ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជនម្នាក់ ​ត្រូវគេចាប់ខ្លួន​ពីបទអុកឡុក​ក្រុមសន្តិសុខ​យាមនៅអតីត​សាលាសង្កាត់បឹងកក់១

11 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ យុវជនម្នាក់​ក្នុងចំណោមបក្ខពួកជិត១០នាក់ ​បានត្រូវក្រុម​សន្តិសុខ​ឃាត់ចាប់ខ្លួន​ប្រគល់ឲ្យប៉ូលិសពី​បទចោទថា​បានបង្កការអុកឡុក​ក្រុមសន្តិសុខយាម​នៅអតីតសាលា​សង្កាត់​បឹងកក់១ ខណ្ឌទួលគោក ។

ហេតុការណ៏​ចាប់ខ្លួនយុវជននេះ​បានកើតឡើង​នៅម៉ោង១១និង៣០នាទី​ថ្ងៃត្រង់ថ្ងៃទី១៨​ មេសា​ ២០១៤ ​នៅក្បែររង្វង់មូលទួលគោក​ ក្នុងសង្កាត់បឹងកក់ទី២​ ។ យុវជននោះឈ្មោះ ​ហៀង ម៉ៅ ​អាយុ១៩ឆ្នាំ

រាជធានីភ្នំពេញ​ ៖ យុវជនម្នាក់​ក្នុងចំណោមបក្ខពួកជិត១០នាក់ ​បានត្រូវក្រុម​សន្តិសុខ​ឃាត់ចាប់ខ្លួន​ប្រគល់ឲ្យប៉ូលិសពី​បទចោទថា​បានបង្កការអុកឡុក​ក្រុមសន្តិសុខយាម​នៅអតីតសាលា​សង្កាត់​បឹងកក់១ ខណ្ឌទួលគោក ។

ហេតុការណ៏​ចាប់ខ្លួនយុវជននេះ​បានកើតឡើង​នៅម៉ោង១១និង៣០នាទី​ថ្ងៃត្រង់ថ្ងៃទី១៨​ មេសា​ ២០១៤ ​នៅក្បែររង្វង់មូលទួលគោក​ ក្នុងសង្កាត់បឹងកក់ទី២​  ។ យុវជននោះឈ្មោះ ​ហៀង ម៉ៅ ​អាយុ១៩ឆ្នាំ មុខរបរជា​ជាងអាឈើ​ ស្នាក់នៅក្នុងភូមិបាយ៉ាប​ សង្កាត់ភ្នំពេញថ្មី​ ខណ្ឌសែនសុខ ។

បើតាមភ្នាក់ងារ​យកព័ត៌មាន​កោះសន្តិភាព​បានស្រង់សំដីឈ្មោះ ​ម៉ៅ សម្បត្តិ​ អាយុ២៩ឆ្នាំ​ ​ជាសន្តិសុខយាម​ទីតំាងអតីត​សាលាសង្កាត់បឹងកក់១​បានឲ្យដឹងថា ​កាលពីម៉ោង​៣និង៣០នាទី​ទៀបភ្លឺថ្ងៃទី១៨ មេសា​ ២០១៤​ មានយុវជន​មួយក្រុមមានគ្នា​ជិត១០នាក់​ប្រដាប់ដោយដាវសំាមូរ៉ៃ ​និង​ដំបង ​បានធ្វើសកម្មភាព​អុកឡុក និង ដេញកាប់​វាយមកលើ​ពួកខ្លួនដែល​កំពុងបម្រើការងារ ។

លុះមកដល់ម៉ោង​១១និង៣០នាទី​ថ្ងៃសុក្រដដែលនេះ ​សន្តិសុខម្នាក់ឈ្មោះ​ សុខ យ៉ាប​ អាយុ២៣ឆ្នាំ ​ដែលអះអាងថា​ជាជនរងគ្រោះ​ត្រូវក្រុមយុវជនខាងលើ​ដេញកាប់និងវាយនោះ ​បានទៅផ្សារ ​ក៏ជួបក្រុម​យុវជនខាងលើ​មានគ្នា៦ទៅ៧នាក់​ បានព្រួតវាយ ​ហើយឈ្មោះសុខ យ៉ាប​ ក៏បាន​ភ្ជង់កំាភ្លើង​គម្រាម ធ្វើឲ្យក្រុមយុវជនបង្ក​បានរត់គេចខ្លួន ​នៅសល់តែយុវជន​ឈ្មោះ ហៀង ម៉ៅ ​ក៏ត្រូវសន្តិសុខ​នោះ​ចាប់​ខ្លួន​ប្រគល់​ឲ្យប៉ូលិស​តែម្តង ។

បច្ចុប្បន្នយុវជន​ដែលត្រូវគេចោទពី​បទបង្កការអុកឡុក​នៅក្នុងទីតំាង​អតីតសាលាសង្កាត់បឹងកក់១​ ដែលកំពុងមានរឿង​ចម្រូងចម្រាស់​ពាក់ព័ន្ឋនឹងដីធ្លីនោះ ​ប៉ូលិសប៉ុស្តិ៍រដ្ឋបាល​សង្កាត់បឹងកក់១ ​កំពុងធ្វើការ​សាកសួរ ៕