ខេត្តបន្ទាយមានជ័យ ៖ រយះពេលតែមួយថ្ងៃមានគ្រោះចរាចរណ៏០២លើក ដែលបណ្តាលឱ្យមនុស្ស០៧នាក់រងរបួសធ្ងន់ស្រាល។គ្រោះថ្នាក់កើតឡើងដោយម៉ូតូបុកគ្នា ជាមួយម៉ូតូ ដែលស្ថិតនៅក្នុងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។
លោកហ៊ីន ហានកម្លាំងនគរបាលចរាចរណ៏ស្រុកបានប្រាប់ឱ្យដឹងថា ករណីទី១ កើតនៅវេលាម៉ោង ៧និង៣០នាទី ថ្ងៃទី ០៩មេសា២០១៤ តាមផ្លូវលំមុខប៉ុស្តិ៍នគរបាល ឃុំឬស្សីក្រោក ខេត្តបន្ទាយមានជ័យ ដែលគ្រោះថ្នាក់នេះបង្កឡើងដោយម៉ូតូបុកិគ្នាជាមួយម៉ូតូ បណ្តាលឱ្យរបួសធ្ងន់ស្រាល០២នាក់ ទី១.ឈ្មោះ អិន ភារម្យ ភេទស្រី រស់នៅឃុំបន្ទាយនាង របួសបាក់ករដៃឆ្វេង និងទី២.ឈ្មោះ ផែនរូបៀ ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅឃុំឬស្សី ក្រោករងរបួសស្រាល ។
ប្រភពព័ត៌មានពីសមត្ថកិច្ចបន្តថា គ្រោះថ្នាក់នេះកើតឡើងដោយម៉ូតូហុងដា ស្កុបពីពាក់ស្លាកលេខ បន្ទាយមានជ័យ1l-1878 បើកដោយឈ្មោះ អិន ភារម្យ ទៅបុកម៉ូតូហុងដាឌ្រីមពាក់ស្លាកលេខបន្ទាយមានជ័យ 1L-4184 បើកដោយឈ្មោះ ផែន រ៉ូបៀបណ្តាលឱ្យរបួសធ្ងន់ស្រាល០២នាក់ ឯម៉ូតូខូចមធ្យម ។
ចំពោះករណីទី២ . កើតឡើងនៅ វេលាម៉ោង ៩ព្រឹក ថ្ងៃទី ០៩ មេសា ២០១៤ នៅចំណុច មុខវត្តស្រះរាំង ស្ថិតនៅក្នុងភូមិស្រះរាំង ឃុំស្រះរាំង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បង្កឡើងដោយម៉ូតូ០២ គ្រឿង បុកគ្នា០២គ្រឿង បណ្តាលឱ្យរបួស០២នាក់ ទី១. ឈ្មោះ ស៊ីតុលា ភេទប្រុស អាយុ២៣ឆ្នាំ របួសធ្ងន់ បាក់ករជើង ស្តាំ ទី២.ឈ្មោះ សេន គឹមសែន ភេទប្រុសអាយុ២២ឆ្នាំ រស់នៅ ឃុំបន្ទាយនាង ស្រុកមង្គលបូរី ទី៣.ឈ្មោះ សួង សារ៉ាត់ភេទប្រុស អាយុ ៣០ឆ្នាំ រស់នៅក្នុងខេត្តសៀមរាប ទី៤.ឈ្មោះ ស៊ី សារ៉ាន់ អាយុ៣១ឆ្នាំ ជាប្រពន្ធនិងកូនស្រីឈ្មោះ រឿន ណារត្ន័ អាយុ៤ឆ្នាំ ។
លោកបានបន្តថា មូលហេតុគឺបង្កឡើង ដោយម៉ូតូ ហុងដាឌ្រីម សេ១២៥ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1I-3469 បើកបរដោយឈ្មោះ ស៊ី តុលា រួមដំណើរដោយ សេង គឹមសៀន បើកពីរ ជើងទៅត្បូង ហើយបើកជែងគោយន្ត បណ្តាលឱ្យបុកម៉ូតូមួយគ្រឿង ម៉ាក ហុងដា ពាក់ស្លាកលេខបាត់ដំបង 1l-2515 បើកដោយឈ្មោះ សួង សារ៉ាត់បណ្តាលរបួសស្រាល០៤នាក់។
ក្រោយពេលកើតហេតុ ជនរងគ្រោះទាំង០៧នាក់ត្រូបបានគេបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ ចំណែកឯម៉តូរីឯម៉ូតូ ០៤គ្រឿងត្រូវបានសមត្ថកិច្ច យកទៅទុកអធិការស្រកមង្គលបូរី ដោះស្រាយគ្នាជាក្រោយ តាមផ្លូច្បាប់។
ចែករំលែកព័តមាននេះ