ជិះម៉ូតូឌុបគ្នា៤នាក់ បម្រុងទៅជួយរត់តុការបងប្អូន ត្រូវរថយន្តបុករបួសធ្ងន់បាក់ដៃបាក់ជើង
ខេត្តបាត់ដំបង ៖ រថយន្តនីស្សាន់ NAVARA មួយគ្រឿងបើកក្នុងល្បឿនលឿន បានជ្រុលទៅបុកមនុស្ស៤នាក់យ៉ាងពេញទំហឹង ខណៈដែលពួកគេកំពុងជិះម៉ូតូឌុបគ្នា ហើយបម្រុងបត់ឆ្វេង បណ្ដាលដួលរងរបួស៣នាក់យ៉ាងធ្ងន់ធ្ងរ កាលពីរសៀលថ្ងៃទី៩ មេសា ២០១៤ ស្ថិតលើកំណាត់ផ្លូវជាតិលេខ៥ ក្នុងភូមិដុបក្រសាំង ឃុំព្រៃតូច ស្រុកមោងប្ញស្សី ។
ចែករំលែកព័តមាននេះ