សិស្សសាលាវិទ្យាល័យ២១នាក់និងមនុស្សពេញវ័យ៤នាក់បានត្រូវរបួសដោយសារការវាយប្រហារដោយកាបិតមួយ កាលពីព្រឹកថ្ងៃទី៩ មេសា នៅខាងក្នុងសាលា FRANKLIN RI-GIONAL HIGH SCHOOL ក្រុង MURRYS ជិតក្រុង PITTSBURGH រដ្ឋផេនស៊ីលវេនៀ សហរដ្ឋអាមេរិក ។
ក្នុងចំណោមសិស្សសាលាត្រូវរបួស៤នាក់ ស្ថិតក្នុងសភាពធ្ងន់ធ្ងរ ។ យោងតាមអាជ្ញាធរថាជនសង្ស័យមានឈ្មោះ ALEXANDER HR-IBAL ។ គេជាសិស្សសាលាអាយុ ១៦ឆ្នាំ ជាមនុស្សមុយៗបំផុត ។ ជននោះទទួលការចោទប្រកាន់ពីបទប៉ុនប៉ងធ្វើឃាតមនុស្ស៤លើក រួចនឹងត្រូវកាត់ទោសដូចមនុស្សពេញវ័យដែរ ។
ទូរទស្សន៍ ABC រាយការណ៍ថា បើតាមអតីតសិស្សសាលានេះម្នាក់ដែលប្អូនស្រីគេរៀនក្នុងថ្នាក់ជាមួយ HRIBAL ថា ក្មេងប្រុសនេះធ្លាប់បានគំរាមជាច្រើនលើកសម្លាប់មិត្ដរួមថ្នាក់មួយចំនួន ។ ឧប្បត្ដិហេតុនេះ កើតមាននាវេលាម៉ោង៧និង១៥នាទីម៉ោងក្នុងស្រុក ក្នុងថ្នាក់រៀនផ្សេងគ្នាជាច្រើន ព្រមទាំងទៅក្រៅបន្ទប់រៀន ។ សាក្សីទាំងឡាយនិយាយថា ក្មេងប្រុសនេះបានចាក់បណ្ដាសិស្សសាលាដោយកាបិតប្រើក្នុងចង្ក្រានបាយ២ ៕
ចែករំលែកព័តមាននេះ