ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដន្លង​នាំគ្នា​ផឹក​ស្រា​​ថ្ងៃ​ចូល​ឆ្នាំ ទាស់​សំដី​រឿ​ងប្រាក់​ជំពាក់ ហៅ​កូនៗ​​ព្រួត​វាយ​សម្លាប់​ដន្លង​

11 ឆ្នាំ មុន

ខេត្ត​តាកែវ​ ៖ ភ្លើង​កំហឹង​​រួម​ផ្សំ​នឹង​ជាតិ​ស្រវឹង​​ក្នុង​ខ្លួន​ផង​នោះ​ ធ្វើ​ឱ្យ​បុរស​ជា​ដន្លង​នឹង​គ្នា​ម្នាក់​​ត្រូវ​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​ ចំណែក​ម្ខាង​ទៀត​ត្រូវ​ចាប់​ខ្លួន និង​កូនៗ​ដៃ​ដល់​​រត់​គេច​ខ្លួន ។ ហេតុ​ការណ៍​​នឹក​ស្មាន​មិន​​ដល់​​នេះ​ កើត​ឡើង​ខណៈ​ពេល​ដែល​ដន្លង​ពី​រ​នាក់​​កំពុង​​អង្គុយ​ផឹក​ស៊ី​ជាមួយ​គ្នា ក៏​មាន​ទំនាស់​កើត​ឡើង​ ធ្វើ​ឱ្យ​ភាគី​ម្ខាង​រត់​ទៅ​ហៅ​កូន​ប្រុស​របស់​ខ្លួន​៣​នាក់​​​ យក​ពូថៅ និង​គល់​ឫស្សី​មក​

ខេត្ត​តាកែវ​ ៖ ភ្លើង​កំហឹង​​រួម​ផ្សំ​នឹង​ជាតិ​ស្រវឹង​​ក្នុង​ខ្លួន​ផង​នោះ​ ធ្វើ​ឱ្យ​បុរស​ជា​ដន្លង​នឹង​គ្នា​ម្នាក់​​ត្រូវ​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​ ចំណែក​ម្ខាង​ទៀត​ត្រូវ​ចាប់​ខ្លួន និង​កូនៗ​ដៃ​ដល់​​រត់​គេច​ខ្លួន ។ ហេតុ​ការណ៍​​នឹក​ស្មាន​មិន​​ដល់​​នេះ​ កើត​ឡើង​ខណៈ​ពេល​ដែល​ដន្លង​ពី​រ​នាក់​​កំពុង​​អង្គុយ​ផឹក​ស៊ី​ជាមួយ​គ្នា ក៏​មាន​ទំនាស់​កើត​ឡើង​ ធ្វើ​ឱ្យ​ភាគី​ម្ខាង​រត់​ទៅ​ហៅ​កូន​ប្រុស​របស់​ខ្លួន​៣​នាក់​​​ យក​ពូថៅ និង​គល់​ឫស្សី​មក​ព្រួត​គ្នា​កាប់​និង​វាយ​ទៅ​លើ​ជន​រង​​គ្រោះ​ដែល​ជា​ដន្លង​របស់​ខ្លួន​រហូត​ដល់​​ស្លាប់​នៅ​ក្នុង​ថ្លុក​ឈាម​ ​។ បន្ទាប់​មក​​ ពួក​គេ​​ក៏​នាំ​​គ្នា​​រត់​គេច​ខ្លួន​បាត់​អស់ ដោយ​​ទៅ​លាក់​ខ្លួន​​​នៅ​ក្នុង​ព្រៃ​លើ​ភ្នំ លុះ​ពេល​ចុះ​ពី​ភ្នំ​មក​រក​ថ្នាំ​លាប​របួស​ឱ្យ​កូន​ដោយ​សារ​ពស់​ចឹក​ ក៏​​ត្រូវ​ប៉ូលិស​ចាប់​ខ្លួន​បាន​តែ​ម្តង ។

​ហេតុ​ការណ៍​ដន្លង​វាយ​សម្លាប់​គ្នា​​ ព្រោះ​តែ​មាន​ទំនាស់​គ្នា​រឿង​​ជំពាក់​ប្រាក់​បន្តិច​បន្តួច ​ខណៈ​ពេល​អង្គុយ​ស៊ី​ផឹក​ជាមួយ​គ្នា​នេះ​​ បាន​កើត​ឡើង​នៅ​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​​ថ្មី​ថ្ងៃ​ទី​១៥ មេសា វេលា​ម៉ោង​​​៩​និង​៥៥​នាទី​យប់​ នៅ​ក្នុង​​ចម្ការ​លើ​ភ្នំ​ទទឹង ក្នុង​ភូមិ​ព្រាល ឃុំ​គិរី​​ចុង​កោះ ស្រុក​គិរី​វង់ ។លោក​វរ​សេនីយ៍​ត្រី​ យុក សារ៉ាត់​ អធិការ​នគរ​បាល​​ស្រុក​គិរី​វង់​ បាន​ឱ្យ​ដឹង​ថា ជន​ល្មើស​​ជា​ដន្លង​​ដែល​​បាន​​នាំ​កូន​៣​នាក់​​មក​វាយ​ និង​កាប់​សម្លាប់​​ជន​រង​គ្រោះ​​ដែល​ជា​ដន្លង​​របស់​ខ្លួន​​ ហើយ​ត្រូវ​ប៉ូលិស​ចាប់​ខ្លួន​បាន​នេះ​​ឈ្មោះ ណន់ ទិត ភេទ​ប្រុស អាយុ​​៥៨​ឆ្នាំ រស់​នៅ​ភូមិ​ព្រាល ឃុំ​សោម ។ ជន​នេះ​ត្រូវ​​បាន​ចាប់​ខ្លួន​​នៅ​ពេល​​ចុះ​ពី​លើ​ភ្នំ​មក​រក​ថ្នាំ​ព្យាបាល​កូន​ប្រុស​របស់​​​គេ​ដែល​​ត្រូវ​ពស់​ចឹក​ កាល​ពី​ថ្ងៃ​ទី​១៧ មេសា ​វេលា​ម៉ោង​​៧​និង​៣០​នាទី​ព្រឹក​ ស្ថិត​ក្នុង​ភូមិ​ព្រាល ឃុំ​សោម​ ។ ចំណែក​ជន​រង​គ្រោះ​​ឈ្មោះ ឆែម សុធី ហៅ​ម៉ុស​ ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ ត្រូវ​​ជន​ដៃ​ដល់ ជា​ឪពុក​-​កូន​​៤​នាក់ យក​ពូថៅ​​កាប់​ក្បាល​ជា​ច្រើន​កន្លែង​ និង​វាយ​​​នឹង​គល់​ឫស្សី​​​​បណ្តាល​ឱ្យ​ស្លាប់​​នៅ​ក្នុង​ថ្លុក​ឈាម​ ។

លោក​អធិការ​នគរ​បាល​ស្រុក បន្ត​ទៀត​ថា​​នៅ​​មុន​ពេល​កើត​ហេតុ​ ជន​រង​គ្រោះ​​និង​ជន​​ល្មើស​ដែល​ត្រូវ​​ជា​ដន្លង​នឹង​គ្នា​​ បាន​អង្គុយ​​ស៊ី​ផឹក​ជាមួយ​គ្នា​​ នៅ​ពេល​នោះ​​ជន​រង​គ្រោះ​បាន​ទារ​លុយ​ដែល​ជន​ល្មើស​​ជំពាក់​ ទើប​បណ្តាល​ឱ្យ​មាន​ទំនាស់​កើត​ឡើង​ ហើយ​ជន​រង​គ្រោះ​​ក៏​បាន​ដាល់​ជន​ល្មើស​មួយ​ដៃ​ចំ​មុខ​ ។ ដោយ​សារ​ភ្លើង​កំហឹង​​ ជន​ល្មើស​ក៏​មក​ផ្ទះ​ហៅ​កូន​ប្រុស​ចំនួន​៣​នាក់​​ គឺ​ឈ្មោះ ទិត ខន ​អាយុ​៣១​ឆ្នាំ ​ឈ្មោះ ទិត ខាន់ អាយុ​២០​ឆ្នាំ និង​​ឈ្មោះ ទិត លី អាយុ​១៧​ឆ្នាំ កាន់​ពូថៅ​​២ និង​គល់​ឫស្សី​១ ទៅកាប់​និង​វាយ​សំពង​​ជន​រង​គ្រោះ​​រហូត​ដល់​ស្លាប់​ រួច​​ហើយ​ក៏​រត់​គេច​ខ្លួន​ ។

​នៅ​ចំពោះ​មុខ​ប៉ូលិស​ ​​ជន​ឈ្មោះ ណន់​ ទិត សារ​ភាព​​ថា​ រូប​គេ​ពិត​ជា​បាន​ព្រួត​គ្នា​វាយ​និង​កាប់​ទៅ​លើ​ដន្លង​​របស់​​ខ្លួន​​​រហូត​បណ្តាល​​​ឱ្យ​ស្លាប់​​ប្រាកដ​មែន ។លោក​វរ​សេនីយ៍​ទោ សែម សុជាតិ ប្រធាន​​​ការិយា​ល័យ​​​នគរ​បាល​ព្រហ្ម​​​​ទណ្ឌ​​កម្រិត​ធ្ងន់​ខេត្ត ​បាន​ឱ្យ​ដឹង​ថា ជន​ល្មើស​​និង​វត្ថុ​តាង​​​​ ត្រូវ​បាន​​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​​​សាលា​ដំបូង​​ដើម្បី​​កាត់​ទោស​ទៅ​តាម​ច្បាប់​ ។

ចំណែក​កូន​៣​នាក់​ទៀតដែល​កំពុង​គេច​ខ្លួន​​នោះ ​នគរ​បាល​​កំពុង​ស្រាវ​ជ្រាវ​តាម​ចាប់​ខ្លួន​​ ព្រោះ​ជន​ល្មើស​ទាំង​៣​នាក់​​ដែល​រត់​គេច​ខ្លួន​នោះ មាន​ម្នាក់​​របួស​ដោយ​ពស់​ចឹក​ មិន​យូរ​ទេ​ ​នគរ​បាល​នឹង​ចាប់​ខ្លួន​​​យក​មក​ផ្តន្ទា​ទោស​ឱ្យ​ខាង​តែ​បាន​ ។សូម​បញ្ជាក់​ថា រវាង​ដន្លង​ទាំង​ពីរ​​នាក់ គឺ​បុរស​ត្រូវ​ចាប់​ខ្លួន​មាន​កូន​ប្រុស​ឈ្មោះ ទិត ខាន់ ​ដែល​ជា​ជន​ល្មើស​ក្នុង​ចំណោម​ឪពុក​ និង​បង​ប្អូន​២​នាក់​​ទៀត ចំណែក​បុរស​ដែល​ស្លាប់​​ជា​ឪពុក​​ខាង​កូន​ស្រី ៕