ក្នុងកិច្ចពិភាក្សាគ្នាប្រចាំឆ្នាំរៀបចំធ្វើនៅក្រុងសានយ៉ា (អូស្ត្រាលី) រវាងនាយករដ្ឋមន្ត្រីចិន និងអូស្ត្រាលី ប្រទេសចិននិងអូស្ត្រាលី កាលពីថ្ងៃទី៩ មេសា បាន ព្រមព្រៀងគ្នាជំរុញការចរចាស្តីពីកិច្ចព្រមព្រៀងផ្លាស់ប្តូរសេរី ។លោក LI KEQIANG នាយករដ្ឋមន្ត្រីចិនគូសបញ្ជាក់ថា ចិនសង្ឃឹមថាប្រទេសទាំងពីរនឹងធ្វើឱ្យមានការរីកចម្រើនលើការចរចាក្នុងស្មារតីមានផលប្រយោជន៍ទៅវិញទៅមក ដើម្បីឱ្យសម្រេចបានកិច្ចព្រមព្រៀងមួយដែលមានតុល្យភាព ។
លោកបន្តថា ចិនក៏សង្ឃឹមផងដែរដែលអូស្ត្រាលីនឹងបន្តបង្កើតបរិយាកាសអនុគ្រោះចំពោះការវិនិយោគរបស់ចិន ។ ប្រទេសរបស់លោកត្រៀមពង្រីកកិច្ចសហប្រតិបត្តិការជាមួយអូស្ត្រាលីក្នុងវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច វិនិយោគ ហិរញ្ញវត្ថុ អប់រំ និងការពារ ។
នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក TONY ABBOTT មានប្រសាសន៍ថា លោកគាំទ្រចំពោះការជំរុញកិច្ចចរចាស្តីពីការផ្លាស់ប្តូរសេរី ហើយលោកសម្តែងពីឆន្ទៈពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីខាងវិស័យអប់រំ វប្បធម៌ និងសន្តិសុខ រវាងកងទ័ពនៃប្រទេសទាំងពីរ ៕
ចែករំលែកព័តមាននេះ