ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិតជា​ទំពាំង​ស្អុយ​មែន នាំ​គ្នា​សម្ងំ​ក្នុង​បន្ទប់​ជួល​ស្ងៀមឈឹង​ទាល់តែ​ប៉ូលិស​ទៅ​អូស​.​ក

4 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ សមត្ថកិច្ច​បាន​ដាក់​គោលដៅ​ត្រួតពិនិត្យ​ចរាចរណ៍​ផ្លូវគោក អាវុធ​ជាតិ​ផ្ទុះ គ្រឿងញៀន និង​បទល្មើស​ព្រហ្មទណ្ឌ នៅ​ចំណុច​ភូមិ​សាមគ្គី សង្កាត់​ច្រក​ម្ទេស ក្រុង​បា​វិត ដោយ​ធ្វើការ​ត្រួតពិនិត្យ​មធ្យោបាយ​ធ្វើ​ដំណើរ​ក្នុង​នោះ​ឃាត់​ជនសង្ស័យ​ចំនួន​២​នាក់​ធ្វើការ​សាកសួរ…

ខេត្តស្វាយរៀង ៖ សមត្ថកិច្ច​បាន​ដាក់​គោលដៅ​ត្រួតពិនិត្យ​ចរាចរណ៍​ផ្លូវគោក អាវុធ​ជាតិ​ផ្ទុះ គ្រឿងញៀន និង​បទល្មើស​ព្រហ្មទណ្ឌ នៅ​ចំណុច​ភូមិ​សាមគ្គី សង្កាត់​ច្រក​ម្ទេស ក្រុង​បា​វិត ដោយ​ធ្វើការ​ត្រួតពិនិត្យ​មធ្យោបាយ​ធ្វើ​ដំណើរ​ក្នុង​នោះ​ឃាត់​ជនសង្ស័យ​ចំនួន​២​នាក់​ធ្វើការ​សាកសួរ និង​ធ្វើតេស្ត​ស្វែងរក​សារធាតុ​ញៀន​លទ្ធផល​វិជ្ជមាន​(+)​សមត្ថកិច្ច​ក៏​បាន​ចាប់ខ្លួន នៅ​ថ្ងៃ​ទី​៧ ខែតុលា ឆ្នាំ​២០១៩ វេលា​ម៉ោង​១១​ព្រឹក នៅ​តាម​ដងផ្លូវ​ជាតិ​លេខ​១ ។

យោង​តាម​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​ទាំង​២​នាក់​ទី​១-​ឈ្មោះ ផ​ន សុ​អាន ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​អ​ង្គុ​ញ សង្កាត់​ច្រក​ម្ទេស ក្រុង​បា​វិត និង​ទី​២-​ឈ្មោះ ឃៅ រ​ដ្ឋា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​ផ្លុ​ង សង្កាត់​បាទី ក្រុង​បា​វិត សមត្ថកិច្ច​ធ្វើការ​ដកហូត​សម្ភារ​វត្ថុ​តាង​រួម​មាន​ម៉ូតូ​០១​គ្រឿង និង​ទូរស័ព្ទ​ដៃ​០២​គ្រឿង ។

ប្រភព​បាន​បន្ត​ទៀត​ថា នៅ​វេលា​ម៉ោង​៣​និង​១០​នាទី​រសៀល​ក្រោយ​ពី​បាន​ចម្លើយ​សារភាព​របស់​ឈ្មោះ ផ​ន សុ​អាន ឆ្លើយ​ប្រាប់​សមត្ថកិច្ច​នោះ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់​រោ​ទិ៍ និង​កម្លាំង​ប៉ុស្តិ៍​ឃុំ​ស្វាយ​តា​យាន បន្ត​ស្រាវជ្រាវ​ឃាត់ខ្លួន​បក្ខពួក​ជនសង្ស័យ​ចំនួន​១០​នាក់​បន្ថែម​ទៀត​ដែល​ស្នាក់​នៅ​បន្ទប់​ជួល​ស្ថិត​ក្នុងភូមិ​ដើម​ពោធិ៍ ឃុំ​ស្វាយ​តា​យាន ស្រុក​កំពង់​រោ​ទិ៍ ។

ដកហូត​សម្ភារ​វត្ថុ​តាង​បន្ថែម​រួម​មាន​ម៉ូតូ​ចំនួន​០៤​គ្រឿង​, ទូរស័ព្ទ​ដៃ​០៤​គ្រឿង​, ដាវ​សាំ​ម៉ូ​រ៉ៃ​ចំនួន​០៣​ដើម​, ដែក​អក្សរ T ចំនួន​០១, សម្ភារ​វេច​ខ្ចប់ និង​ប្រើប្រាស់​គ្រឿងញៀន​ចំនួន​មួយ​ឈុត​ទៀត បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​នីតិវិធី ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ