៀលជួយសម្រួលការខ្វះខាត ដើម្បីជួសជុលផ្ទះឡើងវិញ ។ចំណែកផ្ទះរងគ្រោះដែលនៅសេសសល់មួយចំនួនទៀតរងចាំអាជ្ញាធរខេត្តចុះមកពិនិត្យរូចនិងចាត់ចែងឧត្ថមដល់ពួកគាត់ ។
ចែករំលែកព័តមាននេះ