ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណបក្ស​ប្រឆាំង​ឈ្នះ​ឆ្នោត​សភា​នៅ​ឥណ្ឌូណេស៊ី​

11 ឆ្នាំ មុន

គណបក្ស​ប្រឆាំង​សំខាន់​ កាល​ពី​ថ្ងៃ​ទី​៩​ មេសា​ ដណ្ដើម​បាន​ជោគ​ជ័យ​ក្នុង​ការ​បោះឆ្នោត​សភា​នៅ​ឥណ្ឌូណេស៊ី​ហើយ​ បើ​យោង​តាម​ការ​វាយ​តម្លៃ​នានា​ មេ​ដឹកនាំ​គណបក្ស​នេះ​ដែល​មាន​ប្រជា​ប្រិយ​ភាព​បំផុត​គឺ​អភិបាល​ក្រុង​ហ្សាការ​តា​អាច​ជា​អ្នក​ឈ្នះ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិប​តី​នា​ខែ​កក្កដា​ ខាង​មុខ​នេះ​ ។​

គណបក្ស​ប្រជា​ធិបតេយ្យ​ឥណ្ឌូណេស៊ី​នៃ​ការ​តស៊ូ​ PDI-P មាន​សំឡេង​នាំ​មុខ​ពី​១៩​%​ទៅ​២០%​ ។​ ប៉ុន្ដែ​តួលេខ​នេះ​ពិត​ជា​ទាប​ជាង​ការ​ព្យាករណ៍​ តាម​រយៈ​ការ​ស្ទាប​ស្ទង់​មតិ​នានា​​ ដែល​ថា​គណបក្ស​នោះ​អាច​ទទួល​បាន​សំឡេង​២៥​%​ ។​ ប្រការ​នេះ​នាំ​ឱ្យ​មាន​ភាព​ស្មុគ្រ​ស្មាញ​សម្រាប់​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​របស់​អភិ​បាល​ក្រុង​ហ្សាការតា​លោក​ ហ្សូកូ វីដូណូ​ មាន​រហស្សនាម​ថា​ ហ្សូកូវី​ ។​
លោក​ វីដូណូ​ អតីត​អ្នក​លក់​គ្រឿង​សង្ហារិម​ អាយុ​ ៥២​ឆ្នាំ​ ថ្លែង​ទៅ​កាន់​សារព័ត៌មាន​ថា​ អរគុណ​ព្រះ​ជា​ម្ចាស់​ ប្រជា​ជន​មាន​ជំនឿ​ទុក​ចិត្ដ​លើ​គណបក្ស​ PDI-P ។​

ចំណែក​គណបក្ស​ប្រជា​ធិបតេយ្យ​របស់​ប្រធានាធិបតី​ឥណ្ឌូណេស៊ី​លោក​ ស៊ូស៊ីឡូ​ បាមបង់​យូដូយ៉ូណូ​ ទទួលសំឡេង​បាន​ប្រមាណ​ជា​១០%​ គឺ​តិច​ជាង​ពាក់​កណ្ដាល​លទ្ធផល​បោះ​ឆ្នោត​សភា​កាល​ពី​ឆ្នាំ​២០០៩​ ។ ការ​បាត់​សំឡង​ឆ្នោត​យ៉ាង​ច្រើន​របស់​គណបក្ស​នេះ​ដោយ​សារ​តែ​រឿង​អាស្រូវ​ពុក​រលួយ​មួយ​ចំនួន​ ។​ ដោយ​កាន់​តំណែង​២​អាណត្ដិ​ លោក​យូដូ​យ៉ូណូ​ ពុំ​អាច​ឈរ​ឈ្មោះ​ជា​បេក្ខជន​សម្រាប់​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​នា​ខែ​កក្កដា​ ខាង​មុខ​នេះ​ទៀត​ឡើយ​ ៕​