ឧត្តមសេនីយ៍ ហ៊ុន ម៉ា​ណែ​ត ផ្ញើ​សារ​ដល់​លោកសម រ​ង្ស៊ី ការ​បំភ្លឺ​​…


រាជធានីភ្នំពេញ ៖ លោក ហ៊ុន ម៉ា​ណែ​ត បាន​ផ្ញើ​ជូន​លោក សម រ​ង្ស៊ី ជុំវិញ​ការ​បំភ្លឺ​ពី​សញ្ញាប​ត្រ​សាលា​បណ្ឌិត្យសភា​យោធា​សហរដ្ឋអាមេរិក​West Point ដែល​ត្រូវ​បាន​មន្ត្រី​អ្នកនាំពាក្យ​ស្ថានទូត​សហ​រដ្ឋ អាមេរិក​បំភ្លឺ ។ លោក ហុ​៊​ន ម៉ា​ណែ​ត បាន​សរសេរ​ថា ការ​បំភ្លឺ​របស់​លោកស្រី Emily V. Zeerberg
អ្នកនាំពាក្យ​ស្ថានទូត​អា​មេ​រិ​ក​ទាក់ទង​នឹង​លក្ខ ខណ្ឌ​នៃ​ការ​ផ្តល់​សញ្ញាបត្រ​ឲ្យ​និស្សិត​ទាំងអស់​ដែល​បញ្ចប់​ការ​សិក្សា​នៅ​គ្រឹះស្ថានឧត្តមសិក្សា​របស់​សហរដ្ឋអាមេរិក ដែល​មិន​ប្រកាន់​ប្រទេស​កំណើត ពោល​គឺ​គ្មាន​ការ​រើសអើង​រវាង​និស្សិត​អា​មេ​រិ​ក និង​និស្សិត​បរទេស​ទេ ។

ខ្ញុំ​សង្ឃឹមថា លោក​នឹង​ឱ្យ​តម្លៃ​ដល់​ការ​បំភ្លឺ របស់​អ្នកនាំពាក្យ​របស់​ស្ថានទូត​អា​មេ​រិ​ក ដែល​ចេញ​ការពារ​តម្លៃ​នៃ​ប្រព័ន្ធ​អប់រំ​សហរដ្ឋអាមេរិក ជា​ពិសេស​គ្រឹះស្ថាន​ថ្នាក់ឧត្តម​សិក្សា​ល្បី​ៗ​របស់​អា​មេ​រិ​ក ហើយ​សង្ឃឹមថា​ លោក សម រ​ង្ស៊ី នឹងមិន​ចាត់​ទុក​ការ​បកស្រាយ​របស់​អ្នកនាំពាក្យ​ស្ថានទូត​អា​មេ​រិ​ក ជា​ការ​បក​ស្រាយ​ក្លែងក្លាយ ឬ​ជា​ការ​បកស្រាយ​ការទូត​នោះ​ទេ ។ លោក ហុ​៊​ន ម៉ា​ណែ​ត ក៏​បាន​ភ្ជាប់​អត្ថបទ​ដែល​ផ្សាយ​ដោយ​អង្គភាព​ព័ត៌មាន​ហ្វេ​ស​ប៊ុ​ក​ហ្វ្រេ​សញូ​វ​ថា អ្នកនាំពាក្យ​ស្ថានទូត​អា​មេ​រិ​ក​ប្រចាំ​នៅ​កម្ពុជា បាន​ចេញ​មុខការ​ពារ​ដល់​សញ្ញាបត្រ​ថ្នាក់ឧត្តម​សិក្សា​ទាំងអស់​ដែល​ផ្តល់​ដោយ​គ្រឹះស្ថានឧត្តមសិក្សា​នានា​នៅ​សហរដ្ឋអាមេរិក​។

ប្រតិកម្ម​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​មានការ​វាយ​ប្រហារ​អំពី​គុណភាព​សញ្ញាបត្រ​របស់​លោក ហ៊ុន ម៉ា​ណែ​ត ដែល​ផ្តល់​ដោយ​សាលា​បណ្ឌិត្យសភាយោធា​សហរដ្ឋអាមេរិក West Point ។លោកស្រី Emily V. Zeeberg អ្នកនាំពាក្យស្ថានទូត​អា​មេ​រិ​កបាន​បញ្ជាក់​ប្រាប់​ហ្វ្រេ​ស​ញូ​វ​តាមអុ​ី​មែ​ល កាលពី​ពេល​កន្លង​មក​
ថ្មី​ៗ​នេះ​ថា ជន​ទាំងឡាយ​ដែល​បញ្ចប់​ការ​សិក្សា​នៅ​មហាវិទ្យាល័យសាកលវិទ្យាល័យ ឬ​វិទ្យាស្ថាន​ថ្នាក់ឧត្តម​សិក្សា នឹងទទួល​បាន​សញ្ញាបត្រ ឬ​វិញ្ញាបនបត្រ ប្រសិនបើ​ពួក​គេ​បំពេញ​តាម​លក្ខខណ្ឌ​នៃ​គ្រឹះស្ថានសិក្សា​ទាំងនោះ​បាន ដោយ​មិន​ប្រកាន់​ប្រទេស​កំណើត​ទេ ។

លោកស្រី​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ «​អ្នក​បញ្ចប់​ការ​សិក្សា​នៅ​មហាវិទ្យាល័យ សាកលវិទ្យាល័យ ឬ​វិទ្យា​ស្ថាន​ថ្នាក់ឧត្តម​សិក្សា នឹង​ទទួលបាន​សញ្ញាបត្រ ឬ​វិញ្ញាបនបត្រ ប្រសិនបើ​ពួក​គេ​បំពេញ​តាម​លក្ខខណ្ឌ​នៃ​គ្រឹះស្ថានសិក្សា​ទាំងនោះ​បាន ។ ប្រទេស​កំណើត​របស់​និស្សិត គឺ​មិនមែន​ជា​បញ្ហា​ឡើយ​» ។ លោកស្រី​បាន​អួត​អំពី​គុណភាព​សិក្សា​នៅ​សហរដ្ឋ​អា​មេ​រិ​ក ដោយ​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា ៖ «​គ្រឹះស្ថានថ្នាក់ឧត្តម​សិក្សា​របស់​អា​មេ​រិ​ក មានឈ្មោះ​ល្បី​រន្ទឺដោយសារ​តែ​គុណភាព​គ្មាន​គូ​ប្រៀប​ហើយ​អាច​ផ្តល់ជំនាញ​ភាសា​អង់​គ្លេស​យ៉ាង​ល្អ​ឥត​ខ្ចោះ ដើម្បី​ត្រៀមសម្រាប់​អាជីព​នា​ពេល​អនាគត​» ។

លោក ហ៊ុន ម៉ា​ណែ​ត គឺជា​កូន​ខ្មែរ​ដំបូង​គេ​ដែល​បាន​បញ្ចប់​ការ​សិក្សា​ផ្នែក​យោធា​ពីសាលា​បណ្ឌិត្យសភា​យោធា West Point របស់​សហរដ្ឋអាមេរិក កាលពី​ឆ្នាំ​១៩៩៩ ហើយ​ទទួល​បាន​សញ្ញា​ប​ត្រេ​ពីសា​លា​ដ៏​ល្បី​នេះ ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ ។ កាលពី​ពេល​ថ្មី​ៗ​នេះ លោក សម រ​ង្ស៊ី​អតីតមេដឹកនាំ​ក្រុមប្រឆាំង ដែល​បាន​ក្លាយជា​មេ​ចលនាឧទ្ទាម បាន​វាយប្រហារ​ដល់​សញ្ញាបត្រ​ពីសា​លាបណ្ឌិតសភាយោធា West Point របស់​សហរដ្ឋ​អា​មេ​រិ​ក ដោយ​អះអាង​ថា​ជា​សញ្ញាបត្រ​ក្លែងក្លាយ ឬ​ជា​សញ្ញាបត្រ​ការទូត ។ ការ​រិះគន់​នេះ បណ្តាល​ឱ្យ​មាន​ប្រតិកម្ម​យ៉ាង​ខ្លាំង​ពី​អតីត​និស្សិត​សាលា​បណ្ឌិត្យសភា​យោធា West Point ដទៃ​ទៀត ។ ក្រៅពី​នោះ និស្សិត​ខ្មែរ​ដែល​សិក្សា​នៅ​សាលា​យោធា​នៅ​ប្រទេស​ផ្សេង​ៗ​ទៀត ក៏​បាន​សម្តែង​ការ​ខឹងសម្បា​និង​ថ្កោលទោស​ដែរ ។

ក្រោយ​ពី​មានការ​រិះគន់​នេះ លោក ហ៊ុន ម៉ា​ណែ​ត បាន​បបួល​លោក សម រ​ង្ស៊ី ភ្នាល់​គ្នា ដោយ​ដាក់​លក្ខខណ្ឌ​២​ចំណុច​គឺ បើសិនជា សាលា West Point ពិតជា​មានការ​បែងចែក​ស្តង់ដារ​ខុស​គ្នា​រវាង​និស្សិត​យោធា​បរទេស និង​អា​មេ​រិ​ក​ដូច​លោក សម រ​ង្ស៊ី និយាយ​មែន​នោះ លោក​នឹង​លាលែង​ពី​តួនាទី​ទាំងអស់ ប៉ុន្តែ​បើ​លោក សម រ​ង្ស៊ី មិន​អាច​បង្ហាញ​ថា​សាលា West Point មាន​សញ្ញាបត្រ​២​ប្រភេទ​ដែល​មាន​តម្លៃ​ខុស​គ្នា​ទេ សូម​ឲ្យ​លោក សម រ​ង្ស៊ី លាឈប់ពី​នយោបាយ​ជា​រៀង​រហូត ។ប៉ុន្តែ​ទោះជា​យ៉ាងនេះ​ក្តី លោក សម រ​ង្ស៊ី ពុំ​ហ៊ាន​ភ្នាល់​តាម​ការ​បបួល​របស់​លោក ហ៊ុន ម៉ា​ណែ​ត ដើម្បី​ការពារ​សម្តី​ដែល​លោក​បាន​វាយប្រហារ​លើ​សញ្ញាបត្រ​យោធា​របស់​លោក ហ៊ុន ម៉ា​ណែ​ត ឡើយ ៕

Facebook Google Twitter Email

Live

Sponsored News

០៨:៤៦ | ក្នុងស្រុក

ក្រុមហ៊ុនបុត្រសម្ព័ន្ធ រ៉ូយ៉ាល់គ្រុប ទទួលស្វាគមន៍ទស្សនកិច្ចពិសេសរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត សម្រាប់ដំណើរស្វែងយល់អំពីឌីជីថលនីយកម្ម និងបច្ចេកវិទ្យាបណ្តាញ 5G !

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ