រាជធានីភ្នំពេញ ៖ រថយន្តកុងតឺន័រ ណព៌ផ្ទៃមេឃ ពាក់ស្លាកលេខ ភ្នំពេញ3A-2928 បានបើកក្នុងទិសដៅ ពីត្បូងមកជើង មកដល់ចំណុចផ្លូវ លេខ ២៧១ កែងនិងផ្លូវលេខ៤៣២ រថយន្តកុងតឺន័របានអែបកៀនផ្លូវ បណ្តាលឱ្យប៉ះនិងមែកឈើបាក់ធ្លាក់មកលើផ្លូវ ។
ហេតុការណ៏នេះកើតឡើងនៅវេលាម៉ោង ១១និង ៣០នាទី យប់ថ្ងៃ ទី ១០ មេសា ២០១៤ នៅចំណុចផ្លូវ ២៧១ កែងនិង ផ្លូវ៤៣២ ស្ថិតនៅក្នុង សង្កាត់ទួលទំពូង២ ខណ្ឌចំការមន ។
ទាក់ទងនិងហេតុការណ៏នេះ ប្រជាពលរដ្ឋបាន រាយការណ៏ទៅសមត្ថកិច្ច ហើយសមត្ថកិច្ចក៏បានចុះមកកន្លែងកើតហេតុដើម្បីធ្វើការត្រួតពិនិត្យ ។ បើសិនជាមិនមានប៉ះពាល់អ្វី ទេ សមត្ថកិច្ច អាចឱ្យរថយន្តនេះធ្វើដំណើរបន្តទៀតបាន មួយវិញទៀតម្ចាស់រថយន្តអាចនិងធ្វើ កិច្ចសន្យាទៅតាមជំនាញដោះស្រាយរបស់សមត្ថកិច្ច ។
ចែករំលែកព័តមាននេះ