រាជធានីភ្នំពេញ ៖ យុវជន០២នាក់ ជិះម៉ូតូទៅបុកពីក្រោយគូថរយន្តកាមម៉ារីហាយប្រ៊ីត ហើយឡងម៉ូតូទៅប៉ះជាមួយរថយន្តឡង់គ្រីស័របណ្តាលឱ្យរថយន្តឡង់គ្រីស័រ កិនខ្ទេចម៉ូតូ និងអ្នកបើកម៉ូតូបាក់ភ្លៅ ឆ្វេងរបួសធ្ងន់ ចំណែកអ្នករួមដំណើរជាមួយរបួសស្រាល។ហេតុការណ៏នេះកើតឡើងនៅម៉ោង ៧និង ៣០នាទីយប់ថ្ងៃ ទី០៩ មេសា ២០១៤ នៅចំណុចមុខស្ថានទូតបារាំង តាមផ្លូវព្រះមុនីវង្ស ស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញម៉ូតូស្កុបពី ស៊េរីឆ្នាំ២០១៤ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1BZ-0081 ជិះគ្នា០២នាក់តាមផ្លូវព្រះមុនីវង្ស ក្នុងទិសដៅពីត្បូងមកជើង មកដល់ចំណុចកើតហេតុក៏បានទៅបុកពីក្រោយគូថរថយន្តហាយប្រ៊ីត ពណ៌ត្រាវ ពាក់ស្លាកលេខភ្នំពេញ 2Q-9171 ខណះជិះស្របទិសគ្នា ។បន្ទាប់ពីបុកពីក្រោយរថយន្តកាមម៉ារីហាយប្រ៊ីតហើយ ម៉តូក៏ឡងទៅប៉ះ ជាមួយរថយន្តឡង់គ្រីស័រ GXR ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2Y-6566 បណ្តាលឱ្យរថយន្តឡង់គ្រីស័រ កិនពីលើម៉ូខ្ទេច ចំណែកអ្នកបើកម៉ូតូ របួសធ្ងន់ដោយបាក់ភ្លៅខាងឆ្វេង និងអ្នករួមដំណើររបួសស្រាល និងរថយន្តកាមម៉ារីហាយប្រ៊ីតបែកស្តុប ឆ្វេងខាងក្រោយ ។
ក្រោយពេលកើតហេតុជនរងគ្រោះរបួសបាក់ភ្លៅ ត្រូវបានគេនាំទៅសង្រ្គោះនៅមន្ទីរពេទ្យកាល់ម៉ែត្រ ចំណែកម៉ូតូនិងរថយន្តទាំង០២ គ្រឿងសមត្ថកិច្ច យកទៅរក្សាទុកនៅការិយាល័យ ចរាចរណ៏ផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញដើម្បីដោះស្រាយគ្នាតាមផ្លូវច្បាប់ ។
ចែករំលែកព័តមាននេះ