ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​កាមម៉ារី​ឆ្លាម​បើក​បុក​ម៉ូតូ​០២​គ្រឿង​រួច​បើករត់គេច​ត្រូវ​ជន​រងគ្រោះ​ដេញ​ចាប់​បាន​មក​វិញ​

11 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ រថយន្ត​កាមម៉ារី​ឆ្លាម​មួយគ្រឿង​ពណ៌ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​2P-0684 បើក​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង មក​ដល់​ចំណុច​ស្តុប​ទេព​ផន រថយន្ត​បាន​ជ្រុល​ចង្កូត​ទៅ​ខាង​ឆ្វេង​ដៃ បុក​រះ​ម៉ូតូ​ឌ្រីម​សង់សេ១១០ពណ៌ខ្មៅពាក់​ស្លាក​លេខ​1BQ-0715 បាក់​កាំ​និង​បុក​ ម៉ូតូ​អាយ​ខុន​ ពណ៌ទឹកសមុទ្រ​ ពាក់​ស្លាក​លេខ ភ្នំពេញ 1BM-4876 ខូត​ខាត​តិច​ទួច ខណះ​ម៉ូតូ

រាជធានី​ភ្នំពេញ ៖ រថយន្ត​កាមម៉ារី​ឆ្លាម​មួយគ្រឿង​ពណ៌ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​2P-0684 បើក​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង មក​ដល់​ចំណុច​ស្តុប​ទេព​ផន រថយន្ត​បាន​ជ្រុល​ចង្កូត​ទៅ​ខាង​ឆ្វេង​ដៃ បុក​រះ​ម៉ូតូ​ឌ្រីម​សង់សេ១១០​ពណ៌ខ្មៅ​ពាក់​ស្លាក​​លេខ​​1BQ-0715 ​បាក់​កាំ​​និង​បុក​ ​ម៉ូតូ​អាយ​​ខុន​ ពណ៌​ទឹកសមុទ្រ​​ ពាក់​ស្លាក​លេខ ​ភ្នំពេញ ​1BM-4876​ ខូត​ខាត​តិច​​ទួច ខណះ​ម៉ូតូ​​ទាំង០២​​គ្រឿងកំពុង​​រង​ចាំ​ឆ្លង​​ស្តុប។

ហេតុ​ការណ៏​នេះ​កើត​ឡើង​នៅ​វេលា​ម៉ោង ៩និង​២០​នាទី យប់​ថ្ងៃ​ទី ០៩ មេសា ២០១៤​ នៅ​ចំណុច​ស្តុប​ទេពផន ស្ថិត​នៅ​ក្នុង​សង្កាត់ដេប៉ូ ខណ្ឌ​ទួល​គោក ។

ប្រភពព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឱ្យ​ដឹង​ថា បន្ទាប់​ពី​បើក​រថយន្ត​បុក​ម៉ូតូ​០២​គ្រឿង​ហើយ​ រថយន្ត​ពុំបាន​ឈប់​ទេ​ដោយ​ខំប្រឹង​បើក​រត់​គេច ប៉ុន្តែ ត្រូវ​បាន​ជនរងគ្រោះ ជិះ​ម៉ូតូ​ដេញ​តាម​ទាន់​នៅ​ចំណុច មុខ​មជ្ឈ​មណ្ឌល​ស្ប៉ាក ដោយ​រថយន្ត​កាមម៉ារី​បា​ឡែន​ពណ៌ស ជាអ្នក​បើក​ស្ទាក់ឱ្យ​។បន្ទាប់​មក​សមត្ថ​កិច្ច​បាន រក​វិធី​ដើម្បី​នាំ​រថយន្ត​បង្ក​ទៅ​កន្លែង​កើត​ហេតុ ដោះ​ស្រាយ​គ្នា​តាម​ផ្លូវ​ច្បាប់ ។