រវាង​៤៥​វស្សា​នៃ​ព្រះពុទ្ធ​តែង​បំពេញ​នូវ​កិច្ច​ទាំង​៥​មិន​រំលង


ចាប់តាំងពី​បាន​ត្រាស់​ដឹង​អរិយ​សច្ចៈ​រហូត​ដល់​បរិនិព្វាន​ពោល​គឺ​ពេញ​មួយ​ជីវិត​បព្វជិត​របស់​ព្រះពុទ្ធ​ដែល​មាន​រយៈពេល​៤៥​វស្សា ព្រះ​អង្គ​មិន​ដែល​នឿយណាយ​ទេសនា​អប់រំ​ឡើយ តែង​បំពេញ​នូវ​ពុទ្ធកិច្ច​ទាំង​៥​មិន​ដែល​អាក់ខាន​ម្តងណា​ឡើយ មិន​ថា​ស្ថិត​នៅ​ទីណា កន្លែង​ណា ក្តៅ ឬ​រងា ក៏​មិន​ដែល​ខកខាន ។ បំណង​របស់​ព្រះ​អង្គ​គឺ​ដើម្បី​ប្រយោជន៍​ដល់​សព្វ​សត្វ​ទាំងអស់​នៅ​លើ​ភព​ផែនដី​នេះ មិនមែន​ដើម្បី​ប្រយោជន៍​ព្រះ​អង្គ​ទេ ព្រោះ​លោក​បាន​សម្រេច​អរិយសច្ច​រក​ទី​បរមសុខ​ឃើញ​ហើយ គ្មាន​ប្រាថ្នា​អ្វី​ទៀត​ឡើយ​។ ការងារ​ទាំង​៥​ដែល​ព្រះ​អង្គ​បដិបត្តិ​មិន​កន្លង​គឺៈ

១-​នៅ​វេលា​ព្រឹក​ព្រលឹម ព្រះ​អង្គ​ត្រាច់​ទៅ​ដើម្បី​បិណ្ឌបាត

២-​ពេល​រសៀល​ទ្រង់​សម្តែងធម៌​ទេសនា​អប់រំ​ដល់​សាធារណជន

៣-​វេលា​ព្រលប់ ទ្រង់​ប្រទាន​ឱវាទ​ចំពោះតែ​ភិក្ខុសង្ឃ

៤-​នៅ​កណ្តាលអធ្រាត្រ ទ្រង់​ដោះស្រាយ​ប្រស្នា​នៃ​ពួក​ទេវតា

៥-​ដល់​វេលា​ទៀប​ភ្លឺ ទ្រង់​ប្រមើល​មើល​នូវ​សត្វ​ដែល​មានភ័ព្វ និង​ឥត​ភ័ព្វ ។ សត្វ​ទាំងឡាយ​មាន​និស្ស័យ​មិន​ដូច​គ្នា​ទេ បើ​សត្វ​ណា​មាន​និស្ស័យ​នឹង​ព្រះ​អង្គ​ទ្រង់​យាង​ទៅ​ប្រោសសត្វ​នោះ​ដោយ​ផ្ទាល់ ឯ​សត្វ​ខ្លះ​ទៀត​មាន​និស្ស័យ​នឹង​សាវក​ដទៃ ទ្រង់​ក៏​ប្រើ​សាវក​អង្គ​នោះ​ឱ្យទៅ​ប្រោស ដើម្បី​អនុគ្រោះ​ដល់​សព្វ​សត្វ​ឆាប់​បាន​សម្រេច​ធម៌ ។ (ដោយសាន សារិន)

Facebook Google Twitter Email

ជ្រុង​មួយ​នៃ​សាសនា

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ