រាជធានីភ្នំពេញ ៖ ស្រ្តីម្នាក់ជំនាញខាងលួចទូរសព្ទ័និងកាត់ខ្សែករគេ នៅក្នុងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ពេលនេះត្រូវបានសន្តិសុខ សហការជាមួយប៉ូលិស នៅទីនោះ ចាប់បានបន្ទាប់ពីជនសង្ស័យធ្វើសកម្មភាពលួចបានទូរសព្ទ័០៣គ្រឿង និងខ្សែករមួយខ្សែ ពីប្រជាពលរដ្ឋ មកជូនដំណើរបងប្អួនឡើងយន្តហោះ ទៅធ្វើការនៅ ប្រទេសបកូរ៉េ ។
ហេតុការណ៏នេះកើតឡើងនៅវេលា ម៉ោង ៩និង៣០នាទី យប់ថ្ងៃ ទី ១៨ មេសា ២០១៤ នៅក្នុងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ តាមបណ្តោយមហាវិថី សហពន្ធ័រុស្ស៊ី ស្ថិតនៅក្នុងភូមិប៉ប្រកខាងជើង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។
ជនសង្ស័យមានឈ្មោះ សយ ហៀង ភេទស្រី អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅ សង្កាត់បឹងកក់២ ខណ្ឌទួលគោកហើយមានស្រុកកំណើតនៅក្នុង នៅភូមិ១៥ ឃុំកំពង់សៀម ខេត្តកំពង់ចាម ។ចំណែក ជនរងគ្រោះ ទី១. ឈ្មោះ សុខសុភាព ភេទស្រីអាយុ ៥០ឆ្នាំ រស់នៅភូមិគ្រួស ឃុំព្រែកព្នៅ ស្រុកពារាំង ខេត្តព្រៃវែង ,ជនរងគ្រោះទី២. ឈ្មោះ ច្រឹង សុម៉ាលី ភេទស្រីអាយុ ២៥ឆ្នាំ ជាកម្មកររោងចក្រ ស្នាក់នៅភូមិថ្នល់ចិន ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្តាល ។
ក្រោយពេលកើតហេតុ ជនសង្ស័យត្រូវបានសមត្ថកិច្ចនាំទៅ សាកសួរនៅអធិការដ្ឋាន នគរបាលប៉ុស្តិ៍កាកាប ។
ចែករំលែកព័តមាននេះ