ខេត្តព្រះសីហនុ ៖ តាមសេចក្តីរាយការណ៍បឋមបានឲ្យដឹងថា ស្រុកព្រៃនប់នៅវេលាម៉ោង១១និង៤៥នាទីព្រឹក ថ្ងៃទី០៧ តុលានេះ បុរសម្នាក់ត្រូវបានគេប្រទះឃើញចងករលើដើមឈើ នៅចំណុចបន្ទាយវរៈសេនាតូចលេខ១ ស្ថិតនៅភូមិតានៃ ឃុំតានៃ ស្រុកព្រៃនប់ ព្រះសីហនុ បណ្តាលឲ្យស្លាប់នៅនឹងកន្លែង ។
សេចក្តីរាយការណ៍បានបន្តថា សពខាងលើមានឈ្មោះ យិន ធឿន អាយុ៥២ឆ្នាំ មុខរបរយោធិនចូលនិវត្តន៍ អតីតយោធាវរៈ១ ទីលំនៅបច្ចុប្បន្ននៅភូមិព្រែកផ្អាវ ឃុំទឹលល្អក់ ស្រុកព្រៃនប់ ព្រះសីហនុ ។ ជាមនុស្សស្រវឹងគ្មានពេលលោះ ក្រោយពេលពិនិត្យជំនាញប៉ូលិស និងសមមត្ថកិច្ច អ.ហ ឃើញថា សាកសពខាងលើពិតជាយកខ្សែលីឡុង ពណ៌សរ (ខ្សែគោ) ចងករខ្លួនឯងនៅលើដើមឈើពិតប្រាកដមែន ។ ចំពោះសពត្រូវប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ