ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា និង​សភាពាណិជ្ជកម្ម​អឺរ៉ុប​ប្តេជ្ញា​ដោះស្រាយ​រាល់​កង្វល់​នានា​ទាក់ទាញ​អ្នក​វិនិយោគ​មក​កម្ពុជា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ភាគី​កម្ពុជា និង​តំណាង​សភាពាណិជ្ជកម្ម​អឺ​រ៉ុ​បាន​ប្តេជ្ញា​ដោះស្រាយ​រាល់ក​ង្វ​ល់​នានា ដើម្បី​ធ្វើ​យ៉ាងណា​ទាក់ទាញ​អ្នក​វិនិយោគ​មក​ធ្វើការ​វិនិយោគ​នៅ​កម្ពុជា ពិសេស​នោះ សហគមន៍​អឺរ៉ុប ។ ការ​ប្តេជ្ញា​របស់​ភាគី​ទាំង​ពីរ​ធ្វើ​ក្នុង​ជំនួប​ពិភាក្សា​ការងារ​រវាង​គណៈប្រតិភូ​សភាពាណិជ្ជកម្ម​អឺរ៉ុប ដឹកនាំ​ដោយ​លោក…

រាជធានី​ភ្នំពេញ ៖ ភាគី​កម្ពុជា និង​តំណាង​សភាពាណិជ្ជកម្ម​អឺ​រ៉ុ​បាន​ប្តេជ្ញា​ដោះស្រាយ​រាល់ក​ង្វ​ល់​នានា ដើម្បី​ធ្វើ​យ៉ាងណា​ទាក់ទាញ​អ្នក​វិនិយោគ​មក​ធ្វើការ​វិនិយោគ​នៅ​កម្ពុជា ពិសេស​នោះ សហគមន៍​អឺរ៉ុប ។ ការ​ប្តេជ្ញា​របស់​ភាគី​ទាំង​ពីរ​ធ្វើ​ក្នុង​ជំនួប​ពិភាក្សា​ការងារ​រវាង​គណៈប្រតិភូ​សភាពាណិជ្ជកម្ម​អឺរ៉ុប ដឹកនាំ​ដោយ​លោក Arnaud DARC ប្រធាន​សភាពាណិជ្ជកម្ម​អឺរ៉ុប​នៅ​កម្ពុជា​ជាមួយ​លោក អ៊ិ​ត សំ​ហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នា​ព្រឹក​ថ្ងៃ​ទី​៩ ខែតុលា នៅ​ទីស្តីការក្រសួង ។

លោក ងុ​យ រិ​ទ្ធ អនុរដ្ឋលេខាធិការ​ក្រសួង​ការងារ​បាន​ឲ្យ​ដឹង​ក្រោយ​ជំនួប​ថា នៅ​ក្នុង​ជំនួប​នេះ ភាគី​ខាង​សភាពាណិជ្ជកម្ម​អឺរ៉ុប​បាន​សម្តែង​នូវ​ការ​ពេញចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​លោក​រដ្ឋមន្ត្រី ដែល​បាន​ខិតខំ​ដោះស្រាយ​នូវ​បញ្ហា​នានា​កន្លង​មក​ដែល​ជា​កង្វល់​របស់​អ្នក​វិនិយោគទុន​ដែល បាន​សម្រួល​យ៉ាង​ខ្លាំង​ដល់​ការ​ធានា​បាន​នូវ​ភាព ប្រកួតប្រជែង​របស់​កម្ពុជា​បន្ត​ធានា​បាន​នូវ ភាព​ទាក់ទាញ​វិនិយោគទុន​ថែម​ទៀត ។ លោក​ក៏​បាន​សម្តែង​នូវ​ការ​ពេញ​ចិត្តជា​ខ្លាំង នូវ​ចម្លើយ​ជា​វិជ្ជមាន​របស់​លោក​រដ្ឋមន្ត្រី ក្នុង​ការ​បញ្ជាក់​បន្ថែម​ទៀត​នូវ​ច​ម្ង​ល់​មួយ​ចំនួន​សម្រាប់​ជា​មូលដ្ឋាន​ក្នុង​ផ្តល់​ព័ត៌មាន​ដល់​អ្នក​វិនិយោគទុន​អឺរ៉ុប​យល់​កាន់តែ​ច្បាស់​ពី​ច្បាប់​លិខិត​បទដ្ឋាន និង​គោលនយោបាយ​ពាក់ព័ន្ធ និង​វិស័យ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ។

លោក​បញ្ជាក់​ថា « ភាគី​ទាំង​ពីរ​បាន​ប្តេជ្ញា​បន្ត​ភាព​ជា​ដៃគូ នេះ​បន្ត​ទៀត​ក្នុង​ការ​ដោះស្រាយ​នូវ​រាល់​សំណូមពរ ឬ​កង្វល់​នានា​សំដៅ​ធ្វើ​យ៉ាងណា​ឱ្យ​បរិយាកាស​វិនិយោគ​នៅ​កម្ពុជា​បន្ត​បាន​ភាព​ទាក់ទាញ ជា​ពិសេស​ដល់​សហគមន៍​អឺរ៉ុប​» ។ លោក​ងុ​យ រិ​ទ្ធ បាន​ឲ្យ​ដឹង​ទៀត​ថា ជំនួប​នេះ​ភាព​សភាពាណិជ្ជកម្ម​អឺរ៉ុប​ក៏​បាន​លើក​ពី​អ្វី​ដែល​ក្រសួង​ការងារ បង្ក​នូវ​លក្ខណៈសម្បត្តិ​ការងារ​ជា​ច្រើន​ក្នុង​ការ​បង្កើន​ការ​ទាក់ទាញ​ទៅ​ដល់​អ្នក​វិនិយោគទុន ។ ពិសេស​នោះ​អឺរ៉ុប​បាន​ពេញ​នូវ​អ្វី​ដែល​ជា​ការ​សម្រួល​ដល់​បែបបទ​ផ្សេង​ៗ ពាក់ព័ន្ធ​នឹង​វិស័យ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នេះ ។

លោក​បញ្ជាក់​ថា អី​ញ្ចឹ​ង​អ្វី​ដែល​សភាពាណិជ្ជកម្ម​ចង់​ដឹង​នោះ គឺ​១.​ការ​រៀបចំ​នៅ​តាម​សហគ្រាស​គ្រឹះស្ថាន​តម្រូវ​ឲ្យ​មាន​គិ​លា​នុ​ដ្ឋា​ន ២.​ហ្វឹកហ្វឺន​កូនជាង ៣. ដំណើរការ​រៀបចំ​ប្រព័ន្ធ​ទំ នើ​ប​អន​ឡាញ ក្នុង​ការ​អនុវត្ត​ចំពោះ​ជនបរទេស​ដែល​ប្រើប្រាស់​បុគ្គលិក​ជា​ជនបរទេស ៤. សិក្សា​អំពី​ច្បាប់​ថ្មី​ៗ ដែល​ក្រសួង​អនុវត្ត​ក្នុង​នោះ​ច្បាប់​បេឡា​ជាតិ របប​សន្តិសុខ​សង្គម​» ។ លោក​គូសបញ្ជាក់​ថា ឲ្យ​ដឹង​នៅ​ក្នុង​ជំនួប​បំណង​សំខាន់​របស់​គណៈប្រតិភូ​សភាព​ពាណិជ្ជកម្ម គឺ​ចង់​សរសេរ​អ្វី​ដែល​គាត់​ស្នើ​សុំ​ដាក់​ទៅ​ក្នុង​សៀវភៅ​«​ស​» ដើម្បី​ជាម​គ្គុ​ន្ទេ​ស​មួយ​ដល់​សហ​គ មន៍​អឺរ៉ុប​ទាំងអស់​យល់​ដឹង និង​ជា​ច្បាប់​ក្នុង​ការ​ធ្វើ​អាជីវកម្ម​ពាក់ព័ន្ធ​បទដ្ឋាន​នានា​ចំពោះ​ការងា រ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​។

លោក អ៊ិ​ត សំ​ហេង បាន​ទទួលយក​សំណើរ​មួយ​ចំនួន​ហើយ​ថា រាល់​ការ​អនុវត្ត​នូវ​លិខិត​បទដ្ឋាន ឬ​ច្បាប់​កម្ពុជា​មាន​លក្ខខណ្ឌ​ទន់ភ្លន់​ធ្វើ​ទៅ​តាម​អ្វី​ដែល​ជា​ការ​បង្ក​កិច្ច​សម្រួល​ពាណិជ្ជកម្ម ។ បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក ងុ​យ រិ​ទ្ធ បាន​ឲ្យ​ដឹង​ទៀត​ថា សភាពាណិជ្ជកម្ម​បាន​ពេញចិត្ត​ចំពោះ​អ្វី​ដែល​ទទួល​បាន​ព័ត៌មាន​ថ្មី សម្រាប់​ការ​ចុះ​នៅ​ក្នុង​សៀវភៅ «​ស​» ។ ព័ត៌មាន​ដែល​ស​ពាណិជ្ជកម្ម​ទទួលយក​ព្រោះថា កន្លង​មក​សភាពាណិជ្ជកម្ម​បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​ទាក់ទាញ​អ្នក​វិនិយោគទុន​ពី​សហគមន៍​អឺរ៉ុប​មក​កម្ពុ​ជាមួយ​កម្រិត​ទៀត ។

វិស័យ​ការងារ គឺជា​ពិតជា​មាន​សារៈសំខាន់​ស្នូល​ក្នុង​ការងារ​គ្រប់គ្រង​លើ​ធនធានមនុស្ស​សម្រួល​ទៅ​លើ​ពាណិជ្ជកម្ម​តែ​ម្តង ។ អី​ញ្ចឹ​ង​កាលណា​អ្នក​វិនិយោគ​អត់​យល់​ពី​ច្បាប់​គាត់​មានការ​បារម្ភ និង​មាន​ភាព​ស្រពិចស្រពិល​នោះ គេ​មិន​អាច​បោះទន់​វិនិយោគ​ក្នុង​ភាព​ប្រថុយប្រថាន​បាន​នោះ​ទេ ។ សៀវភៅ ស នឹង​សរសេរ​ច្បាស់លាស់ ដើម្បី​ប្រាប់​ទៅ​ដល់​អ្នក​និ​យោគ​ធ្វើ​យ៉ាងណា​ឲ្យ​យល់​មុន​នឹង​ធ្វើ​និ​យោគ​នៅ​កម្ពុជា​ផង​ដែរ ។ ជាមួយ​គ្នា​នោះ​ដែរ លោក​រដ្ឋមន្ត្រី​បាន​ស្នើ​ឲ្យ​សភាពាណិជ្ជកម្ម​ខិតខំ​របស់​បន្ត​ថែម​ទៀត ក្នុង​ភាព​ជា​ដៃគូ​ជាមួយ​ក្រសួង​ការងារ ដែល​កន្លង​មក​សភាពាណិជ្ជកម្ម​បាន​ធ្វើការ​ការងារ​ជា​ច្រើន​ក្នុង​ការ​ធ្វើ​ការងារ​ធានា​ទៅ​ដល់​បរិយាកាស​វិនិយោគទន់​សហភាព​អឺរ៉ុប ។

លោក​បាន​បញ្ជាក់​ថា «​អី​ញ្ចឹ​ង​កន្លង​មក​ជា​ចំណែក​មួយ​របស់​សភាពាណិជ្ជកម្ម​អឺរ៉ុប​ដែល​បាន​ដើរតួ​នាទី​នេះ ហើយ​ធ្វើការ​យ៉ាង​ល្អជា​មួយ​ក្រសួង​ការងារ និង​ការ​ធ្វើការ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ផង​ដែ ។ អី​ញ្ចឹ​ង​សូម​បន្ត​កិច្ច​សហប្រតិបត្តិការ​ល្អ ។ ពិសេស​នោះ​ក្នុង​ការ​ចូលរួម​អភិវឌ្ឍន៍ ធនធានមនុស្ស​របស់​កម្ពុជា ពាក់ព័ន្ធ​បណ្តុះបណ្តាល​ធនធានមនុស្ស ការ​ហ្វឹកហ្វឺន​កូន​ដែល មាន​ក្នុង​ច្បាប់​ការងារ ដែល​ជា​ផ្នែក​មួយ​ជំរុញ ឲ្យ​មានការ​បង្កើន​ធនធានមនុស្ស​ផង​ដែរ​» ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ