ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្តាយស្លាប់ កូនស្រីបាក់​ភ្លៅ ដោយសារ​រថយន្ត​បុក​ទាំង​​កំរោល​

11 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មានជ័យ ៖ ស្ត្រីម្នាក់​ស្លាប់​ភ្លាមៗ​យ៉ាង​អាណោច​អាធ័​ម និង​ក្មេងស្រីម្នាក់​ទៀតបា​ក់​ភ្លៅ ​បន្ទាប់​ពី​ជួប​ហេតុការណ៍​គ្រោះ​ថ្នាក់​ចរា​ចរណ៍​​​រវាង​រថយន្ត​​បុកជា​​មួយ​ម៉ូតូ​​ កាលពី​នៅវេលាម៉ោង១១ និង១១នាទីព្រឹក​ថ្ងៃទី១៧ ​មេសា ​២០១៤ ស្ថិតនៅ​ចំណុច​ផ្លូវ​បំបែក​ចូល​​ទៅ​ស្រុក​ភ្នំ​ស្រុក ក្នុងភូមិព្រៃ​មាន់ ឃុំ​រហាល ស្រុកព្រះ​នេត្រ​ព្រះ ខេត្តបន្ទាយមានជ័យ ។

ប្រភព​​បានឱ្យ​ដឹងថា ស្ត្រីរង​គ្រោះ​ដែល​​ស្លាប់​​ឈ្មោះ​កែវ ភឿន អាយុ៥២ឆ្នាំ មានទីលំ​នៅ​ភូមិធ្នង់ ឃុំណាំ​តៅ ស្រុកភ្នំ​ស្រុក ខេត្ត​បន្ទាយ​មាន​ជ័យ ​ជិះ​ម៉ូតូម៉ាកហុងដា​សេ១២៥ ពណ៌​ខ្មៅ ពាក់ស្លាក​​លេខ​បាត់ដំបង 1A.6278  និង​អ្នករួមដំណើរម្នាក់ទៀត​​ជាកូន​ស្រី​​ឈ្មោះ​មឿន​ ​ស្រី​​​ស៊ុំ អាយុ​១២​ឆ្នាំ (របួស​បាក់ភ្លៅខាងស្តាំ) ត្រូវ​បានបញ្ជូនទៅ​ព្យាបាល​នៅមន្ទីរពេទ្យ​បង្អែកខេត្តនៅស្រុក​មង្គលបុរី ។​ ចំណែក​អ្នក​​​​បើកបរ​​រថ​​យន្ត​​តូយ៉ូតា​បង្ក​ពាក់ស្លាកលេខ​ភ្នំពេញ 2Q-2420 ​​​ឈ្មោះ​សួង  សុខន អាយុ៤០ឆ្នាំ រស់​នៅភូមិដូន​ស្វា ឃុំចា​ឈូក ស្រុកអង្គរ​​ជុំ ខេត្តសៀមរាប ។

បច្ចុប្បន្ន​រថយន្ត​ និងម៉ូតូ​ត្រូវសមត្ថកិច្ចនគរបាលចរាចរណ៍​ស្រុក​ យកមករក្សាទុកនៅអធិការ​ដ្ឋាននគរបាល​ស្រុក ដើម្បី​រង់​ចាំ​ការ​ដោះ​ស្រាយ​​ ។

ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព