ពេលកំពុងថ្លែងសុន្ទរកថា លោកស្រី ហីុលឡារីគ្លីនតុន មានការភ្ញាក់ផ្អើលចំពោះការគប់ស្បែកជើងសំដៅលោកស្រី ។ លោកស្រី គ្លីនតុន ថ្លែងក្នុងសន្និសីទមួយឯឡាស់វេហ្គាស ពេលស្បែកជើងត្រូវគេគប់ផិតក្បាលលោកស្រីខុសប៉ុន្មានសង្ទីម៉ែត្រប៉ុណ្ណោះ ។ ក្រោយការភ្ញាក់ផ្អើលមួយអតីតរដ្ឋមន្ត្រីការបរទេសអាមេរិករូបនោះបន្តសុន្ទរកថាទៀត ។ដោយចាប់ផ្តើមនិយាយពាក្យកំប្លែង លោកស្រីមានប្រសាសន៍ថា តើមាននរណាម្នាក់គប់របស់អ្វីមកលើខ្ញុំ ? តើនេះជាការលេងសៀកមួយឬ ?
តាមរូបភាពគេអាចឃើញនារីមានសក់ទង់ដែងម្នាក់ចាកចេញពីសាលសន្និសីទដោយលើកដៃឡើងលើអមដោយសមាជិកកងកម្លាំងសន្តិសុខ ។ លោកស្រី ហីុលឡារី គ្លីនតុន ដែលទទួលសារភាពថា លោកស្រីចង់ឈរឈ្មោះបេក្ខជនប្រធានាធិបតីសម្រាប់ការបោះឆ្នោតឆ្នាំ២០១៦នោះ បានថ្លែងសុន្ទរកថាក្នុងសន្និសីទឯវិទ្យាស្ថានឧស្សាហកម្មកែច្នៃកាកសំណល់ ។ លោកស្រីមានប្រសាសន៍ថា ខ្ញុំពុំគិតដល់សោះដែលការគ្រប់គ្រងកាកសំណល់ក៏មានភាពចម្រូងចម្រាស់ដែរ។ បែបនេះញាំុងឱ្យមានការផ្ទុះសំណើច និងការទះដៃក្នុងចំណោមមនុស្ស១.០០០នាក់ ដែលចូលរួម ។ លោកស្រីបន្តនិយាយលេងសើចថា ស្តាយដែលនារីនោះពុំមែនជាអ្នកលេង SOFTBAL ដូចខ្ញុំ។
តាមសាក្សីរៀបរាប់ថា នារីសក់ទង់ដែងនោះមានអាយុមធ្យមដែលពុំមានការអញ្ជើញឱ្យចូលរួមឡើយ ហើយរូបគេបានឡើងចូលក្នុងសាលសន្និសីទ ហើយគាត់បានគប់ស្បែកជើងមុនពេលបកក្រោយវិញ ហើយដើរទៅរកច្រកចេញ ដោយលើកដៃឡើងលើ ។ យោងតាមភ្នាក់ងារសន្តិសុខសម្ងាត់ម្នាក់ ដែលមានវត្តមាននៅទីនោះថា ស្បែកជើងដែលគប់សំដៅលោកស្រី ហីុលឡារី មានពណ៌ខ្មៅនិងទឹកក្រូច ហើយគេរើសនៅលើវេទិកាដែលលោកស្រី ហីុលឡារី ថ្លែងសុន្ទរកថា ។
ព្រឹតិ្តការណ៍នេះនាំឱ្យគេរំលឹកដល់ការគប់ស្បែកជើង១គូលើអតីតប្រធានាធិបតីអាមេរិក លោកចចដាប៊លយូប៊ូស ដោយអ្នកកាសែតអីុរា៉ក់ម្នាក់ ក្នុងឱកាសនៃសន្និសីទសារព័ត៌មានមួយនាទីក្រុងបាដាដកាលពីឆ្នាំ២០០៨ ៕
ចែករំលែកព័តមាននេះ