ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Ronaldo ថត​ជុំ​គ្នា​ជាមួយនឹង​អនាគត​ប្រពន្ធ និង​កូន​ៗ​យ៉ាង​មាន​ក្តី​សុខ

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Daily Mail បានឱ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង​របស់​ក្លិប​សេះបង្កង់ Cristiano Ronaldo បាន​បង្ហោះ​រូប​លើ Instagram ជាមួយនឹង​មិត្ត​ស្រី​របស់​ខ្លួន…

តាម​ប្រភព​ព័ត៌មាន Daily Mail បានឱ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង​របស់​ក្លិប​សេះបង្កង់ Cristiano Ronaldo បាន​បង្ហោះ​រូប​លើ Instagram ជាមួយនឹង​មិត្ត​ស្រី​របស់​ខ្លួន និង​កូន​ៗ​ទាំង​បួន​នាក់ ដោយ​មាន​ទឹកមុខ​រីករាយ​ពោរពេញ​ដោយ​ក្តី​សុខ​យ៉ាង​ខ្លាំង ។

នា​ពេល​ថ្មី​ៗ​នេះ Ronaldo ក៏​បាន​បង្ហើប​ប្រាប់​ថា គេ​គ្រោង​នឹង​រៀប​ការ​ជាមួយនឹង​មិត្ត​ស្រី​យូរ​ឆ្នាំ​របស់​គេ​ដែល​ជា​តារា​បង្ហាញ​ម៉ូ​ដ Georgina Rodriguez ។ នៅ​ក្នុង​រូបថត​នោះ​កូនស្រី​ដែល​អង្គុយ​លើ​ភ្លៅ Ronaldo មានឈ្មោះ​ថា Alana Martinez និង​កូនប្រុស​បី​នាក់​ទៀត​មានឈ្មោះ​ថា Cristiano Jr. អាយុ​៩​ឆ្នាំ Eva Maria Dos Santos និង Mateo Ronaldo ដែល​ទាំង​ពីរ​នាក់​មាន​អាយុ​២​ឆ្នាំ ។

Ronaldo បាន​សរសេរ​សារ​ខ្លី​ភ្ជាប់​ជាមួយនឹង​រូបថត​នោះ​ថា « វិធី​ដ៏​ល្អ​បំផុត​សម្រាប់​ចាប់ផ្តើម​ថ្ងៃ​ចុង​ស​ប្តា​ហ៍​របស់ខ្ញុំ​។​» យើង​មើលទៅ​វា​ហាក់បីដូចជា គ្រួសារ​ពេញលេញ​មួយ​បាត់​ទៅ​ហើយ បើ​ទោះបីជា​ពួក​គេ​មិន​ទាន់​រៀប​ការ​ជាមួយនឹង​គ្នា​ក៏​ដោយ ។

កីឡាករ​អាយុ​៣៤​ឆ្នាំ​រូប​នេះ​បាន​ស្ថិត​នៅ​ក្នុង​ទំនាក់ទំនង​ស្នេហា​បើកចំហ​ជាមួយនឹង​តារា​ម៉ូ​ដែល អាយុ​២៥​ឆ្នាំ តាំងពី​ឆ្នាំ​២០១៦ ។ ពួក​គេ​បានកូន​ស្រី​ម្នាក់​ជាមួយ​គ្នា ខណៈ​ដែល​ចិញ្ចឹម​កូន​៣​នាក់​ផ្សេង​ទៀត​របស់ Ronaldo បើ​ទោះបីជា​ពួក​គេ​មិន​ទាន់​រៀប​ការ​ក៏​ដោយ ។ Ronaldo ពេល​នេះ​បាន​ប្រកាស​ពី​គម្រោង​រៀប​ការ​របស់​ខ្លួន តែ​មិន​បាន​ប្រាប់​ពី​ពេលវេលា​ឱ្យ​ច្បាស់លាស់​នោះ​ទេ​។ កាលពី​ថ្ងៃ​អង្គារ Ronaldo បាន​និយាយ​ថា​៖ «​ពួក​យើង​នឹង​រៀប​ការ​នៅ​ថ្ងៃ​ណាមួយ​យ៉ាង​ប្រាកដ ។ នេះ គឺជា​ក្តី​បំណង​របស់​ម្តាយ​ខ្ញុំ ។ ដូចនេះ​ថ្ងៃ​ណាមួយ​យើង​នឹង​រៀប​ការ​។​»

មិត្ត​ស្រី​របស់ Ronaldo នាង Rodriguez បាន​ប្រាប់ The Sun ពេល​ដែល​ជួប​គ្នា​ដំបូង​គ្រា​ស្នេហ៍​ដំបូង​ថា​៖« វា​គឺជា​ស្នេហា​ឃើញ​ភ្លាម​ស្រឡាញ់​ភ្លេ​ត ។ ពួក​យើង​បាន​ជួប​គ្នា​ដំបូង​នៅ Gucci ពេល​ដែល​ខ្ញុំ​ធ្វើការ​ជា​ជំនួយការ​អ្នកលក់​។ ប៉ុន្មាន​ថ្ងៃ​បន្ទាប់ ពួក​យើង​បាន​ជួប​គ្នា​ម្តងទៀត​នៅ​ក្នុង​កម្មវិធី​មួយ​។ វា​ជា​ពេល​ដែល​ពួក​យើង​បាន​និយាយ​គ្នា​ជិត​ស្និទ្ធ​ក្រៅពី​ការងារ​។​»

គួរ​បញ្ជាក់​ផង​ដែរ​ថា នាង​ជា​មិត្ត​ស្រី​បាន​បង្ហើប​ថា ការ​ស្រឡាញ់​គ្នា​ជាមួយនឹង​មនុស្ស​ល្បី គឺ​មិន​ងាយស្រួល​ឡើយ តែ​នាង​ខ្វល់​ច្រើន​ក្រៅពី​អារម្មណ៍​ស្រឡាញ់ Ronaldo ឱ្យ​ខ្លាំង​ៗ​ទេ ៕ កែសម្រួល​ដោយ ៖​សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ