រាជធានីភ្នំពេញ ៖ រថយន្តតូយ៉ូតា តាកូម៉ាបត់ស្តាំរួចជិះអែបនៅខាងឆ្វេងដៃត្រូវរ៉ឺម៉កម៉ូតូងាកចង្កូតទៅខាងឆ្វេងបណ្តាលឲ្យកៀររថយន្តបែកកញ្ចក់មើលក្រោយខាងស្តាំ និងក្រពិតទ្វារក្រោយ នៅចំណុចផ្លូវលេខ១៩៣កែង៣៧៤ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន វេលាម៉ោង១១និង៥នាទីយប់ថ្ងៃទី១៧ ខែមេសា ២០១៤ ។
ប្រភពព័ត៌មានបានឲ្យដឹងថា រថយន្តតូយ៉ូតា តាកូម៉ា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2Z- 6772 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមផ្លូវលេខ ៣៧៤ ពីលិចទៅកើតមកដល់ចំណុចខាងលើរថយន្តបត់ស្តាំរួចបានជិះអែបខាងឆ្វេងដៃធ្វើឲ្យរ៉ឺម៉កម៉ូតូបើកបរតាមផ្លូវលេខ១៩៣ ពីជើងទៅត្បូង បានងាកចង្កូតទៅខាងឆ្វេងដែរ ក៏បានកៀរនឹងរថយន្តតាកូម៉ាធ្វើឲ្យបែកកញ្ចក់និងក្រពិតទ្វារក្រោយចំហៀងខាងស្តាំ តែមិនមានអ្នករងរបួសទេ ។
ក្រោយពេលកើតហេតុម្ចាស់រថយន្តបានទាមទារសំណង២០០ដុល្លារពីអ្នកបើករ៉ឺម៉ក ហើយអ្នកបើករឺុម៉កអត់មានប្រាក់សងសំណងត្រូវសមត្ថកិច្ចធ្វើការវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌចំការមន។
ចែករំលែកព័តមាននេះ