ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អុញ​នោះ​! មួយ​ជា​រថយន្ត​ដឹក​ត្រី និង​មួយទៀត​ជា​រថយន្ត​ដឹក​មី​ប៉ះ​គ្នា​ហើយ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ២​នាក់​ប្តី​ប្រពន្ធ​បាន​បើករថយន្ត​ដឹក​មី​មក​ពី​ខេត្តសៀមរាប​មក​ដល់​ឃ្លាំង​បត់​ចូល​ហើយ ក៏​ស្រាប់តែ​ត្រូវ​រថយន្ត​ដឹក​មី បើក​អក​ហ្សើ​ចាប់​ហ្វ្រាំង​មិន​ទាន់​ក៏​ជ្រុល​បុក បណ្តាល​ឲ្យ​រង​ការ​ខូចខាត​យ៉ាងដំណំ ហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៤​ទាប​ភ្លឺ ថ្ងៃ​ទី​០៨…

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ២​នាក់​ប្តី​ប្រពន្ធ​បាន​បើករថយន្ត​ដឹក​មី​មក​ពី​ខេត្តសៀមរាប​មក​ដល់​ឃ្លាំង​បត់​ចូល​ហើយ ក៏​ស្រាប់តែ​ត្រូវ​រថយន្ត​ដឹក​មី បើក​អក​ហ្សើ​ចាប់​ហ្វ្រាំង​មិន​ទាន់​ក៏​ជ្រុល​បុក បណ្តាល​ឲ្យ​រង​ការ​ខូចខាត​យ៉ាងដំណំ ហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៤​ទាប​ភ្លឺ ថ្ងៃ​ទី​០៨ ខែតុលា​នេះ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ នៅ​ចំណុច​ក្បែរ​នឹង​ស្ថានីយទូរទស្សន៍​មួយ​កន្លែង ស្ថិត​នៅ​ក្នុង​សង្កាត់​គីឡូ​ម៉ែ​ត​លេខ​៦ ខណ្ឌ​ឬ​ស្សី​កែវ ។

សាក្សី​ដែល​ឃើញ​ហេតុការណ៍​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ​ខាងលើ​នេះ​គេ​បានឃើញ​២​នាក់​ប្តី​ប្រពន្ធ​មិន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ បើករថយន្ត​ដឹក​មី​មួយ​គ្រឿង​ម៉ាក
ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 3A-4999 បើកបរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ហើយ​គាត់​ទើបតែ​ដឹក​មី​មក​ពី​ខេត្តសៀមរាប ខណៈ​ពេល​បើក​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​នេះ រថយន្ត​ហ៊ី​យ៉ា​ន់​ដាយ​បត់​ឆ្វេង ដើម្បី​ចូល​ទៅ​ក្នុង​ឃ្លាំង​របស់​គាត់ ប៉ុន្តែ​មិន​បាន​ប្រយ័ត្ន​នោះ​ទេ ក៏​ត្រូវ​រថយន្ត​កូរ៉េ​ដឹក​ត្រី​មួយ​គ្រឿង​បើក​ដឹក​ត្រី​មក​ពី​ព្រែក​ភ្នៅ គោលបំណង​យក​ត្រី​ទៅ​ឲ្យ​ម៉ូយ​នៅ​ឯ​ក្រុង​តា​ខ្មៅ ខេត្តកណ្តាល បើកបរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង បើក​ក្នុង​ល្បឿន​យ៉ាង​លឿន ហើយ​អក​ហ្សើ​ចាប់​ហ្វ្រាំង​មិន​ទាន់​នោះ​ទេ ណាមួយ​មេឃ​កំពុង​តែ​ភ្លៀង​ផង​នោះ ក៏​ជ្រុល​បុក​ចំ​កង់​រថយន្ត​ដឹក​មី​ពេញទំហឹង បណ្តាល​អោយ​ខ្ទេច​ខូចខាត​អស់​មួយ​ជំ​ហៀ​ង​ខាងស្តាំ ធ្លុះ​កញ្ចក់​ចេញ​មក​ក្រៅ ។

សំណាងល្អ​អ្នក​រួម​ដំណើរ​២​នាក់​នោះ រង​របួសស្រាល​មិន​បាន​ប៉ុន្មាន​ផង​ក៏​ស្រាប់តែ​មាន​ម៉ូតូ​កូរ៉េ​ដឹក​សាច់​ជ្រូក​មួយ​គ្រឿង បើក​បញ្ច្រាស់ទិស​ដៅ​ទៅ​បុក​នឹង​ម៉ូតូ​ហុងដា​វេ​វ​មួយ​គ្រឿង ពណ៌​ក្រហម​បើកបរ​ស្រប​ទិស​ដៅ​ក៏​បុក​គ្នា​ម៉ូតូ​ដឹក​សាច់​ជ្រូក​យ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​ដួលរ​ណូ​ក​រណែល​ពេញ​ផ្លូវ​សំណាងល្អ​របួសស្រាល ។

ក្រោយ​ពេល​កើតហេតុ​ខាងលើ​នេះ​រថយន្ត​បង្ក​នឹង​រថយន្ត​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​វាស់វែង​ស្ទូច​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រង់ចាំ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ​ទៀត ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ