ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ឡិច​ស៊ីស​៤៧០មិន​ស្គាល់​ស្លាកលេខ​បើក​បុក​ម៉ូតូ​ឌ្រីមសង់សេ១២៥​របួស​ស្រាល​០៣​នាក់​

11 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ យុ​វជន​០៣​នាក់​បាន​រង​របួស​ស្រាល​ ក្នុង​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៏​រថយន្ត​ឡិច​ស៊ីស​មិន​ស្គាល់​ស្លាក​លេខ​បើក​បុក​ម៉ូតូ​ឌ្រីម​សង់​សេ​១២៥​ ។ហេតុ​ការណ៏​នេះ​កើត​ឡើង​នៅ​​វេលា​ម៉ោង​ ៩​និង​៣៥​នាទី​ យប់ថ្ងៃ​ទី​០៩ មេសា ២០១៤​ ចំណុច​ផ្លូវ ៥៩៨​កែង ផ្លូវ៣១៥ ស្ថិត​នៅ​ក្នុង​សង្កាត់​បឹង​កក់​ទី១ ខណ្ឌ​ទួល​គោក​។

ប្រភពព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ​ គេ​ឃើញ​​រថយន្ត​ឡិច​ស៊ីស​៤៧០ ពណ៌ខ្មៅ មិនស្គាល់​ស្លាក​លេខ បើក​ដោយ​បុរស​ម្នាក់​ តាម​ផ្លូវ​ ៥៩៨ ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ ស្រាប់តែ​មក​ដល់​ចំណុច​កើត​ហេតុ​ កែង​និង​ផ្លូវ​៣១៥​រថយន្ត​ក៏​ជ្រុល​ចង្កូត​ទៅ​បុក​ ម៉ូតូ​ឌ្រីម​សង់សេ​១២៥​ ពណ៌ខ្មៅ​មួយ​គ្រឿង​ ពាក់​ស្លាក​លេខ​ភ្នំពេញ 1AL-6636 បណ្តាល​ឱ្យ​អ្នក​ជិះម៉ូតូ​ទាំង​០៣​នាក់​ របួស​ស្រាល​ ។

ប្រភព​ព័ត៌​មាន​បន្ត​ថា ​រថយន្ត​បាន​បើក​រត់គេច ទាំង​ម៉ូតូ​គៀប​ចប់ក្រោម​រថយន្ត​បណ្តាល​ឱ្យ​បែក​ផ្កា​ភ្លើង​ ប្រ​ហែល​១០០​ម៉ែត្រ​ ហើយ​រថយន្ត​បង្ក​ បាន​រី​យ៉ែ​រថយន្ត​ថយ​ក្រោយ​ដើម្បី​ទម្លាក់​ម៉ូតូ​ចុះ រួច​បើក​រត់គេច​បាត់​ស្រ​មោល​តែ​ម្តង ។

ក្រោយ​ពេល​កើត​ហេតុ​ជនរង​គ្រោះ​របួស​ស្រាល​ទាំង​០៣​នាក់​ត្រូវ​បាន​រថយន្ត​សាមុយ​ ដឹក​យក​ទៅ​សង្រ្គោះ​នៅ​មន្ទីរ​ពេទ្យ​ ចំណែក​ឯ​ម៉ូតូ ត្រូវ​សមត្ថ​កិច្ច​យក​ទៅ​រក្សា​ទុក​នៅ​អធិកា​ ខណ្ឌ​ទួល​គោក ។