ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​ចាស់​ប្រើ​ឱ្យ​ទៅ​ទិញ​ស្រា យុវជន​០៣​នាក់​ជួប​ក្មេង​ពាល​តាម​ផ្លូវ​កា.ប់​ប្រ​ហារ​ផ្អើល​ទាំង​ក្បាល​ព្រ​លប់​

10 ឆ្នាំ មុន

ខេត្ត​ស្វាយ​រៀង ៖ យុវជន​ម្នាក់​ត្រូវ​ក្មេង​ស្ទាវ​ពីរ​នាក់​ស្ទាក់​កា.ប់​ប្រ​ហារ​តាម​ផ្លូវ​បណ្តាល​ឱ្យ​របួស​ របួស​យ៉ាង​ធ្ងន់ធ្ងរ​ដោយ​គ្មាន​មូល​ហេតុ។ ករណី​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៨និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៧​មេសា ២០១៤ នៅ​ចំណុច​ផ្លូវ​លំ ស្ថិត​នៅ​ក្នុង​ភូមិ​ប៉ាយ៉ាប​ ឃុំ​បា​សាក់​ ស្រុក​ស្វាយ​ជ្រុំ ។

ខេត្ត​ស្វាយ​រៀង ៖ យុវជន​ម្នាក់​ត្រូវ​ក្មេង​ស្ទាវ​ពីរ​នាក់​ស្ទាក់​កាប់​ប្រ​ហារ​តាម​ផ្លូវ​បណ្តាល​ឱ្យ​របួស​ របួស​យ៉ាង​ធ្ងន់ធ្ងរ​ដោយ​គ្មាន​មូល​ហេតុ។ ករណី​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៨និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៧​មេសា ២០១៤  នៅ​ចំណុច​ផ្លូវ​លំ ស្ថិត​នៅ​ក្នុង​ភូមិ​ប៉ាយ៉ាប​ ឃុំ​បា​សាក់​ ស្រុក​ស្វាយ​ជ្រុំ ។

ជនរងគ្រោះ​មានឈ្មោះ ស៊ុម រាត្រី ភេទ​ប្រុស​អាយុ ១៨​ឆ្នាំ​មាន​ទី​លំនៅ​កន្លែង​កើត​ហេតុ​ខាង​លើ ។​បើ​តាម​ម្តាយ​របស់​ជន​រង​គ្រោះ​បាន​ប្រាប់​ឱ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើត​ហេតុ ចាស់​ទុំ​ មាន​ពូ​ អុំ នាំ​គ្នា ជុំគ្នា​ផឹក​ស្រា បន្ទាប់​មក​អស់​ស្រា ក៏​បាន​ប្រើ​ក្មួយ​ឱ្យ​ទៅ​ទិញ​ស្រា​​ មាន​គ្នា​០៣ នាក់​ដោយ​ដើរ​ចេញ​ពី​ផ្ទះ ផឹក​ស៊ី បាន​ប្រ​មាណ​៣​០​ម៉ែត្រ​ក៏​មាន​ក្មេង​ស្ទាវ ពី​០៥ ទៅ​០៦​នាក់ ជិះ​ម៉ូតូ​ឌុប​គ្នា​មក​ស្ទាក់​ផ្លូវ ហើយ​មាន​០២​នាក់​​ដោយ​ម្នាក់​កាន់​ដាវ​សាំ​ម៉ូរ៉ៃ និង​ម្នាក់​ទៀត​កាន់​កាំ​បិត​ផ្គាក់ ស្ទុះ​មក​កាប់​ប្រ​ហារ​តែ​ម្តង ។

ម្នាក់​ដែល​កាន់​ដាវ​សាំ​ម៉ូរ៉ៃ បាន​កាប់​លើ​ករ​ជន​រង​គ្រោះ ហើយ​ជន​រង​គ្រោះ​លើក​ដៃ​រង​បណ្តាល​ឱ្យ​ដាច់​ប្រ​អប់​ដៃ​ឆ្វេង និង​ម្រាម​ដៃ​ឆ្វេង​អស់​មួយ​ស្ទើរ​ដាច់​ចេញ​ពី​គ្នា នៅ​ក្នុង​ហេតុ​ការណ៏​នេះ​ជន​រង​គ្រោះ​នាំ​គ្នា​ប្រឹង​រត់​គេច​។​ហើយ​ម្នាក់​ទៀត​ដែល​កាន់​កាំ​បិត​ផ្គាក់​បាន​ដេញ​តាម​កាប់​អ្នក​រួម​ដំណើរ ពីរ​នាក់​ទៀត តែ​ពីរ​នាក់​នោះ​រត់​រួច ហើយ​បាន​ស្រែក​ឆោ​ឡោ​ឱ្យ​ចាស់​ទុំ ​ក្នុង​ភូមិ​ជួយ ទើប​ជន​ពាល​ទាំង​០២​នាក់​នាំ​គ្នា​ឡើង​ជិះ​ម៉ូតូ​គេច​ខ្លួន​បាត់​ស្រ​មោល​ ហើយ​គ្នាន​អ្នក​ណា​ស្គាល់​អត្ត​សញ្ញាណ ជន​បង្ក ណា​មួយ​ដោយ​ឃើញ​អ្នក​ជំងឺ​របួស​ធ្ងន់ ក៏​នាំគ្នា​ដឹក​ទៅ​សង្រ្គោះ​នៅ​មន្ទីរ​ពេទ្យ​ខេត្ត​ដើម្បី​សង្រ្គោះ​ជីវិត ។

ចាស់​ទុំ ក្នុង​ភូមិ​នាំ​គ្នា ហួស​ចិត្ត​ជា​មួយ​និង​ជន​ពាល​ដែល​មក​ស្ទាក់ កាប់​ប្រ​ហារ​មនុស្ស ដោយ​គ្នាន មូល​ហេតុ ហើយ​គេច​ខ្លួន​ដោយ​សុវត្តិភាព ពិត​ជា​ជន​ពាល​មែន ។