សម្តេចតេជោ ៖ កម្ចាត់មេឧទ្ទាមក្រៅច្បាប់ សម រង្ស៊ី ជាភារកិច្ចរបស់សម្តេច ទៀ បា.ញ់
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា កម្ចាត់មេឧទ្ទាមក្រៅច្បាប់ សម រង្ស៊ី ដែលចូលមកស្រុកវិញ…
រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា កម្ចាត់មេឧទ្ទាមក្រៅច្បាប់ សម រង្ស៊ី ដែលចូលមកស្រុកវិញ…
រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា កម្ចាត់មេឧទ្ទាមក្រៅច្បាប់ សម រង្ស៊ី ដែលចូលមកស្រុកវិញ គឺជាភារកិច្ចរបស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយកដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ។ សម្តេចតេជោបានថ្លែងក្នុងពិធីជួបសំណេះសំណាល និងផ្តល់រង្វាន់លើកទឹកចិត្តជាមួយសិស្សានុសិស្សដែលបានប្រឡងជាប់សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ដែលទទួលបាននិទ្ទេស (A) ចំនួន៤៤៣នាក់ នាព្រឹកថ្ងៃទី០៧ ខែតុលា យ៉ាងដូច្នេះថា «មេឧន្ទាមក្រៅច្បាប់និយាយឡើងសុទ្ធតែមានមនុស្សរាប់លាននាក់អមដំណើរខ្លួន តើអាហ្នឹងវាមកតាមនឹងហើយដឹកពីកូរ៉េផង ដឹកពីថៃផង ។
បើមកពីកូរ៉េទាល់តែយន្តហោះ៥០០គ្រឿង ហើយនោះវិញគេគិតថា កម្មករនៅថៃគាំទ្រទាំងអស់ឬម៉េច? ។ មកពីថៃបើមកខុសកន្លែងក្រែងត្រូវមីនងាប់ទៀត ព្រោះដោះមីនមិនទាន់អស់ទេ នៅព្រំដែនកម្ពុជា-ថៃ ។ ក្រៅពីមីននៅមានកងទ័ពសងខាងទៀត តើអ្នកណាឲ្យមក!»។ តបនឹងការកាន់ប៉ាស្ព័របារាំងចូលកម្ពុជាវិញរបស់ទណ្ឌិត សម រង្ស៊ី ត្រូវបានសម្តេចតេជោ ហ៊ុនសែន បញ្ជាក់ថា«មេឧទ្ទាមក្រៅច្បាប់ បានទាត់សញ្ជាតិខ្មែរចោលហើយ ដូច្នេះនៅពេលចូល ស្រុកខ្មែរវិញកាន់តែស្រួល និងកាន់តែត្រូវ ។ ហ្អែងកាន់ប៉ាស្ព័របារាំងចូលស្រុកខ្មែរត្រូវហើយ»។
សម្តេចក៏បានគូសបញ្ជាក់ទៀតថា «មេឧទ្ទាមក្រៅច្បាប់មិនចាំបាច់និយាយច្រើននោះទេ ។ ឥឡូវហ្នឹង គឺភារៈកិច្ចរបស់ទៀ បាញ់ ហើយក្នុងការចាត់ការ ព្រោះឆ្លងកាត់បន្ទាត់ក្រហមហើយ ។
ប្រមុខរាជរដ្ឋាភិបាលក៏បានគូសបញ្ជាក់ទៅកាន់ក្រុមប្រឆាំងថា «ទង្វើនេះមិនអាចអត់ឱនឲ្យបាននោះទេ ។ ហើយអ្នកទាំងឡាយដែលចូលពាក់ព័ន្ធសុំកុំចាត់ទុករាជរដ្ឋាភិបាលបំពានសិទ្ធិរបស់អ្នក ។ បន្ទាត់ក្រហម គឺបានឆ្លងហើយឃើញមួយចាប់មួយ ហើយកាត់ទោសអត់ទាមទារអ្វីនោះទេ»៕កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ