ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថ​យន្ត​ដឹក​ស៊ី​ម៉ង់ត៍​កិន​និស្សិត​សាកល​វិទ្យា​ល័យ​ន័រ​តុន​ស្លាប់ម្នាក់ និង​របួស​ធ្ងន់​ម្នាក់​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ នារី​​ជា​និស្សិត​អក្សរ​សាស្ត្រ​អង់​គ្លេស​នៅ​សាកល​វិទ្យា​ល័យ​ន័រ​តុនម្នាក់​ត្រូវ​រថ​យន្ត​ដឹក​ស៊ីម៉ង់ត៍​កិន​ស្លាប់​ និងអ្នក​រួម​ដំណើរ​ម្នាក់​ទៀត​របួស​ធ្ងន់​។ ហេតុ​ការណ៍​នេះ​​​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៦ និង​៣០​នាទី​ព្រលប់​ ថ្ងៃ​ទី​៩ មេសា ២០១៤ លើ​ផ្លូវ​លេខ​៣៧១ ភូមិ​ត្នោត​ជ្រុំ​៤ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌ​មាន​ជ័យ ។

ប្រភព​ព័ត៌​មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឱ្យ​ដឹង​ថា រថ​យន្ត​បង្ក​ជា​រថ​យន្តស៊ីម៉ង់ត៍​ពណ៌​ស្លា​ទុំ​ ពាក់​ស្លាក​លេខ​ភ្នំពេញ៣B៩៩១៤ បើក​បរ​ពី​លិច​ទៅ​កើត​ក្នុង​ទិស​ដៅ​ស្រប​គ្នា​ជាមួយ​ម៉ូតូ​ស្មាស​វី ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​កំពង់​ធំ​១C១២៤២ ជិះ​គ្នា​២​នាក់​ជា​និស្សិត​ស្រី​ ខណៈ​មក​ដល់​ចំណុច​កើត​ហេតុ​ ម៉ូតូ​បាន​ទាក់​ដៃ​ចង្កូត​ជាមួយ​រថ​យន្ត​ដឹក​ស៊ី​ម៉ង់ត៍​បណ្តាល​ឱ្យ​ដួល​ត្រូវ​រថ​យន្ត​កិន​ពី​លើ​នារី​ជា​អ្នក​បើក​ម៉ូតូ​ស្លាប់​ដេក​ផ្កាប់​មុខនៅ​នឹង​កន្លែង ចំណែក​អ្នក​រួម​ដំណើរ​ជាមួយ​ដួល​បែក​មុខ​ មាត់​របួស​ធ្ងន់​ត្រូវ​គេ​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​មិត្ត​ភាព​ខ្មែរ​-សូវៀត​។ ដោយ​ឡែក​រថ​យន្ត​បង្ក​បាន​បើក​ហួស​ទៅ​មុខ​ប្រមាណ​៥០​ម៉ែត្រ​ អ្នក​បើក​បរ​រថ​យន្ត​បាន​ឈប់​រថ​យន្ត​នៅ​កណ្តាល​ថ្នល់​ រួច​ចុះ​រត់​គេច​ខ្លួន​បាត់​ស្រមោល។

សព​នារី​ដែល​ស្លាប់​ឈ្មោះ​គង់ ច័ន្ទ​ឌីណា អាយុ​២១​ឆ្នាំ ជា​និស្សិត​ឆ្នាំ​ទី​២ ផ្នែក​អក្សរ​សាស្ត្រ​អង់​គ្លេស​នៅ​សាកល​វិទ្យា​ល័យ​ន័រ​តុន​ ស្នាក់​នៅ​ផ្ទះ​ជួល​លេខ​១៧H សង្កាត់​ទន្លេ​បាសាក់​ ខណ្ឌ​ចំការ​មន​ មាន​ស្រុក​កំណើត​នៅ​ភូមិ​បាជ័យ ឃុំ​បា​ជ័យ ស្រុក​សណ្តាន់​ ខេត្ត​កំពង់​ធំ​ រី​ឯ​អ្នក​របួស​ធ្ងន់​ត្រូវ​ជាបង​ប្អូនឈ្មោះ​ពុធ ចាន់​សិរី​រ័ត្ន ភេទ​ស្រី អាយុ​២២​ឆ្នាំ ជា​និស្សិត​ឆ្នាំ​ទី​៤ ផ្នែក​អក្សរ​សាស្ត្រ​អង់​គ្លេស​នៅ​សាកល​វិទ្យា​ល័យ​ភូមិន្ទ​ភ្នំពេញ​ មាន​ទីកន្លែងស្នាក់​នៅ​ និង​ស្រុក​កំណើត​ជាមួយ​គ្នា​។

ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព