រាជធានីភ្នំពេញ ៖ បុរសម្នាក់បានស្លាប់យ៉ាងអាណោចអាធ័ម និង២នាក់ទៀតរបួសធ្ងន់ដោយសាររថយន្តមិនស្គាល់ម៉ាកមួយគ្រឿងបើកបុកពេញទំហឹងកាលពីព្រឹក ថ្ងៃទី១៧ មេសា ២០១៤ លើកំណាត់ផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិជ្រោយអំពិល២ សង្កាត់ក្បាលកោះ ខណ្ឌមានជ័យ។
បុរសដែលស្លាប់ឈ្មោះផូ សារ៉ុម អាយុ៥៨ឆ្នាំ រស់នៅភូមិកោះអន្លង់ចិន ស្រុកស្អាង ខេត្តកណ្តាល។
តាមសាក្សីដែលឃើញហេតុការណ៍បានឱ្យដឹងថា មុនពេលកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ចាម ស៊េរី២០០៩ ឌុបបុរស២នាក់ទៀតធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងទិសដៅពីអ្នកលឿងឆ្ពោះទៅភ្នំពេញ លុះមកដល់ចំណុចកើតហេតុខាងលើក៏ជ្រុលបុកគ្នាជាមួយរថយន្តមិនស្គាល់ម៉ាកមួយគ្រឿងបណ្តាលឱ្យឈ្មោះផូ សារ៉ុម ស្លាប់ភ្លាមៗនៅនឹងកន្លែង ចំណែកអ្នករួមដំណើរ២នាក់ទៀតរបួសត្រូវគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។
ក្រោយកើតហេតុសពត្រូវសមត្ថកិច្ចទំនាក់ទំនងទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ