ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះម៉ូតូ​វ៉ា​អត់​ផុត ត្រូវ​រថយន្ត​ហ៊ីយ៉ាន់ដាយ​កិន​ស្លាប់​ភ្លាម​

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​ស្លាប់​ក្នុង​ថ្លុក​ឈាម​យ៉ាងអាណោច​អាធ័ម បន្ទាប់ពីត្រូវ​រថយន្ត​ហ៊ីយ៉ាន់​ដាយ​មួយគ្រឿង​កិនលើ​​ ខណៈ​ដែល​​ជិះម៉ូតូ​វ៉ា​អត់​ផុត​ដៃ​ចង្កូត ​​ក៏​ទាក់​ជាមួយ​និងរថយន្ត​មួយគ្រឿងទៀត​ដែលធ្វើ​ដំណើរ​បញ្ច្រាសទិសគ្នា បណ្តាល​ឱ្យ​ម៉ូតូ​និង​ជនរង​គ្រោះ​​ខ្ទាត​ចូលទៅ​កង់​រថយន្ត​កិន​ស្លាប់​ភ្លាមៗ​តែម្តង ។

ហេតុការណ៍នេះ​កើតឡើង​កាលពីវេលាម៉ោង​៤ និង១០នាទី​រសៀល​ថ្ងៃទី​៩ មេសា ២០១៤ ស្ថិត​នៅ​​បណ្តោយ​ផ្លូវ​១៥១​ ក្នុង​ភូមិ​សំរោង ខាង​ត្បូង សង្កាត់​សំរោង ខណ្ឌសែនសុខ ។

ប្រភពបានឱ្យ​ដឹង​ថា ​ជន​រងគ្រោះ​មិន​ទាន់ត្រូវបាន​ស្គាល់អត្ត​សញ្ញាណ​នៅឡើយ ចំណែក​អ្នកបើក​រថយន្ត​ឈ្មោះ​មុត ទី អាយុ​៣២​ឆ្នាំ មាន​ស្រុក​កំណើត​នៅ​ខេត្ត​កំពង់ស្ពឺ និង​ព្រូ​រថយន្ត​២នាក់​ទៀត ត្រូវ​បាន​ប៉ូលិស​ឃាត់​ទុក​ដើម្បី​ធ្វើការ​សាកសួរ ។​

ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព