ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំហាន​ដែល​អ្នក​ត្រូវ​ដើរ​មុន​ពេល​ចាប់ផ្តើម​អាជីវកម្ម​អន​ឡាញ

4 ឆ្នាំ មុន

តើ​អ្នក​កំពុង​តែ​ពិចារណា​លើ​ការ​ចាប់ផ្តើម​អាជីវកម្ម​អន​ឡាញ​មួយ​មែន​ទេ? វា​គឺជា​ជម្រើស​ល្អ​មួយ​ព្រោះ​ការ​លក់​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក ឬ​អន​ឡាញ​ក្នុង​ប្រទេស​កម្ពុជា​កំពុង​តែ​មានការ​កើន​ឡើងជា​បន្តបន្ទាប់ ។ ប៉ុន្តែ​មុន​ពេល​សម្រេចចិត្ត​វាយលុក​ទីផ្សារ​នេះ អ្នក​គួរតែ​ត្រៀមខ្លួន​ជា​មុន​សិន​ដោយ​អនុវត្ត​មាន​ជំហាន​ខាងក្រោម​នេះ​ដែល​សហគ្រិន​ជោគជ័យ និង​ទីប្រឹក្សា​បាន​ចែករំលែក​៖ ១. ផ្តោត​ស្មារតី​លើ​ចំណុចខ្លាំង​របស់​អ្នក​៖ អ្នកស្រី…

តើ​អ្នក​កំពុង​តែ​ពិចារណា​លើ​ការ​ចាប់ផ្តើម​អាជីវកម្ម​អន​ឡាញ​មួយ​មែន​ទេ? វា​គឺជា​ជម្រើស​ល្អ​មួយ​ព្រោះ​ការ​លក់​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក ឬ​អន​ឡាញ​ក្នុង​ប្រទេស​កម្ពុជា​កំពុង​តែ​មានការ​កើន​ឡើងជា​បន្តបន្ទាប់ ។ ប៉ុន្តែ​មុន​ពេល​សម្រេចចិត្ត​វាយលុក​ទីផ្សារ​នេះ អ្នក​គួរតែ​ត្រៀមខ្លួន​ជា​មុន​សិន​ដោយ​អនុវត្ត​មាន​ជំហាន​ខាងក្រោម​នេះ​ដែល​សហគ្រិន​ជោគជ័យ និង​ទីប្រឹក្សា​បាន​ចែករំលែក​៖

១. ផ្តោត​ស្មារតី​លើ​ចំណុចខ្លាំង​របស់​អ្នក​៖
អ្នកស្រី Bethenny Frankel ដែល​ជា​សហគ្រិន និង​ស្ថាបនិក​ក្រុមហ៊ុន Skinnygirl បាន​ចែករំលែក​មក​ថា ប្រសិនបើ​អ្នក​មិន​ចេះ​អ្វីមួយ អ្នក​គួរតែ​សួរ​អ្នក​ដែល​ចេះ និង​មាន​ជំនាញ ។ អ្នក​មិន​គួរ​ធ្វើ​ដូច​ខ្លួន​ចេះ​ឡើយ ។ ចំណុចខ្លាំង​របស់​អ្នកស្រី​គឺ​ផ្នែក​ទីផ្សារ និង​ផ្សព្វផ្សាយ​ផលិតផល​ដែល​ពិតជា​សំខាន់​សម្រាប់​ការ​លក់​លើ​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក ។ សម្រាប់​ជំនាញ ឬ​ការងារ​ដែល​ទាក់ទិន​នឹង​ចំណេះដឹង​ដែល​អ្នកស្រី​មិន​មាន អ្នកស្រី​តែងតែ​រក​មនុស្ស​ដែល​ពូកែ​ឲ្យ​ធ្វើការ​ឲ្យ​វិញ ។

២. ស្រាវជ្រាវ​ឲ្យ​បាន​ច្បាស់លាស់ ៖
លោក Matt Clark ដែល​ជា​សហ​ស្ថាបនិក និង​ប្រធាន Amazing.com បាន​ប្រាប់​ឱ្យ​ដឹង​ថា ជាដំបូង​អ្នក​ត្រូវ​តែ​សម្រេចចិត្ត​ថា​អ្នក​ចង់​លក់​ផលិតផល ឬ​សេវា​របស់​អ្នក​លើ​ប្រព័ន្ធ​អ្វី0x017d7 បន្ទាប់​មក​អ្នក​អាច​ចាប់ផ្តើម​ការ​លក់​ផលិតផល​តែ​មួយ​ប្រភេទ​ដែល​អ្នក​គិត​ថា​អតិថិជន​នឹង​ទិញ​ច្រើន ។

អ្នក​អាច​កំណត់​តម្លៃ​យ៉ាងណា​ឲ្យ​ចំណេញ​ពី ៣០ ទៅ ៤០% បន្ទាប់​ពី​ការ​ស្តុក ដឹក​ជញ្ជូន វេច​ខ្ចប់ និង​ការ​ចំណាយ​ផ្សេង​ៗ​ជាដើម ។ បន្ទាប់​មក​រូបភាព​ដែល​អ្នក​ប្រើ​ដើម្បី​បង្ហាញ​ពី​ផលិតផល​របស់​អ្នក​គួរតែ​មាន​ភាព​ទាក់ទាញ និង​ជំនាញ​ខ្ពស់ ព្រមទាំង​មានការ​អ​ធា​ធិ​ប្បាយ​ច្បាស់លាស់​ផង​ដែរ ។

៣. ស្វែងរក​អ្នក​ណែនាំ​៖
មាន​សហគ្រិន​ជា​ច្រើន​ដែល​មានគំនិត​ល្អ ចាប់ផ្តើម​អាជីវកម្ម បរាជ័យ និង​ជោគជ័យ​មុន​អ្នក ។ ដូច្នេះ​អ្នកមាន​មនុស្ស​ជា​ច្រើន​ដែល​អាច​ជួយ​ណែនាំ​អ្នក​បាន​រាល់ពេល​ដែល​អ្នក​ជួប​ភាព​មិន​ប្រាកដប្រជា ឬ​ទុក្ខ​លំបាក​ផ្សេង​ៗ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ