ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ច្រើន​នាក់​ណាស់​សុទ្ធតែ​ចិន​មាន​ទាំងស្រី​ប្រុស​ពពាក់​ព​ពួន​គ្នា​ក្នុងផ្ទះ​ល្វែង​ជា​សំងាត់

4 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ កម្លាំង​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​សហការ​ជាមួយ​សមត្ថកិច្ច​របស់​អធិការដ្ឋាន​ក្រុង​កំពត​ក្រោម​កិច្ច​សម្របសម្រួល​នីតិវិធី​ដោយ​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តកំពត​កាលពី​រសៀល​ថ្ងៃ​ទី​៧ ខែតុលា ឆ្នាំ​២០១៩ បាន​ចុះ​ឆែកឆេរ​រួច​ឃាត់ខ្លួន​ជនជាតិ​ចិន​ចំនួន​១៧​នាក់​ក្នុងផ្ទះ​ល្វែង​មួយ ។ ប្រតិបត្តិការ​ន​បាន​ធ្វើ​ឡើង​នៅ​ភូមិ​កំពង់បាយ​ខាងត្បូង សង្កាត់​កំពង់បាយ ក្រុង​កំពត…

ខេត្តកំពត ៖ កម្លាំង​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​សហការ​ជាមួយ​សមត្ថកិច្ច​របស់​អធិការដ្ឋាន​ក្រុង​កំពត​ក្រោម​កិច្ច​សម្របសម្រួល​នីតិវិធី​ដោយ​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តកំពត​កាលពី​រសៀល​ថ្ងៃ​ទី​៧ ខែតុលា ឆ្នាំ​២០១៩ បាន​ចុះ​ឆែកឆេរ​រួច​ឃាត់ខ្លួន​ជនជាតិ​ចិន​ចំនួន​១៧​នាក់​ក្នុងផ្ទះ​ល្វែង​មួយ ។ ប្រតិបត្តិការ​ន​បាន​ធ្វើ​ឡើង​នៅ​ភូមិ​កំពង់បាយ​ខាងត្បូង សង្កាត់​កំពង់បាយ ក្រុង​កំពត ខេត្តកំពត ។

លោក​ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទ​មធុ​រិ​ទ្ធ ស្នងការ​នគរបាល​ខេត្តកំពត​បាន​មាន​ប្រសាសន៍​ថា ដោយ​ទទួល​សេចក្តីរាយការណ៍​ពី​មន្ត្រី​មូលដ្ឋាន​នូវ​ការ​ប្រទះ​ឃើញ​ជនជាតិ​ចិន​ពពាក់ពពូន​ក្នុងផ្ទះ​ល្វែង​មួយ​ស្ថិត​នៅ​ភូមិ​កំពង់បាយ​ខាងត្បូង សង្កាត់​កំពង់បាយ កាលពី​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ទី​៧ ខែតុលា ឆ្នាំ​២០១៩ សមត្ថកិច្ច​បាន​ចុះ​ដល់​គោលដៅ​ភ្លាម​ៗ ជា​លទ្ធផល​បាន​រក​ឃើញ​ជនជាតិ​ចិន​ចំនួន​១៧​នាក់ ស្រី​២​នាក់ ក៏​នាំ​ទៅ​កាន់​អធិការដ្ឋាន​ក្រុង​កំពត​ដើម្បី​ដំណើរការ​បន្ត ។

លោកស្នងការ​បាន​បញ្ជាក់​ថា តាម​ការ​សង្ស័យ​បឋម​ក្រុម​នេះ​អាច​ជា​មុខសញ្ញា​ជំរិត​តាម​អន​ឡាញ ប៉ុន្តែ​យ៉ាងណាមិញ​សមត្ថកិច្ច​កំពុង​បន្ត​សាកសួរ​បន្ថែម​ទៀត​ដើម្បី​ឈាន​ទៅ​សន្និដ្ឋាន​ជា​ផ្លូវការ ។

ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​៨ ខែតុលា ឆ្នាំ​២០១៩ សមត្ថកិច្ច​ការិយាល័យ​អន្តោរ​ប្រវេសន៍​បាន​ចុះ​ស្រាវជ្រាវ​លើ​ករណី​ខាងលើ​បន្ត​ទៀត​ដើម្បី​ប្រមូល​ព័ត៌មាន​ជុំ​ការ​មក​ស្នាក់​នៅ​របស់​ពួក​ជនជាតិ​ចិន​ខាងលើ​ដើម្បី​ធ្វើការ​សន្និដ្ឋាន​ពី​សកម្មភាព​របស់​ពួក​គេ​ជា​ផ្លូវការ ។

មន្ត្រី​នគរបាល​រដ្ឋបាល​មូលដ្ឋាន​បាន​ប្រាប់​ឱ្យ​ដឹង​ថា ផ្ទះល្វែង​ដែល​សមត្ថកិច្ច​ចុះ​ឆែកឆេរ​នោះ​គឺ​ជនជាតិ​ចិន​ម្នាក់​បាន​ជួល​ស្នាក់​រយៈពេល​ប្រហែល​ជាង​មួយ​ខែ​មក​ហើយ ។ លុះ​ព្រឹក​ថ្ងៃ​ទី​៧ ខែតុលា ឆ្នាំ​២០១៩ ឃើញ​វត្តមាន​ជនជាតិ​ចិន​ប្រុស​ស្រី​ពពាក់ពពូន​ទើប​អ្នក​ជិតខាង​កើតការ​សង្ស័យ​ពីមុខ​សញ្ញា​មិនល្អ​រហូត​លេចឮ​ដល់​សមត្ថកិច្ច​ក៏​ចុះ​ប្រតិបត្តិការ​តែ​ម្តង ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ