ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផឹក​​ស្រា​ស្រវឹង​កូន​បន្លំ​ហៅ​​​ឪពុក​​​​​​ក្លើ ​​​​​​ខឹង​​អា​​​​ករ​​​និងកា​​ប់១​​៣កាំបិ​​​​​​​ត​​​ស្លាប់​​ក្នុង​​ថ្លុក​​ឈា​ម​​​​

11 ឆ្នាំ មុន

ខេត្ត​​ព្រៃវែង ៖ ដោយ​សារតែ​ឥទ្ធិព​លនៃសុ​​រា​​​ ​​​​​​​​​​កូ​នថ្លើម​ធំ​ហ៊ាន​បន្លំ​ហៅឪពុកប​ង្កើត​ថា​ក្លើ​​​​ ធ្វើឱ្យ​​ឪពុក​ខឹង​រហូតទ​ប់កំហឹងមិ​នបាន​ ទាញ​កាំបិត​​​​ក្រង៉ុក​អាក​រ ​និង​​កាប់ចិញ្ច្រាំ​កូន​ខ្លួន​ឯង​ដូចកា​ប់សា​ច់ជ្រូក​ បណ្តាល​ឱ្យ​​ស្លាប់​​​ភ្លាម​ៗ ​​នៅ​ក្នុង​ថ្លុក​ឈាម​យ៉ាងអា​ណោ​ច​អាធ័​​​​ម។​

ខេត្ត​​ព្រៃវែង ៖ ដោយ​សារតែ​ឥទ្ធិព​លនៃសុ​​រា​​​ ​​​​​​​​​​កូ​នថ្លើម​ធំ​ហ៊ាន​បន្លំ​ហៅឪពុកប​ង្កើត​ថា​ក្លើ​​​​ ធ្វើឱ្យ​​ឪពុក​ខឹង​រហូតទ​ប់កំហឹងមិ​នបាន​ ទាញ​កាំបិត​​​​ក្រង៉ុក​អាក​រ ​និង​​កាប់ចិញ្ច្រាំ​កូន​ខ្លួន​ឯង​ដូចកា​ប់សា​ច់ជ្រូក​ បណ្តាល​ឱ្យ​​ស្លាប់​​​ភ្លាម​ៗ ​​នៅ​ក្នុង​ថ្លុក​ឈាម​យ៉ាងអា​ណោ​ច​អាធ័​​​​ម។​

នេះ​គឺជា​ហេតុការណ៍​​មួយ​ដែលមិ​នធ្លាប់​មា​ន​​ និង​គួរឱ្យ​​​​​​រន្ធត់​បំផុត​​​ ដែល​បាន​កើត​​ឡើង​​​មុន​ពេ​លចូល​ឆ្នាំថ្មីប្រពៃ​​ណីខ្មែ​រ​​១ថ្ងៃ​ នៅក្នុងផ្ទះ​ជន​ល្មើស​ជា​ឪពុក​  ​​ស្ថិត​ក្នុងភូមិ​សំរោង​ ​ឃុំ​ជ្រៃ​ ​ស្រុក​កំពង់​ត្របែក​​ កាលពី​​វេលា​ម៉ោ​​ងប្រមា​ណ​ជាង៥​​ល្ងាច ​​​​​ថ្ងៃទី​១៣ ​​មេសា​​​​​។ ​

ជនដៃដល់​ជាឪពុកដែល​ដាច់ចិត្តលើ​​​កដៃ​ប្រហា​រកូន​ឯង​ មាន​ឈ្មោះ ​អ៊ុយ​​ សុផាត​ អាយុ​៦៤ឆ្នាំ ​ចំណែ​កកូ​នប្រុសដែល​បានស្លាប់បា​​ត់បង់ជីវិតមាន​​ឈ្មោះ​ ​សៀង ​ចាន់ ​អាយុ​៤១ឆ្នាំ​ ​មានទីលំ​នៅក្នុងភូមិ​ស្វាយ​ប៉ាក​ ​ឃុំ​ជ្រៃ ​ស្រុកកំព​ង់ត្របែ​ក។​

​​ប្រភ​ពព័ត៌​​​មាន​ពីលោក​វ​រ​​​​​​សេនីយ៍​​​​ឯក​​ ​សេង ​សុភក្រ័​ ស្នងកា​ររងនគរ​បាលខេត្ត​ព្រៃ​វែ​ង បាន​ឱ្យយ​​ដឹ​ងថា​​ យោង​តាម​ចម្លើយរប​ស់ជន​ល្មើស​ អ៊ុយ​ សុផាត ដែ​លជាឪពុកបា​នឆ្លើយអះ​អាង​ថា មុន​ពេលកើ​ត​ហេតុប្រពន្ធរប​ស់គាត់ ​​បាន​ទិញ​ស្រា​១លីត្រ​​​​​​កន្លះ​ឱ្យ​ផឹក​២នាក់​ឪកូន​នៅ​ក្រោ​មផ្ទះ​ ដើម្បីកុំ​ឱ្យ​ដើរទៅផឹកនៅ​ឯណា​ឆ្ងាយ ​ដោយកូន​ប្រុសជា​អ្នកចា​ក់ស្រា។​ ជនល្មើសជា​ឪពុកបានបន្ត​ទៀត​ថា ​ពេល​ដំបូងមិន​ទាន់ស្រវឹ​ង ​​កូន​ប្រុស​និយាយ​ស្រួល​ណាស់​​​ កែវ​នេះ​ខ្ញុំ កែ​វនេះ​ឪឯ​ង ​លុះ​ផឹកយូរៗ​ទៅស្រវឹង​ស្រាប់​​តែកូនប្រុសបន្លំហៅ​ហ្អែង​  អញ ហើ​យគា​ត់ចេះ​តែប្រាប់​ថា អ​ញឪ​អានេះ​…​ៗ ប៉ុន្តែ​កូ​ន​​​នៅ​តែមិន​ឈប់រ​ហូតចុង​ក្រោ​យហ៊ាន​ហៅគាត់ថា​ ក្លើ​​​​ទៀត ទើបធ្វើឱ្យ​​គា​ត់ទ្រាំ​មិនបា​ន​ ​ក៏​កើតទៅ​​ជារឿង​​ឈ្លោះ​ប្រកែក​គ្នា ​ហើយកូនប្រុស​គាត់បានស្រែក​ជេរប្រមាថគា​ត់ថែម​ទៀត ​​ទើប​គាត់​ទប់កំហឹងមិនបា​នក៏ទាញកាំបិ​ទក្រង៉ុ​ក ចាប់អាករនិងកា​​ប់ជាច្រើនកាំបិ​តសំលាប់ចោលតែ​ម្តងទៅ។​

ព័ត៌មានលម្អិតនឹង​មាន​ផ្សាយជូន​នៅលើ​ទំព័រ​កាសែត​កោះសន្តិភាព​