ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង៤នាក់​​បងប្អូននាំគ្នា​​ទៅបា.ញ់សត្វ ក៏​​ឮសំឡេង​ផ្ទុះផូង ស្រាប់តែម្នាក់បាត់មាត់​ឈឹង

4 ឆ្នាំ មុន
  • កំពង់ធំ

​ខេត្តកំពង់ធំ ៖ ក្មេង​ប្រុស​៤​នាក់​​បងប្អូននាំគ្នា​​ដើរ​បាញ់​សត្វ​ ដោយ​ប្រើ​កាំភ្លើង​កែច្នៃ​ លុះដើរតាមផ្លូវ​ក្មេង​ប្រុសម្នាក់បាន​ចុះ​ត្រូវ ដោយ​ឱ្យ​កាំភ្លើងកែច្នៃនោះ​ទៅក្មេងប្រុស​ម្នាក់ទៀត​លើកលីដាក់ស្មា ស្រាប់តែ​ឮសូរសំឡេងកាំភ្លើង​​ផ្ទុះ​​ផូង​ឡើង លុះ​មើល​កាណុង​កាំភ្លើង​​កែច្នៃ​ឃើញ​មាន​ផ្សែងហុយ​ៗ ស្រាប់តែ​ឃើញ​​ក្មេង​ប្រុស​​រង​គ្រោះ​ដួល​ផ្ងា​រ​ក្រោយ​បាត់​មាត់​ឈឹង ហើយក៏បានស្លាប់តាមផ្លូវពេលដឹកយកទៅសង្គ្រោះ​នៅ​មន្ទីរពេទ្យ​…

​ខេត្តកំពង់ធំ ៖ ក្មេង​ប្រុស​៤​នាក់​​បងប្អូននាំគ្នា​​ដើរ​បាញ់​សត្វ​ ដោយ​ប្រើ​កាំភ្លើង​កែច្នៃ​ លុះដើរតាមផ្លូវ​ក្មេង​ប្រុសម្នាក់បាន​ចុះ​ត្រូវ ដោយ​ឱ្យ​កាំភ្លើងកែច្នៃនោះ​ទៅក្មេងប្រុស​ម្នាក់ទៀត​លើកលីដាក់ស្មា ស្រាប់តែ​ឮសូរសំឡេងកាំភ្លើង​​ផ្ទុះ​​ផូង​ឡើង លុះ​មើល​កាណុង​កាំភ្លើង​​កែច្នៃ​ឃើញ​មាន​ផ្សែងហុយ​ៗ ស្រាប់តែ​ឃើញ​​ក្មេង​ប្រុស​​រង​គ្រោះ​ដួល​ផ្ងា​រ​ក្រោយ​បាត់​មាត់​ឈឹង ហើយក៏បានស្លាប់តាមផ្លូវពេលដឹកយកទៅសង្គ្រោះ​នៅ​មន្ទីរពេទ្យ​ ។

ហេតុការណ៍​ខាងលើនេះ​​បាន​​​​កើតឡើង​កាលពី​វេលា​ម៉ោង​១០និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៨ ខែតុលា ឆ្នាំ​២០១៩ ស្ថិត​នៅ​តំបន់​បុស្ស​ធំ ទឹកដី​ភូមិ​ភ្លង ឃុំ​ត្បែង ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ។​

ក្មេង​ប្រុសទាំង​​៤នាក់​ខាងលើ ក្នុងនោះ​ ១-​ឈ្មោះ មុ​ឹ​ង រ៉េ ភេទ​ប្រុស អាយុ​១៣​ឆ្នាំ បានស្លាប់​ ២-ឈ្មោះ រ៉ូ លាវ ភេទ​ប្រុស អាយុ​១០​ឆ្នាំ ៣-​ឈ្មោះ មុ​ឹ​ង រ៉េ និង​៤-​ឈ្មោះ មុ​ឹ​ង រាជ ភេទប្រុស អាយុ៩​ឆ្នាំ ។ ក្មេង​ប្រុស​ទាំង​​​៤នាក់​រស់នៅក្នុងភូមិឃុំកើតហេតុ​ខាងលើ ។​

តាម​ការ​បំភ្លឺ​ពី​ក្មេង​ប្រុស​ឈ្មោះ រ៉ូ លាវ ភេទ​ប្រុស អាយុ​១០​ឆ្នាំ​ ​បាន​ឱ្យ​ដឹង​ថា​ ឪពុក​ម្តាយ​របស់​គេ​ទៅ​ធ្វេ​ី​ការ​នៅ​​ប្រទេស​​ថៃ ។ បច្ចុប្បន្ន​ រូបគេ និង​ប្អូនប្រុស​ម្នាក់​ទៀត​ឈ្មោះ រ៉ូ សាក់ អាយុ​៩​ឆ្នាំ ​បានរស់នៅ​ជាមួយ​​អ៊ំប្រុស​​ឈ្មោះ កៅ ថាវ អាយុ​៣៨​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ ឡាំ លីវ អាយុ​៣៧​ឆ្នាំ​ ដោយគ្រួសារនេះ​មានកូនចំនួន​២​នាក់ ​ក្នុងនោះម្នាក់​​ឈ្មោះ មុ​ឹ​ង រ៉េ ជា​ជន​រង​គ្រោះដែលស្លាប់​ និង​ម្នាក់​ទៀត​​ឈ្មោះ មុ​ឹ​ង រាជ អាយុ​៩​ឆ្នាំ ។

តាម​ប្រភពដដែលបាន​បន្ត​ថា ជា​រៀងរាល់ថ្ងៃ​ ពួក​គេ​ទាំង​៤​នាក់​តែង​តែ​យក​កាំភ្លើង​ខ្យល់​ ហើយ​នាំ​គ្នា​ដើរ​បាញ់​សត្វ​ ដោយ​កាំភ្លើង​​កែច្នៃ​នោះ​ប្រេ​ី​គ្រាប់កង់ ។ នៅ​ថ្ងៃ​កើតហេតុ ​ក្មេង​ប្រុស​​រង​គ្រោះជា​អ្នក​កាន់​កាំភ្លើង​ខ្យល់ ដំបូង​ដើរ​ចេញពី​រោង​ចាំចំការ​ស្វាយចន្ទី​បាន​ប្រហែល​៥០​ម៉ែត្រ ​ក្មេង​ប្រុស​​រង​គ្រោះ​ក៏​បាន​សប់​ខ្យល់ និង​បញ្ចូល​គ្រាប់ រួច​លី​កាំភ្លើង​ដើរ​បន្ត​ទៅ​ទៀត។

តាម​ប្រភពដដែល​បាន​បន្ត​ទៀត​ថា លុះក្មេង​ប្រុសរងគ្រោះលីកាំភ្លើងដើរ​​រហូត​ដល់​ត្រង់​ចំណុច​ផ្លូវ​រទេះ​ មើលទៅក្នុង​ទឹកឃើញ​​មាន​ត្រី​ផង​នោះ ​ក្មេង​ប្រុស​​រង​គ្រោះ​បាន​ឲ្យ​កាំភ្លើង​ខ្យល់​មក​រូបគេ​កាន់​ម្តង គ្រាន់តែ​ទទួល​បាន​កាំភ្លើង​​ខ្យល់​ភ្លាម រូប​គេ​ក៏​លើក​លី​ដាក់​លើ​ស្មា ឯ​ជន​រង​គ្រោះ​បាន​ចុះ​ទៅ​ចាប់​ត្រី ខណៈនោះ​ស្រាប់តែ​ឮសូរសំឡេងកាំភ្លើង​​ផ្ទុះ​​ផូង​ឡើង លុះ​មើល​កាណុង​កាំភ្លើង​ខ្យល់​ឃើញ​មាន​ផ្សែងហុយ​ៗ ស្រាប់តែ​ឃើញ​ជន​រង​គ្រោះ​ដួល​ផ្ងា​រ​ក្រោយ​បាត់​មាត់​ឈឹង ។ ឃើញ​ដូច្នោះ ពួក​គេ​ទាំង​៣នាក់​បងប្អូន​ក៏​នាំ​គ្នា​លើក​ជន​រង​គ្រោះ​ចេញ​ពី​ក្នុង​ទឹក ហើយ​ក៏​មាន​ពូ​ម្នាក់​ឈ្មោះ​ អុ​ី មក​ឃើញ​ក៏​បាន​ជួយ​ដឹក​យក​​ក្មេង​ប្រុស​​រង​គ្រោះ​ទៅ​មន្ទីរ​ពេទ្យ​ដើម្បី​សង្គ្រោះ ដែរ តែ​​ក្មេង​ប្រុស​​រង​គ្រោះ​បាន​ដាច់ខ្យល់​ស្លាប់​នៅ​តាម​ផ្លូវ​បាត់​ទៅ​ហើយ​ ។

ក្រោយពេល​ទ​ទួល​​បាន​ព័ត៌មាន​ខាងលើភ្លាម​ កម្លាំង​ជំនាញ​ស្រុក និង​ប៉ុស្តិ៍​ ព្រម​ទាំង​អាជ្ញាធរ​ភូមិ ឃុំ ចុះ​ទៅ​ពិ​និត្យ​សពក្មេង​ប្រុសរងគ្រោះ​ រក​ឃើញ​មាន​ស្លាកស្នាម​របួស​នៅ​លើ​កញ្ចឹង.ក​​មក​ក្បាល​ខាងក្រោយ​មាន​ស្នាម​របួស​​ធ្លុះ​​ចូល​សាច់​ទំហំ​១សង្ទីម៉ែត្រ​ ​និង​​ផ្នែក​ខាង​មុខ​ពុំ​មាន​ស្លាកស្នាម​អ្វី​គួរ​ឱ្យកត់សម្គាល់​ឡើយ ទើបសន្និដ្ឋាន​ថា ​ក្មេង​ប្រុស​​រង​គ្រោះ​ស្លាប់​ដោយសារ​ត្រូវ​គ្រាប់​កាំភ្លើង​​កែ​ច្នៃ ។ បន្ទាប់មក សមត្ថកិច្ច​បាន​ប្រគល់​សព​​ជូន​ក្រុម​គ្រួសារដើម្បី​យកទៅ​​ធ្វើបុណ្យ​តាម​ប្រពៃណី​ ​។​

ពាក់ព័ន្ធនឹងករណីខាងលើនេះ សូម​ឪពុកម្តាយ​ត្រូវប្រុងប្រយ័ត្ន​ចំពោះ​​កូនៗកុំ​ឱ្យ​ប្រើ​ប្រាស់ ឬ​ប៉ះពាល់​អាវុធកែច្នៃ ចៀសវាងកើតមានគ្រោះថ្នាក់ផ្សេងៗ​ ឬដូចករណីខាងលើនេះ​ ។ បើបងប្អូន​មាន​អាវុធកែច្នៃផ្សេងៗ មិនត្រូវរក្សាទុក​នៅក្នុងផ្ទះ​នោះទេ សូម​យកទៅប្រគល់​ជូនសមត្ថកិច្ច ៕​ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ