ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឧក្រិដ្ឋជនចិននាំ​ដល់តុលាការ រួម​ទាំង​គ្រឿង​​ញៀនដ៏សន្ធឹក​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋមឱ្យដឹងថា នៅព្រឹកថ្ងៃទី០៥ តុលា ជនសង្ស័យជនជាតិ​ចិនចំនួន​៤នាក់ រួមទាំងគ្រឿងញៀន​​ប្រមាណ​៣៩គីឡូក្រាម នាំមកដល់សាលាដំបូង​ហើយ ។ ពេលមកដល់ភ្លាម…

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋមឱ្យដឹងថា នៅព្រឹកថ្ងៃទី០៥ តុលា ជនសង្ស័យជនជាតិ​ចិនចំនួន​៤នាក់ រួមទាំងគ្រឿងញៀន​​ប្រមាណ​៣៩គីឡូក្រាម នាំមកដល់សាលាដំបូង​ហើយ ។ ពេលមកដល់ភ្លាម កម្លាំង​បាននាំ​​​ជន​សង្ស័យចូលក្នុងបន្ទប់សវនការ ដើម្បី​​សាកសួរ​​លើករណីគ្រឿងញៀនដ៏សន្ធឹកនេះ ។ សូម​រំលឹកថា៖ ការបង្ក្រាបគ្រឿងញៀន​ដែលអត់ចេះ​អស់​…​ស្តែងនេះ សូម្បីតែក្នុងខុនដូ

​ជនជាតិ​ចិន​ទាំង​៤​នាក់ ​​គឺជាប់​ពាក់​ពន្ធ​ករណី​ជួញដូរ​គ្រឿងញៀន​ដោយ​ខុសច្បាប់​ចាប់​នៅ​ក្នុង​ខុន​ដូ​មួយ​កន្លែង​ មាន​ចំនួន​៣៩​គីឡូក្រាម ។ ជនសង្ស័យ​​​ជនជាតិ​ចិន​ទាំង​៤នាក់ ១-​ឈ្មោះ YUN LiANFU ភេទ​ប្រុស អាយ​៥១​ឆ្នាំ ២-ឈ្មោះ FENG YONGCHAO ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ ៣.​ឈ្មោះ CHOI KA LUN ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ និង៤-ឈ្មោះ LAU CHUN KiN ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ។

​សូមរំលឹកថា កម្លាំង​សមត្ថកិច្ច​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន កាលពី​ថ្ងៃ​ទី​២ ​តុលា ​បាន​ចុះ​បង្ក្រាប​ក្រុម​ជន​សង្គម​ងងឹត​ជួញដូរ​គ្រឿងញៀន​មួយ​ក្រុម គឺ​ធ្វើ​ឡើង​នៅ​ទីតាំង​ផ្សេង​គ្នា ប៉ុន្តែ​ក្នុង​នោះ​មាន​ជនជាតិ​ចិន​ម្នាក់ ដែល​សមត្ថកិច្ច​បាន​ធ្វើការ​ចាប់ខ្លួន នៅ​ក្នុង​បន្ទប់​ខុន​ដូ​មួយ​កន្លែង ដែល​មាន​គ្រឿងញៀន​ប្រមាណ​៣៩ គីឡូក្រាម ។

លោក​ឧត្តមសេនីយ៍ឯក ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ​បាន​ថ្លែង​ឲ្យ​ដឹង​ថា ក្រោម​ការ​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​ពី​សំណាក់​នាយ​ឧត្ដមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ និង​មានការ​ចង្អុលបង្ហាញ​ពី​នាយ​ឧត្តមសេនីយ៍ ម៉ក់ ជី​តូ អគ្គស្នងការ​រង ទទួល​ការងារ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន កាលពី​វេលា​ម៉ោង​៩​យប់​ថ្ងៃ​ទី​២ ខែតុលា ឆ្នាំ​២០១៩ កម្លាំង​សមត្ត​កិច្ច​ជំនាញ ដែល​ដឹកនាំ​ដោយ​លោក​វរៈសេនីយ៍ឯក ស៊ី ផល្លា នាយករង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន និង​លោក​វរៈសេនីយ៍ត្រី សេង ឃុន​ណា​ង នាយការិយាល័យ​ទី​១១ បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប ករណី ជួញដូរ​គ្រឿងញៀន​ខុសច្បាប់​មួយ​ករណី ស្ថិត​នៅ​ចំណុច​ខុន​ដូ​មួយ​កន្លែង​ជាន់​ទី​២៩ បន្ទប់​លេខ​១៩ ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។

លោក ឡឹ​ក វណ្ណៈ បន្ត​ថា ដំបូង​កម្លាំង​យើង​បាន​ប្រើប្រាស់​វិធាន​ញុះញុង ឃាត់ខ្លួន​ជនសង្ស័យ​៣ នាក់​នៅ​ទីកន្លែង​ផ្សែង​គ្នា ដែល​ពួក​គេ​បាន នឹង​កំពុង​ប្រព្រឹត្ត​បទល្មើស​ជាក់ស្តែង ចែកចាយ នឹង​ជួញដូរ​គ្រឿង ញៀន ។ ក្រោយ​ពី​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់​នោះ​ហើយ ពួក​គេ​បាន​សារភាព នឹង​ចង្អុលបង្ហាញ​ថា ប្រភេទ​ថ្នាំ​ញៀន​ដែល​នាំ​យក​មក​លក់ នឹង​ចែកចាយ​នេះ គឺ​បាន​មក​ពី​ម្នាក់​ឈ្មោះ YUN LIANFU ភេទ​ប្រុស អាយុ​៥១​ឆ្នាំ ជា​ជនជាតិ​ចិន មុខរបរ មិន​ពិតប្រាកដ ស្នាក់​នៅ​ខុន​ដូ​មួយ​កន្លែង ។ នៅ​ពេល​បាន​ចម្លើយ​សារភាព​នោះ សមត្ត​កិច្ច​បាន​ឈាន​ទៅ​ដល់​ការ​ឡោម​ព័​ទ នឹង​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​នេះ រួម​ទាំង​ចាប់​យក​វត្ថុ​តាង​ថ្នាំ​ញៀន​ចំនួន​៣៩​កញ្ចប់​ធំ មាន​ទម្ងន់​ស្មើ​៣៩​គីឡូក្រាម ។

បន្ទាប់​ពី​ចាប់ខ្លួន​ឈ្មោះ YUN LIANFU នឹង​ដកហូត​ថ្នាំ​ញៀន​៣៩​គីឡូ ក្រាម ជន​នេះ​បាន​សារភាព​ភ្លាម​ៗ ថា ជា​របស់​ដែល​គេ​យក​មក​ផ្ញើ​ឲ្យ​ជួយ​លក់ ចំណែក​អ្នក​ផ្ញើ​ទំនង​គេចខ្លួន​បាត់​ហើយ ។ សមត្ថកិច្ច​អះអាង​ថា នេះ​គ្រាន់តែ​ជា​ល្បិច​ដោះ​បន្ទុក​ចង់​ឲ្យ​រួច​ផុត​ពី​ការ​ចោទប្រកាន់​ប៉ុណ្ណោះ​ទេ តាម​ពិត​ថ្នាំ​ញៀន​នោះ​ជា​របស់​ឈ្មោះ YUN LIANFU ប្រាកដ​ហើយ។

អត្ថបទសរសេរ ដោយ