ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​​CRVជិះ​​គ្នា​០៤​​នាក់​បើក​​លឿន​ពេក​​យក​ចង្កូត​​មិនទាន់​​ទៅ​បុក​​រង្វង់​មូល​​ដើម​ពោធិ៍​បណ្តាល​​ឱ្យ​រថយ​ន្ត​ដាច់​​កង់​ឆ្វេង​​​ទៅ​មុខ​លែង​​រួច​ចំណែក​​អ្នក​ជិះ​​ក្នុង​រថយន្ត​​មិន​មាន​​រង​​របួស​​

11 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ រថយន្ត​ CRV ​ ជិះគ្នា​៤​នាក់​បើក​លឿន​យក​ចង្កូត​មិនទាន់​បើក​ទៅ​រង្វង់​មូល​ដើម​ពោធិ៍​ ជិត​មាត់ទន្លេ​ បណ្តាល​ឱ្យ​រថយន្ត​ដាច់​កង់​ឆ្វេង ទៅ​មុខ​លែង​រួច ចំណែក​ឯ​មនុស្ស​ មិន​មាន​រង​របួស​ទេ​ដោយ​សារ​មាន​ពោង​ការ​ពារ​សុ​វត្តិ​ភាព​។ហេតុ​ការ​នេះ​កើត​ឡើង​​កាល​ពី​វេលា​ម៉ោង ១និង ២​០​នាទី​រំលង​អធ្រាត​ នៅ​ចំណុច​រង្វង់​មូល​ដើម​ពោធិ៍ ជិត​មាត់​ទន្លេ ស្ថិត​នៅ​ក្នុង​

រាជធានី​ភ្នំពេញ ៖ រថយន្ត​ CRV ​ ជិះគ្នា​៤​នាក់​បើក​លឿន​យក​ចង្កូត​មិនទាន់​បើក​ទៅ​រង្វង់​មូល​ដើម​ពោធិ៍​ ជិត​មាត់ទន្លេ​ បណ្តាល​ឱ្យ​រថយន្ត​ដាច់​កង់​ឆ្វេង ទៅ​មុខ​លែង​រួច ចំណែក​ឯ​មនុស្ស​ មិន​មាន​រង​របួស​ទេ​ដោយ​សារ​មាន​ពោង​ការ​ពារ​សុ​វត្តិ​ភាព​។ហេតុ​ការ​នេះ​កើត​ឡើង​​កាល​ពី​វេលា​ម៉ោង ១និង ២​០​នាទី​រំលង​អធ្រាត​ ថ្ងៃទី ១០ មេសា ២០១៤ ​នៅ​ចំណុច​រង្វង់​មូល​ដើម​ពោធិ៍ ជិត​មាត់​ទន្លេ ស្ថិត​នៅ​ក្នុង​សង្កាត់​វត្ត​ភ្នំ ខណ្ឌ​ដូន​ពេញ ។

ប្រ​ភព​ព័ត៌មាន​នៅ​កន្លែង​កើត​ហេតុ​បាន​ឱ្យ​ដឹងថា នៅ​មុន​ពេល​កើត​ហេតុ​គេ​ឃើញ រថយន្ត​ CRV ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2C-6247  ​ជិះ​គ្នា​០៤​នាក់ បើក​ក្នុង​ទិស​ដៅ​ពី​កើត​មក​លិច​ តាម​ផ្លូវ​ព្រះ​ស៊ី​សុ​វត្ត ក្នុង​ល្បឿន​យ៉ាង​លឿន លុុះ​មក​ដល់​ចំណុច​កើត​ហេតុ រថយន្ត​​បំរុង​បត់​ឆ្វែល រង្វង់​មូល​ដើម​ពោធិ៍ ដើម្បី​ទៅ​ខាង​វត្ត​ភ្នំ ប៉ុន្តែ​ដោយ​សារ​យក​ចង្កូត​មាន់​ទាន់​ រថយន្ត​ក៏​បាន​បើក​ទៅ​បុក​រង្វង់​មូល​ដើមពោធិ៍​តែ​ម្តង បណ្តាល​ឱ្យ​រថយន្ត​ដាច់​កង់​ឆ្វេង ទៅ​មុខ​លែង​រួច ចំណែក​មនុស្ស​ដែល​ជិះ​លើ​រថយន្ត​ទាំង​០៤​នាក់​សំណាង​ល្អ​មិន​មាន​រង​របួស​ ដោយ​សារ​មាន​ពោង​ការ​ពារ​សុ​វត្តិ​ភាព​ជួយ ។

ក្រោយ​ពេល​កើត​ហេតុ សមត្ថ​កិច្ច​ខណ្ឌ​ដូន​ ពេញ​បាន​មក​ពិនិត្យ​និង​វាស់​វែង ហើយ​ក៏​ប្រ​គល់​រថយន្ត​ឱ្យ​ទៅការិយា​ល័យ​ចរាចរណ៏​នៃ​ស្នង​ការ​នគរ​បាល​រាជ​ធា​នី​ភ្នំពេញ ដោះ​ស្រាយ​ទៅ​តាម​ផ្លូវ​ច្បាប់ ។​