ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើ​​អត់ដោះ​ស្រាយឱ្យទៀត​…​គាត់​លើក​គ្នា​ទៅភ្នំពេញ​ សុំ​សម្តេច​ជួយ​​​ហើយ

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ប្រជាពលរដ្ឋ​ប្រមាណ​៤០​នាក់​ មក​ពី​ភូមិ​ត្រពាំង​ក្បាលស្វា ឃុំ​ឃ្លាំង​មាស ស្រុក​ប​វេ​ល បាន​លើកគ្នាមក​តវ៉ា​ដល់​ខាង​មុខ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត កាលពីវេលា​ម៉ោង​១០ ​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​០៧ តុលា…

ខេត្តបាត់ដំបង ៖ ប្រជាពលរដ្ឋ​ប្រមាណ​៤០​នាក់​ មក​ពី​ភូមិ​ត្រពាំង​ក្បាលស្វា ឃុំ​ឃ្លាំង​មាស ស្រុក​ប​វេ​ល បាន​លើកគ្នាមក​តវ៉ា​ដល់​ខាង​មុខ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត កាលពីវេលា​ម៉ោង​១០ ​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​០៧ តុលា នេះ​ ដើម្បី​ស្នើ​សុំ​លោក​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​នេះ ជួយ​អន្តរាគមន៍​ដក​លោក​សុខ​ជា សំណាង ចេញពី​មេបញ្ជាការ​មូលដ្ឋាន​ស្រុក​ប​វេ​ល ដែល​ពួក​គាត់​ចោទ​ថា បាន​​លែង​គោ​ទាំង​ហ្វូង​ឱ្យស៊ី​ដំណាំ​ពួក​គាត់​ជា​រៀង​រាល់​ឆ្នាំ ​គ្មាន​ដំណោះស្រាយ គំរាមកំហែង និង​ធ្វើទុក្ខបុកម្នេញ​ពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន​រាល់ថ្ងៃ​ ស្ទើរ​មិន​អាច​រស់នៅ​បាន​។ ហើយពួក​គាត់ថា ​បើមិនដោះស្រាយឱ្យទេ នឹង​លើកគ្នា​ទៅ​តវ៉ា​ដល់​ភ្នំ​ពេញ​ទៀត ដើម្បី​សុំឱ្យ​សម្ដេច​ ហ៊ុន សែន ជួយ​អន្តរា​គម​ន៍​វិញម្តង​ ។

ប្រជាពលរដ្ឋ​បាន​និយាយ​ថា សត្វ​គោ​រាប់រយ​ក្បាល​របស់​លោក​សុខ​ជា សំណាង មេបញ្ជាការ​មូលដ្ឋាន​ស្រុក​ប​វេ​ល ត្រូវ​បាន​​លែង​យ៉ាង​អនា​ធិ​ប​តេ​យ្យ ហើយ​បាន​ចូលលុក​លុយ​ស៊ី​ដំណាំ​កសិកម្ម​របស់​ពលរដ្ឋ​នៅ​ភូមិ-​ឃុំ​ខាងលើ​ស្ទើរ​រាល់ថ្ងៃ​ និង​ជា​រៀង​រាល់​ឆ្នាំ​ ។ មិនតែប៉ុណ្ណោះ​ លោក​សុខ​ជា​ សំណាង និង​កូនប្រុស​គំរាម​កំហែង​ម្ចាស់​ដំណាំ​ទៀត​ផង​ នៅ​ពេល​គេ​នាំ​គ្នា​ដេញគោ​ឬ​តវ៉ា​ពី​រឿង​គោ​ស៊ី​ដំណាំ​នេះ​។ អ្នក​ភូមិ​បាន​បញ្ជាក់​ថា ដោយសារ​មិន​អាច​ស៊ូទ្រាំ​នឹង​ហ្វូងគោ​លោក​សុខ​ជា សំណាង នេះ​មិន​បាន អ្នក​ភូមិ​ក៏​បាន​នាំ​គ្នា​ផ្តិត​មេដៃ​ដាក់​ពាក្យបណ្ដឹង​ទៅ​អាជ្ញាធរ​ឃុំ​ឃ្លាំង​មាន​ឲ្យ​ជួយ​រក​ដំណោះស្រាយ​។

ប៉ុន្តែ​អ្នក​ភូមិ​បាន​ប្រាប់​ថា ពាក្យបណ្ដឹង​បាន​ដាក់​តាំងពី​ថ្ងៃ​ទី​១៦ កញ្ញា តែ​រហូត​ដល់​ពេល​នេះ​ នៅមិន​ទាន់​មាន​ដំណោះស្រាយ​ពី​លោក​មេឃុំ​នៅឡើយ​ទេ​ ។ ដូច្នេះ​ហើយ​ ទើប​ពួក​គាត់​លើកគ្នា​មក​តវ៉ា​ដល់​មុខ​បញ្ជា ការ​​កងរាជអាវុធហត្ថ​ខេត្ត​ ដើម្បី​សុំ​ឲ្យ​លោក​មាស សុវណ្ណ មេបញ្ជាការ​ខេត្ត​ជួយ​អន្តរា​គម​ន៍ ។

កោះសន្តិភាព ​មិន​ទាន់​អាច​សុំ​ការ​ឆ្លើយ​តប​ពី​លោក​សុខ​ជា សំណាង មេបញ្ជាការ​មូលដ្ឋាន​ស្រុក​ប​វេ​លបាន​ភ្លាម​ៗ​ទេ នៅ​អំឡុងពេ​ល​មានការ​តវ៉ា​នេះ ​។ ប៉ុន្តែ​បើ​តាម​ប្រជាពលរដ្ឋ​ដែល​មក​តវ៉ា​បាន​ប្រាប់​ថា ភ្លាម​ៗ​នោះ​ កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​បាន​អនុញាត​ឲ្យ​តំណាង​អ្នក​តវ៉ា​ប៉ុន្មាន​នាក់​ ចូល​ជួប​ហើយ​ដើម្បី​សួរនាំ និង​ដោះស្រាយ ​។

ក្រុម​អ្នក​តវ៉ា​បាន​បញ្ជាក់​ថា ពួក​គាត់​ដែល​លើកគ្នា​មក​តវ៉ា​ដល់​មេបញ្ជាការ​ខេត្ត​នេះ គឺ​ទាមទា​ឲ្យ​មាន​សំណង​ការ​ខូចខាត​ផលដំណាំ ​។ ជា​ពិសេស ​សុំ​ឲ្យ​លោក​មេបញ្ជាការ​ខេត្ត ដក​លោក​សុខ​ជា សំណាង ចេញពី​មេ​បញ្ជាការ​ស្រុក​ប​វេ​ល​តែ​ម្ដង​ ។ ពីព្រោះ​សព្វ​ថ្ងៃ ទាំង​លោក​សុខ​ជា សំណាង ទាំង​កូនប្រុស​ម្នាក់​កំពុង​ធ្វើទុក្ខ បុកម្នេញ​ពលរដ្ឋ​សម្បើម​ដៃ​ណាស់ ​។

ពួក​គាត់​និយាយ​ថា ប្រលែង​សត្វ​គោ​ទាំង​ហ្ហូ​ង​ឲ្យ​ស៊ី​ដំណាំ​ពលរដ្ឋ​ហើយ ថែម​ទាំង​គំរាមកំហែង និង​បង្ក​ហឹ​ង្សា​លើ​ពលរដ្ឋ​ថែម​ទៀត ​។ ក្រុម​អ្នក​តវ៉ា​បាន​ព្រមាន​ថា បើ​លោក​មាស សុវណ្ណ មេបញ្ជាការ​ខេត្ត​មិន​អាច​រក​ដំណោះស្រាយ​ឲ្យ​ពួក​គាត់​មិន​បាន​ទេ ពួក​គាត់​នឹង​លើកគ្នា​ទៅ​តវ៉ា​ដល់​ភ្នំពេញ​ទៀត ដើម្បី​សុំ​ឲ្យ​សម្ដេច​ ហ៊ុន សែន ជួយ​អន្តរា​គម​ន៍តែ​ម្ដង​ ។

អត្ថបទសរសេរ ដោយ