ខេត្តស្ទឹងត្រែង ៖ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែររយៈពេល៣ថ្ងៃកន្លងមក ខេត្តស្ទឹងត្រែងមានភ្ញៀវទេសចរមកលេងកម្សាន្តយ៉ាងច្រើនកុះករ គឺមានការកើនឡើង១០០% លើសពីការប៉ាន់ស្មាន។
កញ្ញា លួន ធានី ប្រធានមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែងបានលើកឡើងទាំងក្តីរំភើបរីករាយថា ភ្ញៀវទេសចរដែលមកកម្សាន្តក្នុងខេត្តស្ទឹងត្រែងមានការកើនឡើងជាង១០០% បើធៀបនឹងឆ្នាំ២០១៣ ។
សូមបញ្ជាក់ថា នៅក្នុងខេត្តស្ទឹងត្រែងមានតំបន់ទេសចរណ៍ដែលជក់ចិត្ត និងមានផាសុកភាពចំនួន៣កន្លែង គឺតំបន់ទេសចរណ៍ភូមិភ្លុកពីរ តំបន់ទេសចរណ៍អូរប្ញស្សីកណ្តាល(ហៅអូរច្រឡង់) និងតំបន់ទេសចរណ៍អន្លង់អូរឈើទាលដែលជាតំបន់អន្លង់ផ្សោត និងជាទីកម្សាន្តមួយជាប់នឹងទឹកជ្រោះសុភ័ក្តមិត្តផងដែរ។
ដោយឡែកតម្លៃមិនមានការឡើងថ្លៃទេ ទាំងការហូបចុក ស្នាក់នៅ គឺយកដូចថ្ងៃធម្មតា ប៉ុន្តែខ្យូសសម្រាប់អង្គុយលេងមានការឡើងថ្លៃបន្តិច ៕
ចែករំលែកព័តមាននេះ