ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូម​ជួយ​គ្នា​ចូលរួម​ទប់ស្កាត់ បើ​មិន​អ​ញ្ចឹ​ង​ទេ​ប្រជាពលរដ្ឋ​ច្បាស់​ជា​អាយុ​ខ្លី​ហើយ

4 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ មន្ត្រី​សាខា​កាំកុងត្រូល​រួម​មន្ត្រី​នៃ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តស្ទឹងត្រែង​បាន​បង្កើន​ការ​អប់រំ​ដល់​អាជីវករ​ដែល​ធ្លាប់​ទទួល​ការ​ផ្តល់​ព័ត៌មាន​កន្លង​មក​ជួយ​បង្ហាញ​អតិថិជន​របស់​ខ្លួន​បន្ថែម​នៅ​ពេល​ដែល​ពួក​គាត់​មក​ទិញ​ទំនិញ​ដើម្បី​ចូលរួម​ជួយ​ទប់ស្កាត់ និង​លើកកម្ពស់​ផ្នែក​សុខភាព​ទៅ​ដល់​អ្នក​បរិ​ភាគ ។ លោក យូ ចំរើន មន្ត្រី​សាខា​កាំកុងត្រូល​ខេត្ត​បាន​បញ្ជាក់​ថា ការ​ចុះ​ពិនិត្យ​ទំនិញ​តាម​តូប​ក៏​ដូច​ជា​នៅ​តាម​ផ្ទះ​លក់ដូរ​របស់​បងប្អូន​អាជីវករ​មានការ​សង្កេត​ឃើញ​ថា…

ខេត្តស្ទឹងត្រែង ៖ មន្ត្រី​សាខា​កាំកុងត្រូល​រួម​មន្ត្រី​នៃ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តស្ទឹងត្រែង​បាន​បង្កើន​ការ​អប់រំ​ដល់​អាជីវករ​ដែល​ធ្លាប់​ទទួល​ការ​ផ្តល់​ព័ត៌មាន​កន្លង​មក​ជួយ​បង្ហាញ​អតិថិជន​របស់​ខ្លួន​បន្ថែម​នៅ​ពេល​ដែល​ពួក​គាត់​មក​ទិញ​ទំនិញ​ដើម្បី​ចូលរួម​ជួយ​ទប់ស្កាត់ និង​លើកកម្ពស់​ផ្នែក​សុខភាព​ទៅ​ដល់​អ្នក​បរិ​ភាគ ។

លោក យូ ចំរើន មន្ត្រី​សាខា​កាំកុងត្រូល​ខេត្ត​បាន​បញ្ជាក់​ថា ការ​ចុះ​ពិនិត្យ​ទំនិញ​តាម​តូប​ក៏​ដូច​ជា​នៅ​តាម​ផ្ទះ​លក់ដូរ​របស់​បងប្អូន​អាជីវករ​មានការ​សង្កេត​ឃើញ​ថា ចំណីអាហារ​ដែល​បងប្អូន​នាំ​យក​មក​លក់​គឺ​មានគុណ​ភាពល្អ ។

លោក​បន្ថែម​ថា មន្ត្រី​ជំនាញ​តែង​ចុះ​ត្រួតពិនិត្យ​ណែនាំ​ដល់​អាជីវករ​ព្រមទាំង​បិទ​រូប​ស្លាក​សញ្ញា​ផ្សព្វផ្សាយ​ដើម្បី​ឱ្យ​ពួក​គាត់​យកចិត្តទុកដាក់​ព្យាយាម​ពិនិត្យ​មើល​គ្រប់មុខ​ទំនិញ​មុន​ពេល​នាំ​ចូល​មក​ដាក់​តាំង​លក់​បន្ត​ទៅ​ឱ្យ​អតិថិជន​របស់​ខ្លួន​គឺ​គ្រប់មុខ​ទំនិញ និង​ផលិតផល​ត្រូវ​ឱ្យ​មាន​ស្លាក​សញ្ញា និង​គុណភាព​ចេញ​ក្រុមហ៊ុន​ធានា​ត្រឹម​ត្រួ​វ​ចៀសវាង​ការ​ប្រើប្រាស់​មាន​ករណី​ផ្សេង​ៗ​ដែល​កើតឡើង​ដោយ​យថាហេតុ ។

ស្រី្ត​ជា​អាជីវករ​ឈ្មោះ ស៊ូ ឃី​ន លក់ដូរ​ទំនិញ​នៅ​ក្រុង​ស្ទឹង​ត្រែង​បាន​សាទរ​ជាមួយនឹង​សកម្មភាព របស់​មន្ត្រី​សាខា​កាំកុងត្រូល​ចុះ​មក​ពិនិត្យ​នេះ​ព្រោះ​សកម្មភាព​នេះ​ដូច​បាន​ដាស់​ស្មារតី បន្ថែម​កាន់តែ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ថែរក្សា​សុខភាព​ទាំងអស់​គ្នា ។ ស្រី្ត​រូប​នេះ​បន្ត​ថា ការ​នាំ​ទំនិញ​ចូល​មក​បច្ចុប្បន្ន​អាជីវករ​ពួក​គាត់​ក៏​បាន​ធ្វើ​កិច្ចសន្យា​ជាមួយ​អ្នក​ចែកចាយ​ឬ​តំណាង​ក្រុមហ៊ុន​ដែរ​ចំពោះ​ទំនិញ​ណា​មាន​ភាព​មិន​ប្រក្រតី​ត្រូវ​តែ​ប្តូរ​វិញ​ដូច​ជា ភេ​ជ្ជៈ​កំប៉ុង ក្រពឹត ច្រែស ឬ​រលប់​លេខ​សញ្ញា​សំគាល់​ជាដើម​គឺ​ត្រូវ​ប្តូរ​បាន ។

ចំណែកឯ​ស្រី្ត​ដែល​ជា​អាជីវករ​ឈ្មោះ ថៃ គឹ​ម​ហេង នៅ​ភូមិ​ស្រែ​សាមី ឃុំ​តា​ឡា​ត ស្រុក​សេ​សាន​ខេត្តស្ទឹងត្រែង បាន​ស្នើ​ឱ្យ​មន្ត្រី​សាខា​កាំកុងត្រូល និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ជួយ​ចុះ​ពិនិត្យ​ឱ្យ​បាន​ញឹកញាប់ និង​គ្រប់​ទីកន្លែង ជា​ពិសេស​នៅ​តាម​មូលដ្ឋាន​មានការ​ស្តុក​ទុក​ទំនិញ​យូរ ។ ស្រី្ត​ដដែល​បាន​លើក​ឡើង​ថា នៅ​តាម​សាលារៀន​ក៏​ជា​កន្លែង​ប្រឈម​មួយ​ដែរ​ទៅ​លើ​សុខភាព​កុមារ ព្រោះ​បច្ចុប្បន្ន​មាន​ទំនិញ​នាំ​ចូល​ពី​ប្រទេស​ជិតខាង​ច្រើន​ហើយ​ទំនិញ​ខ្លះ​មិន​មាន​បិទ​ស្លាក​សញ្ញា និង​កាលបរិច្ឆេទ​អ្វី​ឡើយ ។

គួរ​បញ្ជាក់​ថា បច្ចុប្បន្ន​បងប្អូន​អាជីវករ និង​ប្រជាពលរដ្ឋ​មានការ​យល់​ដឹង​ច្រើន​ចំពោះ​ការ​ប្រើប្រាស់​ចំណីអាហារ​ចំណែក​សកម្មភាព​ចុះ​ត្រួតពិនិត្យ​នេះ​សមត្ថកិច្ច​ជំនាញ​បាន​ធ្វើ​ជា​រៀង​រាល់​ខែ​ផង​ដែរ​ហើយ​ប្រតិបត្តិការ​នារ​ថ្ងៃ​ទី​៧ ខែតុលា ឆ្នាំ​២០១៩ កម្លាំង​ជំនាញ​ក៏​បាន​ដកហូត​ផលិតផល​ទំនិញ​មួយ​ចំនួន​ដែល​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់​យក​ទៅ​កម្ទេច​ចោល​ផង​ដែរ ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ