ខេត្តរតនគិរី ៖ មនុស្ស២នាក់ស្លាប់ និង៣នាក់ទៀតរងរបួសធ្ងន់ ក្នុងហេតុការណ៍ក្រឡាប់រថយន្តដោយសារតៃកុងងក់មួួយភាំង បណ្តាលឱ្យធ្លាក់ចិញ្ចើមផ្លូវហើយក្រឡាប់២-៣ត្រឡប់ កាលពីវេលាម៉ោង១ និង១៥នាទីរសៀលថ្ងៃទី៩ មេសា ២០១៤ ស្ថិតនៅកំណាត់ផ្លូវជាតិលេខ៧៦A ក្នុងភូមិលំផាត់ ឃុំជ័យឧត្តម ខេត្តរតនគិរី ។
ប្រភពបានឱ្យដឹងថា ជនរងគ្រោះដែលស្លាប់២នាក់ ម្នាក់ឈ្មោះវ៉ា ស៊ីតក់ អាយុ២៤ឆ្នាំ ជនជាតិខ្មែរអ៊ិស្លាម និងម្នាក់ទៀតឈ្មោះហ៊ឹម រ៉ា អាយុ៥២ឆ្នាំ (អ្នកទាំង២ជាឪពុកក្មេក និងកូនប្រសា) មានទីលំនៅក្នុងភូមិថ្មី ក្រុងបានលុង ខេត្តរតនគិរី ។ ចំណែក៣នាក់ទៀត ១-ឈ្មោះកួយ វុទ្ធី អាយុ២៥ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពង់ចាម (របួសធ្ងន់) ២-ឈ្មោះខាំ ថាក់ឌីណា អាយុ២៥ឆ្នាំ ជនជាតិឡាវ មានស្រុកកំណើតនៅឃុំកោះសំពាយ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង (របួសធ្ងន់) និង៣-ឈ្មោះមុំ សុធី អាយុ២៧ឆ្នាំ មានស្រុកកំណើតនៅភូមិព្រែក ខេត្តស្ទឹងត្រែង (ជាអ្នកបើកបរ) ។
ក្រោយពេលកើតហេតុ ត្រូវកម្លាំងសមត្ថកិច្ចមូលដ្ឋានភូមិលំផាត់ចុះទៅធ្វើការវាស់វែង និងធ្វើកោសល្យវិច័យលើជនរងគ្រោះ រួចប្រគល់សពទៅឱ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ