រាជធានីភ្នំពេញ ៖ រថយន្តកាមរីបាឡែនមួយគ្រឿង ព៌ណទឹកបា្រក់ ពាក់ស្លាកលេខភ្នំពេញ 2Y 3477 ត្រូវបានប្រជាការពារក្រឡេកឃើញនៅក្នុងដីឡូត៍មួយកន្លែងប្រមាណ៣០ម៉ែត្រពីផ្លូវភ្នំពេញ-ហាណូយ ស្ថិតក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង៧ព្រឹកថ្ងៃទី១៦ មេសា ២០១៤ ។
បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានស្រង់សំដីប៉ូលិសការិយាល័យបច្ចេកទេសបញ្ជាក់ឲ្យដឹងទៀតថា នៅក្នុងរថយន្តគេឃើញកូនសោរថយន្តនៅជាប់នោះ ហើយមានកាបូបខោអាវ ទឹកផ្លែឈើ ទឹកក្រូច និងឃើញសក់ស្រ្តីជ្រុះនៅខាងមុខរាយប៉ាយក្បែរចង្កូតរថយន្តនោះថែមទៀត ។
សមត្ថកិច្ចបានដាក់ការសង្ស័យថា រថយន្តនេះទំនងជាទើបមកពីដើរលេងនៅខេត្តណាមួយ ហើយកើតមានជម្លោះបង្កជាអំពើហិង្សា ទើបមានសក់ជ្រុះទំាងដុំៗយ៉ាងដូច្នេះ ។
បច្ចុប្បន្នរថយន្តត្រូវបានសមត្ថកិច្ចបើកយកមករក្សាទុកនៅការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចំស្រាវជ្រាវរកម្ចាស់ ៕
ចែករំលែកព័តមាននេះ